GC Realty គឺជាចំណែកមួយនៃ Golden Cambodia Century (GCC) ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានចក្ខុវិស័យរួមក្នុងផ្នែកអចលនទ្រព្យ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីក និងបង្កើនទំនាក់ទំនងរវាងម្ចាស់គម្រោង ភ្នាក់ងារលក់ និង អតិថិជន(អ្នកទិញ) ។
ត្រឹមរយៈពេលខ្លី GC Realty ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថិជនបានធ្វើអោយយើងទទួលបានពាន Diamond Class Executive ពី Golden Cambodia Century (GCC)កាលពីចុងឆ្នាំ២០២១កន្លងទៅ ។
ភាពជោគជ័យទាំងអស់នេះសុទ្ធសឹងតែជាការខិតខំប្រឹងប្រែង របស់សមាជិកទាំងអស់ រួមទាំងភ្នាក់ងារលក់ដ៏មានទេពកោសល្យរបស់យើង ។ រាល់ភ្នាក់ងាររបស់យើងបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាពីក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យដោយផ្ទាល់ ដើម្បីបង្កើនសមត្ថភាព ឈានទៅមុខរួមគ្នា ជាមួយនឹងលទ្ធផលជាទីគាប់ចិត្ត ។
ដើម្បីជាការលើកទឹកចិត្ត និងស្វែងរកភ្នាក់ងារបន្ថែម GC Realty បានរៀបចំព្រឹត្តិការណ៍ដ៏ធំ និងថ្មីបំផុតប្រចាំឆ្នាំសម្រាប់ភ្នាក់ងារលក់របស់ GC Realty ទាំងអស់នឹងទទួលបានប្រាក់កម្រៃជើងសារខ្ពស់បំផុតរហូតដល់ទៅ ៧០%+២០% រួមជាមួយនឹងប្រាក់ចំណូលអសកម្មរហូតដល់ទៅ២០%បន្ថែមទៀត ។
កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ហើយលោកអ្នកអាចចូលរួមជាមួយយើងបានដោយសេរីជាមួយនឹងឱកាសមាសឱកាសប្រាក់ដែលមិនធ្លាប់មានពីមុនមក ។
ទាំងនេះជាហេតុផលសំខាន់ៗដែលអ្នកទាំងអស់គ្នាគួរតែចូលរួមជាមួយយើង ៖
1. សម្រាប់ភ្នាក់ងារលក់ថ្មី ឬពុំធ្លាប់មានបទពិសោធន៍ពីមុនមក GC Realty នឹងមានកម្មវិធីវគ្គបណ្តុះបណ្តាលជារៀងរាល់សប្តាហ៍ សម្រាប់ទុកជាមេរៀនជូនដល់ភ្នាក់ងារ GC Realty ដែលមានការចូលរួមពីអ្នកជំនាញ និងមានបទពិសោធន៍យូរឆ្នាំលើវិស័យអចលនទ្រព្យ
2. សម្រាប់ការលក់ GC Realty មានក្រុមការងារដែលមានជំនាញ និងបច្ចេកទេស រង់ចាំជួយសម្រួលដល់ភ្នាក់ងារទាំងអស់ ដែលទាក់ទងទៅនឹងការលក់ជូនអតិថិជនទាំងតាមរយៈ Online Offline និងពេលមកដល់ផ្ទាល់
3. ភ្នាក់ងារលក់របស់GC Realty ទាំងអស់នឹងមានឱកាសទទួលបានពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ រួមជាមួយការដូរលើកទឹកចិត្ត និងកម្មវិធីជួបជុំនានាបន្ថែមទៀត ជាពិសេសមានចេញនូវវិញ្ញាបណ្ណបត្របញ្ជាក់សមត្ថភាពជាភ្នាក់ងារឆ្នើមដែលទទួលស្គាល់ដោយ GCC Group
4. ដំណើរកម្សាន្តប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុនផ្ទាល់
5. ការិយាល័យដ៏ធំបំផុតមានទំហំដល់ទៅជាង១០០០ម៉ែត្រការ៉េដែលនឹងដាក់អោយប្រើប្រាស់សម្រាប់ភ្នាក់ងារលក់របស់ GC Realty នេះជាចំណែកសំខាន់ៗដែល GC Realty បានរៀបចំ និងផ្តល់ដល់ភ្នាក់ងារលក់ទាំងអស់ ។
សម្រាប់អ្នកដែលមានបំណងក្លាយជាសមាជិកគ្រួសារយើង និងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះអាចសាកសួរព័ត៍មានបានដោយសេរី តាមរយៈគេហទំព័រហ្វេសប៊ុករបស់ GC Realty ឬ តាមទំនាក់ទំនងមកកាន់ 016 362 263
Comments