+855 92 92 1000
Logo
គ្រោះទឹកជំនន់ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ
Updated on: May 20, 2022, 5:40 p.m.
Published on: October 23, 2020, 5:55 a.m.

គ្រោះទឹកជំនន់ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនោះទេ


“បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជំនន់ នេះគឺមានរយៈពេលខ្លីដោយយ៉ាងយូរ ៤សប្តាហ៍ប៉ុណ្ណោះ ស្ថានភាពនេះនឹង វិលមករកសភាពដើមវិញហើយ” នេះបើយោងតាមការអះអាងរបស់ អ្នកជំនាញនៅក្នុងវិស័យ អចលនទ្រព្យកម្ពុជា។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​ភ្នាក់ងារ​​អចលនវត្ថុ​​កម្ពុជា​​បាន​មាន​​ប្រសាសន៍​​លើកឡើងថា វិស័យ​អចលនទ្រព្យ​​នៅកម្ពុជា​​នៅតែ​បន្ត​ការ​រីកចម្រើន​​របស់​ខ្លួន​ដដែល បើទោះបី​ជា​​ប្រឈមនឹង​​បញ្ហា​ វិបត្តិ​គ្រោះ​ទឹក​​​ជំនន់ក្តី។ បើ​ប្រៀប​ធៀប​​តម្លៃ​អចលនទ្រព្យរបស់​កម្ពុជា​ទៅនឹង​តំបន់​​អាស៊ាន​​ឃើញថាតម្លៃនៅកម្ពុជា​​គឺធូរថ្លៃ​ជាងគេ ដូច្នេះ​រយៈពេល ៥ទៅ៦ឆ្នាំទៀត​ ​វិស័យ​អចលនទ្រព្យ​​នៅ​កម្ពុជា​នៅបន្តកំណើន​​របស់​ខ្លួនដដែល។

បើតាម​តួលេខពីខាង​ក្រសួង ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បង្ហាញថា ការទិញដូរ​អចលនទ្រព្យ​នៅ ក្នុង​រាជធានី​ភ្នំពេញក្នុង​មួយថ្ងៃ​នៅរក្សាចំនួន​បាន ២០០ ទៅ៣០០ករណីដែរ។ ជាការអះអាង​របស់អ្នក ជំនាញវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នៅតែជា​សសរស្តម្ភ​មួយ​ដ៏មាន​សារៈសំខាន់​ដែលទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា។ វិស័យ​អចលនទ្រព្យ​នេះនៅតែបន្ដ​​សកម្មភាព​នៃការ​ទិញលក់ ជាធម្មតា ដែលភាគច្រើន ​ជាការទិញ​លក់​រវាងអ្នក​នៅក្នុង​ស្រុក ខណៈការទិញលក់រវាង​វិនិយោគិន​បរទេស​បានដាំក្បាល​ចុះជា​ខ្លាំង ​ដោយសារ​មានការរំខាន​ពីការរីករាល​ដាល​នៃជំងឺ​កូវីដ-១៩។

ប្រភព៖ https://cambonomist.com/news/experts-say-flooding-not-affect-real-estate-market-price/

Comments