+855 92 92 1000
Logo

Editorial content

អ្វីៗនឹងបង្ហាញទាំងអស់ ! នៅថ្ងៃទី02-03 កក្កដា ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែលរៀបចំដោយ Realestate.com.kh
Updated on: June 29, 2022, 3:39 a.m.
Published on: June 28, 2022, 10:39 a.m.

អ្វីៗនឹងបង្ហាញទាំងអស់ ! នៅថ្ងៃទី02-03 កក្កដា ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែលរៀបចំដោយ Realestate.com.kh


ក្រុមហ៊ុនធំៗ និងម៉ាកយីហោល្បីៗដ៏ធំបំផុតនៅក្នុងទីផ្សារកម្ពុជាកំពុងប្រមូលផ្តុំគ្នាសម្រាប់ការតាំងបង្ហាញអចលនទ្រព្យ​កំពូល​ប្រចាំឆ្នាំ “Realestate.com.kh EXPO 2022” ។ ពិព័រណ៍នេះបាននាំយកអ្នកអភិវឌ្ឍន៍, គម្រោង, ភ្នាក់ងារ, ធនាគារ, អ្នកផ្តល់សេវាធានារ៉ាប់រង, ទូរគមនាគមន៍ល្បីៗបំផុតដើម្បីបង្ហាញជូនអ្នកចូលរួម។ ក្រុមហ៊ុន និងសេវាកម្ម​ផ្សេងៗ​ជាច្រើនទៀតនឹងប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ចាប់ពីម៉ោង09:00ព្រឹករហូតដល់06:00ល្ងាច ថ្ងៃទី2 ដល់ថ្ងៃទី3 ខែកក្កដា ខាងមុខនេះ នៅដឹ ព្រេមៀរ សេនធ័រ សែនសុខ។

សេដ្ឋកិច្ច​ប្រទេសកម្ពុជា​បានត្រលប់ងើប​ឡើង​វិញ ដោយបាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បើក​ដំណើរការ​ឡើង​វិញ​នៅ​អាស៊ី​អាគ្នេយ៍ ។ ហើយជាមួយនឹងភាពជឿជាក់ជាថ្មី អតិថិជនក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិបានងាកមកស្វែងរកការផ្តល់ជូនល្អបំផុត​លើគម្រោងបុរី, ខុនដូ និងផ្ទះលំហែកាយទូទាំងប្រទេស!

តើ​លោកអ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​តាំង​ពិព័រណ៍​អចលន​ទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា? ចុះឈ្មោះឥឡូវនេះ!

ម្ចាស់ឧបត្ថម្ភធំជាមួយរង្វាន់ធំមានតម្លៃជាង $50,000 

មិនត្រឹមតែអ្នកស្វែងរកអចលនទ្រព្យនឹងអាចទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតមួយចំនួននៅក្នុងអចលនទ្រព្យសម្រាប់ពេញមួយឆ្នាំនោះទេ អ្នកចូលរួមក៏អាចទស្សនាការតាំងពិព័រណ៌ពីម៉ាកយីហោសាជីវកម្ម និងរបៀបរស់នៅឈានមុខគេនៅក្នុងប្រទេសផងដែរ ។

ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេតពិសេសរបស់កម្ពុជា Ezecom នឹងផ្តល់ជូនសេវាអ៊ីនធឺណេតដោយឥតគិតថ្លៃ​សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល, Nham24 ផ្តល់សេវាដឹកជញ្ជូនលើ​អាហារពេញ​មួយថ្ងៃ, ទឹក Provida នឹងបំពេញ​ជាតិទឹក​សម្រាប់​លោកអ្នក ហើយ LM Car នឹងធ្វើឱ្យលោកអ្នកអាចធ្វើដំណើរទៅមកពីព្រឹត្តិការណ៍​នេះជាមួយ​នឹងការ​បញ្ចុះតម្លៃ 50% លើការជិះទាំងអស់។

មិនតែប៉ុណ្ណោះថែមទាំងមានឱកាសច្រើនដើម្បីឈ្នះរង្វាន់ធំអំឡុងពេលតាំងពិព័រណ៍ជាមួយនឹងរោងកុន Legend ផ្តល់ជូនអ្នកឈ្នះរង្វាន់ចំនួនបីនាក់, Diamond Hall Vouchers និងផ្សេងៗទៀត, ឈ្នះគ្រឿងអលង្ការពី Princess Alanka, ឈ្នះផលិតផល Apple ពី IOne, នាឡិការដ៏ស្រស់ស្អាតពី Watch Empire, ម៉ាស៊ីនត្រជាក់ពី Mitsubishi, ម៉ាស៊ីនបន្សុតទឹកពី Fotile, ស្រាក្រហមពី Rigo Wine Shop, គ្រឿងសង្ហារឹមពី Beyond Design, ពិិនិត្យសុខភាពពី Olympia Medical Hub, សម្ភារៈកីឡាពី Seara Sport និងផ្សេងៗជាច្រើនទៀត ។

អចលនទ្រព្យឈានមុខគេ, កិច្ចព្រមព្រៀងទិញលក់ល្អបំផុត និងការបញ្ចុះតម្លៃធំបំផុត

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022នេះប្រមូលផ្តុំទៅដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរួមមាន ៖ Prince Real Estate Group, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Morgan Group, Orkide Development, Golden Cambodia Century (GCC), Borey Bosba, Coastal City, Creed Cambodia, The Flora, KH Land, Borey Kasen Phnom Penh, Oasis Harmony, Golf Harmony, Borey Sovannaphumi, Borey HM Lucky Home, Borey Williams និងគម្រោងជាង 60 ទៀតនឹងដាក់តាំងបង្ហាញ ។

ភ្នាក់ងារអចលនទ្រព្យឈានមុខគេក៏នឹងនៅទីនោះផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការអចលនទ្រព្យរបស់អ្នក រួមមានអ្នកជំនាញគម្រោង Fazwaz Cambodia, Century 21 Cambodia, CBRE Cambodia, GCR និងជាច្រើនទៀត។

អតិថិជនក៏នឹងអាចពិគ្រោះជាមួយធនាគារ និងក្រុមហ៊ុនពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងប្រទេសនៅថ្ងៃនោះ ដើម្បីជួយលោកអ្នកអាចទទួលបានផ្ទះក្នុងក្តីស្រមៃនៅទីនោះរួមមាន ៖ The Credit Bureau of Cambodia, Canadia Bank, Chip Mong Bank, Prince Bank, Sathapana Bank, Bank of China (Hong Kong) Limited Phnom Penh Branch, KB Daehan Specialized Bank Plc និងធនាគារផ្សេងៗទៀត ។

អ្នកចូលរួមក៏នឹងមានឱកាសសាកល្បងបើកបររថយន្តទំនើបម៉ាក Maserati ឬ Volvo នៅក្នុងព្រឹត្តិការណ៍នេះផងដែរ! ខណៈដែលអ្នកទិញផ្ទះក៏អាចពិនិត្យមើលគ្រឿងសង្ហារឹមប្រណិតៗ គ្រឿងប្រើប្រាស់ ការរចនា និងតម្រូវការគ្រួសារផ្សេងទៀតពីក្រុមហ៊ុនដូចជា Fotile, WeWatch, Beyond Design, Ezecom, Cellcard, ADA និង Smart Axiata ជាដើម ។

សិក្ខាសិលាអចលនទ្រព្យឈានមុខគេក្នុងវិស័យអចលនទ្រព្យ

ទទួលបានការណែនាំល្អៗពីសំណាក់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យដោយផ្ទាល់នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា (EXPO 2022) ។ អ្នកជំនាញជាច្រើនដែលមានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យ​អចលនទ្រព្យដើម្បីផ្តល់សិក្ខាសាលាដោយឥតគិតថ្លៃលើប្រធានបទជាច្រើនដែលទាក់ទងទៅនឹងការទិញផ្ទះ, ការស្វែងរកឱកាស ក៏ដូចជាទស្សនវិស័យរបស់អ្នកជំនាញលើសេដ្ឋកិច្ចកម្ពុជា។

ខាងក្រោមជាបញ្ជីឈ្មោះរបស់អ្នកជំនាញដែលនឹងចូលរួមធ្វើបទបង្ហាញ ៖
*ថ្ងៃទី១
  • 10:00 - 10:25 លោក អ៊ិត អេរ៉ូ ប្រធាននាយកដ្ឋានស្ថិតិធនាគារជាតិ​នៃកម្ពុជា
  • 10:25 - 10:50 លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)
  • 10:50 - 11:15 Mr. Lawrence Lennon, Managing Director, CBRE Cambodia
  • 11:15 - 11:40 លោក ទឹម វណ្ណី នាយកប្រតិបត្តិ នៃក្រុមហ៊ុន Bosba Property
  • 1:15-1:45 លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា (CVEA)
  • 2:00 - 2:30 អ្នកនាង ម៉ម សុថាវត្តី អ្នកគ្រប់គ្រង Fazwaz Cambodia ប្រចាំនៅកម្ពុជា 
  • 2:30 - 3:00 Mr Sreraj Sutton, COO & Director, Century 21 Cambodia 
  • 3:00 - 3:30 លោក កាំង នីន នាយក និងជាដៃគូអាជីវកម្មរបស់ Golden Cambodia Realty
  • 3:30 - 4:00 Mr Chu Zexu 褚泽旭, General Manager, Morgan Group
  • 4:00 - 4:30 អ្នកនាង រី ណាវី ប្រធានផ្នែកលក់ OCIC
  • 4:30 - 5:00 លោក ង៉ឺយ ធី ជំនួយការអគ្គនាយក KH Land
*ថ្ងៃទី២
  • 10:00 - 10:30 Mr. Anthony Galliano, Chief​ Executive Officer, Cambodian Investment Management & President of the American Chamber of Commerce 
  • 10:30 - 11:00 Mr Edward Lee, Chief​ Executive Officer, Prince Real Estate
  • 11:00 - 11:20 Mr. Chu Zexu 褚泽旭, General Manager, Morgan Group
  • 11:20 - 11:50 Zeus Lam & Sharen Liew, CM2H Project Director & CM2H District Director
  • 1:30 - 2:00 Ms. Hazel Zhao, Deputy CEO, Forte Insurance
  • 2:00 - 2:30 Hon. Meng Heang, Property Manager, C-Herald Cambodia 
  • 2:30 - 3:00 Ms. Smallove Teoh, Chief Marketing Officer,Titan Stone Group
  • 3:00 - 3:30 Mr. Eddy Wang, Deputy General Manager, Coastal City 
សិក្ខាសាលាអាចចូលរួមបានដោយសេរីសម្រាប់លោកអ្នកដែលបានចុះឈ្មោះទាំងអស់នៃ EXPO 2022!

ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមិនគួររំលង !

ការចុះឈ្មោះ និងការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺឥតគិតថ្លៃ។ រួសរាន់ចុះឈ្មោះចូលរួមឥឡូវនេះ ដើម្បីងាយស្រួល​ចូលរួម​ក្នុងថ្ងៃទី2-3 កក្កដា នៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដោយមិនចាំបាច់រងចាំ !

ចូលរួមកម្មវិធី REAL ESTATE EXPO 2022 ចុងសប្តាហ៍នេះ - ថ្ងៃទី2-3 កក្កដា នៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ (ក្បែរផ្សារទំនើបអ៊ីអន2) សម្រាប់ការផ្តល់ជូនពិសេសបំផុតលើគម្រោងខុនដូ, បុរី, រថយន្ត និងផ្សេងៗទៀត។ ចូលរួមសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងឈ្នះរង្វាន់ធំនៅពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022។ 

Comments