+855 92 92 1000
Logo
រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស
Updated on: June 6, 2022, 5:06 p.m.
Published on: June 22, 2016, 9:06 a.m.
Realestate News

រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ច្បាប់​កម្ម​សិទ្ធិ​សម្រាប់​ជន​បរទេស


villabest ក្នុងគោលបំណងពង្រឹងគោលការណ៍ប្លង់ទន់ (ប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ន) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចិត្តឲ្យខណ្ឌទាំងអស់នៅទីក្រុងភ្នំពេញបញ្ឈប់ការចេញជាប្លង់បណ្តោះអាសន្នបែបនេះសម្រាប់ជនបរទេស។ រយៈពេលចុងក្រោយនេះ ខណ្ឌជាច្រើនដូចជា ខណ្ឌដូនពេញ បានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់ប្លង់បណ្តោះអាសន្នសម្រាប់អចលនទ្រព្យ បើទោះជាមានការផ្ទុយពីច្បាប់កាលពីឆ្នាំ ២០១០ ស្តីពីសិទ្ធិកាន់កាប់យូនីតឯកជនក្នុងអគារដែលមានម្ចាស់រួមសម្រាប់ជនបរទេស។ លោក Desmond Yap នាយកគ្រប់គ្រងនៃ Yong Yap Properties ភ្នាក់ងារអចលនទ្រព្យដែលផ្តោតទៅលើជនបរទេស ដែលមានទីតាំងនៅខណ្ឌដូនពេញ នាតំបន់មាត់ទន្លេ បានឲ្យដឹងថា៖ «បើតាមអ្វីដែលពួកយើងដឹង នៅក្នុងទីក្រុងភ្នំពេញ ជនបរទេសអាចកាន់កាប់បានតែយូនីតខុនដូប៉ុណ្ណោះ ដែលវាគឺជាសិទ្ធិកាន់កាប់សម្រាប់ជនបរទេស (ប្លង់រឹង) កាលពីឆ្នាំ ២០១០។ ការទិញផ្ទះល្វែងអាចធ្វើបានសម្រាប់តែអ្នកឈរឈ្មោះ ឬតាមរយៈទម្រង់ក្រុមហ៊ុនតែប៉ុណ្ណោះ»។ ដើម្បីធ្វើឲ្យការអនុវត្តគោលការណ៍ច្បាប់សិទ្ធិកាន់កាប់របស់ជនបរទេសក្នុងឆ្នាំ ២០១០ មានលក្ខណៈប្រសើរជាងមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញជាលិខិតប្រកាសកាលពីថ្ងៃទី ២៥ ខែឧសភា ដោយបានណែនាំឲ្យអភិបាលខណ្ឌទាំង ១២ នៅទីក្រុងភ្នំពេញ ថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា នេះតទៅ ការផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យជនបរទេស គឺសម្រាប់អចលនទ្រព្យនោះ ស្ថិតនៅលើជាន់ទីមួយ ឬខ្ពស់ជាងនេះ ហើយអចលនទ្រព្យដែលផ្ទេរទៅឈ្មោះជនបរទេសនេះ គឺស្ថិតនៅក្នុងអគារដែលមានម្ចាស់រួម ហើយមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ ដែលចេញដោយមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។
Want to know what a Soft title is? Learn More about Foreign Ownership in Cambodia...
ទាំងនេះមានន័យថា អគារដែលមានម្ចាស់រួមណាដែលបានសាងសង់ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ នឹងមិនចាត់ទុកថា អាចយកជាការសម្រាប់ការកាន់កាប់របស់ជនបរទេសនោះទេហើយលិខិតស្នាមដែលចុះហត្ថលេខាដោយអភិបាលខណ្ឌណាក៏ដោយនៅក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិតាមរយៈប្លង់បណ្តោះអាសន្នទៅជនបរទេស គឺចាត់ទុកថា មិនមានប្រសិទ្ធិភាព។ ជាមួយគ្នានេះដែរ មន្ត្រីនៅខណ្ឌដូនពេញ បានប្រកាសថា កាលពីដើមខែមិថុនា គ្រប់ៗសង្កាត់នឹងមិនធ្វើការផ្ទេរឈ្មោះប្លង់បណ្តោះអាសន្នទៅឲ្យឈ្មោះជនបរទេសទៀតទេ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងទូទៅនៅ Independent Property Services (IPS) Cambodia បានថ្លែងថា ៖ «ជារួម ច្បាប់ទាំងនេះ គឺមានយូរមកហើយ គ្រាន់តែគេទើបនឹងចាប់ផ្តើមអនុវត្ត»។ «ការប្រកាសនាពេលថ្មីៗនេះ ករណីនៅក្នុងខណ្ឌដូនពេញ បានកើតឡើងក្រោយពីមានការផ្លាស់ប្តូរ ស្រដៀងគ្នា នៅក្នុងខណ្ឌ៧មករា កាលពីចុងឆ្នាំមុន ដោយកាលពីពេលនោះ យើងឃើញមានជនបរទេស ដែលមានអចលនទ្រព្យក្រោមឈ្មោះរបស់ពួកគេ បានមកសុំយោបល់ និងដំណោះស្រាយដើម្បីធានាថា ទ្រព្យសម្បត្តិរបស់ពួកគេ គឺមានសុវត្ថិភាព»។ បើទោះជាយ៉ាងណាក៏ដោយ លិខិតប្រកាសដែលចេញដោយក្រសួងកាលពីថ្ងៃទី២៥ ខែឧសភា មិនបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើម្ចាស់អគារ ប្រសិនបើមានការផ្ទេរសិទ្ធិកាន់កាប់ទៅកាន់ម្ចាស់រួមដែលជាជនជាតិបរទេស ដោយមិនមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ។ ចំណាត់ការថ្មីនេះ ប្រហែលជានឹងមិនប៉ះពាល់ជនបរទេសដែលមានប្លង់បណ្តោះអាសន្ននោះទេ ទាល់តែពេលដែលពួកគេសម្រេចចិត្តលក់ទ្រព្យសម្បត្តិនោះ។ «ប្រសិនបើខណ្ឌដូនពេញ អនុវត្តតាមខណ្ឌ៧មករា ដែលបានអនុញ្ញាតឲ្យជនបរទេសទិញផ្ទះល្វែងក្នុងរយៈពេលប៉ុន្មានឆ្នាំមុន នោះជនបរទេសដែលមានអចលទ្រព្យក្រោមឈ្មោះរបស់គេ នៅតែអាចរស់នៅ និងជួលបានជាធម្មតា ហើយមិនចាំបាច់ត្រូវតែលក់វានោះទេ។ ប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តលក់ វាត្រូវតែនៅក្រោមឈ្មោះម្ចាស់មានសញ្ជាតិខ្មែរ»។ បន្ថែមពីនេះទៀត លោក Yab បានកត់សម្គាល់ថា ៖ «ក្នុងករណីអាក្រក់បំផុត គឺគេនឹងបង្ខំអ្នកឲ្យលក់អចលនទ្រព្យនោះ តែបើទោះជាវាកើតឡើងក៏ដោយ អ្នកអាចផ្ទេរកម្មសិទ្ធិអចលទ្រព្យនោះ ទៅអ្នកឈរឈ្មោះជាមួយនឹងការការពារពីមេធាវីដែលអ្នកជឿទុកចិត្ត»។ វិនិយោគិនបរទេសនៃក្រុមហ៊ុន Yong Yap Properties បានឲ្យដឹងថា ការរៀបចំចំណាត់ការនេះ «មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលបន្តិច ប៉ុន្តែមិនមែនមិនអាចអនុវត្តទៅបានដូចការរំពឹងទុកទាំងស្រុងនោះទេ»។ «ខ្ញុំមិនបានគិតថា គេនឹងអនុវត្តវាក្នុងពេលខ្លីបែបនេះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំបានទិញមួយ

Comments