+855 92 92 1000
Logo
នេះកម្មវិធីថ្មីរបស់ពន្ធដារបង្កប់អត្ថប្រយោជន៍ពិសេសប្រើមិនអស់លុយហើយមានរង្វាន់ទៀត
Updated on: May 31, 2022, 4:24 a.m.
Published on: May 5, 2022, 10:59 a.m.

នេះកម្មវិធីថ្មីរបស់ពន្ធដារបង្កប់អត្ថប្រយោជន៍ពិសេសប្រើមិនអស់លុយហើយមានរង្វាន់ទៀត


នា​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​មាន​វត្តមាន​ចូលរួម​របស់​លោក​-​លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ព្រមទាំង​មាន​វត្តមាន​ចូលរួម​របស់​លោក Amard Darc ប្រធាន​សមាគម​ភោជនីយដ្ឋាន​នៅ​កម្ពុជា និង​សមាជិក​-​សមាជិការ នៃ​សហ​គម​ភោជនីយដ្ឋាន​ចំនួន​៧០​រូប ។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះជា​ស្ថានភាព​សេដ្ឋកិច្ច​មានការ​ថមថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​ក្តី អគ្គនាយកដ្ឋាន​ពន្ធដារ​តែងតែ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​គ្រប់ និង​លើស​ផែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្តែង​ឆ្នាំ​២០២០ សម្រេច​បាន​១០១,៣៦% នៃ​ផែនការ​ប្រចាំឆ្នាំ​, ឆ្នាំ​២០២១ សម្រេច​បាន​១២៤,០២% នៃ​ផែនការ​ប្រចាំឆ្នាំ និង​រយៈពេល​០៤​ខែ ឆ្នាំ​២០២២ សម្រេច​បាន​៥៣,២៧% នៃ​ផែនការ​ប្រចាំឆ្នាំ ។

ក្នុង​ស្មារតី​បុ​រេ​សកម្ម​ស្រប​តាម​អភិក្រម​ការងារ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ​រៀបចំ និង​ដាក់​ចេញ​នូវ​កម្មវិធី Lucky Draw App ក្នុង​គោលដៅ​ពង្រឹង​ការ​អនុវត្ត​វិធាន​វិក្កយបត្រ​ដែល​បាន​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​ប្រកាស​លេខ ៧២៣ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ស្តី​ពី​វិធាន​នៃ​ការ​ប្រើប្រាស់​វិក្កយបត្រ​នា​ពេល​កន្លង​មក ។

បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្មវិធី​ថ្មី​ដែល​ទើបតែ​ដាក់​ចេញ​នេះ​មានឈ្មោះ​ថា «​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង ឬ Lucky Draw App» ដែល​វា​មាន​អត្ថប្រយោជន​ស៍​សម្រាប់​អ្នក​ប្រើប្រាស់​ដូច​ជា ៖

  • សាធារណជន​អាច​ថតរូប និង​បង្ហោះ (Upload) វិក្កយបត្រ​ដែល​បាន​ទទួល​ពី​គ្រប់​សហគ្រាស និង​មានឱកាស​ទទួល​បាន​រង្វាន់​នានា​ជា​ច្រើន​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ
  • រដ្ឋបាល​សារពើពន្ធ​អាច​ទទួល​បាន​ព័ត៌មាន​វិក្កយបត្រ​ដែល​បាន​បង្ហោះ (Upload) ដើម្បី​ផ្ទៀងផ្ទាត់​ការ​ប្រកាស​បង់ពន្ធ​របស់​សហគ្រាស និង​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ
  • សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ទាំងអស់ និង​ទទួល​បាន​នូវ​បរិយាកាស​អាជីវកម្ម​ល្អ​ប្រសើរ តម្លាភាព និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព (Level Playing Field) ពោល​គី​មិន​មាន​សហគ្រាស​ណា​មាន​ប្រៀប​ជាង​សហគ្រាស​ផ្សេង​ដោយសារ​ការ​មិន​បង់ពន្ធ​ឡើយ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​ផ្តល់​លទ្ធភាព និង​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​សារពើពន្ធ ក្នុង​ការ​លើកកម្ពស់​វប្ប​ធ​ម៍​បង់ពន្ធ ពង្រឹង​អនុលោម​ភាព​សារពើពន្ធ និង​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ទាំងអស់​គ្នា​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព សមធម៌ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ក្នុង​នោះ​ផង​ដែរ សម្រាប់​អ្នក​ប្រើប្រាស់​នូវ​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ​នឹង​មានឱកាស​ទទួល​បាន​រង្វាន់​ដូច​ជា ៖

  • ​រថយន្ត Mazda Pick Up សេរី​ទំនើប​ចំនួន​២​រង្វាន់
  • ​ម៉ូតូ Honda Dream ចំនួន​១០​រង្វាន់
  • ​ទូរស័ព្ទ​ដៃ iPhone 13 Pro ចំនួន​១០​រង្វាន់
  • ​ទូរទស្សន៍ LG ចំនួន​២០​រង្វាន់

Comments