+855 92 92 1000
Logo
គម្រោង Garden One នាំមកនូវបទពិសោធន៍រស់នៅថ្មីក្នុងទីក្រុងជាមួយធម្មជាតិបៃតង
Updated on: May 26, 2022, 1:53 a.m.
Published on: February 12, 2020, 10:37 a.m.

គម្រោង Garden One នាំមកនូវបទពិសោធន៍រស់នៅថ្មីក្នុងទីក្រុងជាមួយធម្មជាតិបៃតង


ខណ្ឌទួលគោក ជាតំបន់សម្បូរដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ ទួលគោកជា តំបន់មួយក្នុងចំណោមតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុតនៅក្នុងរាជធានីជាមួយវត្តមាននៃគម្រោងអភិវឌ្ឍធំៗជាច្រើនដែលបានកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែងដូចជា៖ សំណង់លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងផ្សេងៗជាច្រើនទៀត។

ក្នុងនោះដែរគម្រោងខុនដូទំនើប Garden One ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនក្នុងខណ្ឌទួលគោកដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆកា​ ឆ្នាំ២០១៩។ បច្ចុប្បន្នគម្រោង Garden One កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីសំណាក់ ប្រជាជនខ្មែរ ក៏ដូចជាវិនិយោគិនបរទេស។

អំពីគម្រោង Garden One

ស្ថិតនៅក្នុងសង្កាត់បឹងកក់២ គម្រោង Garden One មានទីតាំងនៅចន្លោះផ្លូវ ៥៧២ និង៥៧៤ ខាងក្រោយសាលាឥទ្រ្ទទេវីដែលជាតំបន់ទីប្រជុំជន។ គម្រោង ខុនដូទំនើប Garden One នឹងនាំមកនូវការរស់នៅប្លែក និង បទពិសោធន៍ថ្មីជាមួយការរួមបញ្ចូលធម្មជាតិទៅក្នុងការរស់នៅប្រចាំថ្ងៃ។

អគារទាំងមូលរបស់គម្រោង Garden One ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយរុក្ខជាតិបៃតងនៅតាមមាត់បង្អួច ទ្វារ​និងរាលហានខាងមុខ ដែលនឹងជួយបង្កើតនូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលាទាំងអស់។

គម្រោង Garden One ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះ​ និងមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសចិនគឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុនដូប្រណីត Garden One មានកម្ពស់ ២៩ជាន់ ជាមួយយូនីតសរុប ២៧១​ ជាប្រភេទ ស្ទូឌីយ៉ូ និង យូនីតដែលមានបន្ទប់គេងពីរ មានទំហំចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ ។

យូនីតទាំងអស់នេះស្ថិតនៅពីជាន់ទី ៥ ទៅដល់ជាន់ទី ២៧។ លើសពីនេះទៅទៀតគម្រោង Garden One ក៏មានប្រភេទយូនីតប្រណីតដែលមានទំហំធំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េស្ថិតនៅជាន់ទី ២៧។

លក្ខណៈពិសេសនៃគម្រោង Garden One

គម្រោងខុនដូ Garden One នឹងបំពាក់ដោយសម្ភារបរិក្ខារ ទំនើបៗមានគុណភាពខ្ពស់ ប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព​ និងសេវាកម្មសន្ដិសុខ ២៤​ម៉ោង។
អគារ Garden One មានកន្លែងសម្រាប់ចតរថយន្ដជាច្រើន កម្ពស់៥ជាន់ លាតសន្ធឹងចាប់ពីជាន់​ B1 ដល់ជាន់ទី៤ ដំណើរការដោយប្រព័ន្ធចំណតឆ្លាតវៃ។ ដូច្នេះគ្រប់យានយន្ដទាំងអស់នឹងត្រូវលើកឡើងដោយជណ្ដើរយន្ដទៅកាន់ចំណតរថយន្ដនីមួយៗ។ គម្រោង Garden One ក៏មានផ្ដល់នូវសេវាកម្មជាច្រើន​ទៀតនៅផ្នែកខាងលើនៃអគារ រួមមាន៖ កន្លែងហាត់ប្រាណ អាងហែលទឹក ស្កាយបារ ភោជនីដ្ឋាន និងសេវាកម្មកំសាន្តផ្សេងៗជាច្រើនទៀត។

គម្រោង Garden One មានតម្លៃសមរម្យ

ជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការផ្ដល់ជូនដ៏សម្បូរបែប យូនីតនៅក្នុងគម្រោង Garden One មានតម្លៃចាប់ផ្ដើមត្រឹមតែ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទិញយូនីតណាមួយពីគម្រោង Garden One អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីក្រុមហ៊ុនអភិវឌ្ឍ មានដូចជា៖ ការធានាជួលត្រឡប់ជាមួយអាត្រា ១២% ក្នុងរយៈពេល ២ឆ្នាំ និង ការទិញត្រឡប់វិញ ១០០% បន្ទាប់ពីប្រគល់ផ្ទះបានរយៈពេល២ឆ្នាំ។

ទោះបីជាលោកអ្នកគ្មានបំណងរស់នៅក្នុងអគារនេះក៏ដោយ គម្រោង Garden One គឺជាគម្រោងមួយដែលល្អបំផុតសម្រាប់ការវិនិយោគ ពីព្រោះអ្នកអាចរកចំណូលបានពីការជួលប្រមាណពី ៨០០​ ទៅ ១០០០ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង១ និង ពី ១០០០ ទី ១៥០០​ ដុល្លារក្នុងមួយខែ សម្រាប់យូនីតមានបន្ទប់គេង២។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments