ឆ្នាំ ២០១៩ កន្លងផុតទៅ វិស័យអចលនទ្រព្យបានដំណើរជាធម្មតា។ ប៉ុន្តែការទិញលក់ និងតម្លៃអចលនទ្រព្យជាទូទៅហាក់មិនមានការកើនឡើងនោះទេចូលដល់ដើមឆ្នាំ២០២០។ នេះបើតាមលោក ឃាង ពុទ្ធី ប្រធានសមាគមអចលនទ្រព្យកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh នៅថ្ងៃនេះ លោក ឃាង ពុទ្ធី បានបង្ហាញពីការមើលឃើញរបស់លោកថា វិស័យអចលនទ្រព្យនៅដើមឆ្នាំ២០២០ នេះហាក់មានការធ្លាក់ចុះបន្តិច ពោលគឺតម្លៃ អចលនទ្រព្យមិនមានការកើនឡើងថែមទៀតនៅឡើយទេ ដោយសាររងឥទ្ធិពលអវិជ្ជមានពីឆ្នាំ២០១៩ មក។ ឥទ្ធិពលនេះគឺលោកចង់សំដៅដល់ការចាកចេញរបស់ជនជាតិចិនរាប់ម៉ឺននាក់ពីកម្ពុជា។ ទោះយ៉ាងណាលោករំពឹងថាទីផ្សារនៅកម្ពុជានឹងប្រសើរឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការគៀងគរវិនិយោគទុនពីបរទេស និងការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។
ការឡើងចុះនៃវិស័យអចលនទ្រព្យគឺជានិន្នាការទូទៅ នេះដោយសារតែអចលនទ្រព្យត្រូវពឹងផ្នែកលើស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចអន្តជាតិ។ ពាក់ព័ន្ធនឹងការកើនឡើង ឬថយចុះនៃទីផ្សារអចលនទ្រព្យនេះ លោក ពុទ្ធីបាន និយាយថា អ្នកជំនាញត្រូវស្មោះ ត្រង់និយាយការពិត បើទីផ្សារល្អ ថាល្អ បើមិនល្អត្រូវថា មិនល្អ ព្រោះអ្នកជំនាញមានតួនាទីប្រាប់ការពិតដល់អតិថិជន ជៀសវាងការនិយាយតែល្អ ហើយលាក់បាំងចំណុចអសកម្ម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដែលចំណុចនេះបន្តិចៗម្តងអាចជាបញ្ហាធំសម្រាប់វិស័យទាំងមូលនេះនៅពេលអនាគត។
ជាក់ស្តែង ប្រសិនអ្នកជំនាញដឹងថាទីផ្សារមិនមានដំណើរការល្អ តែបែរជាផ្សព្វផ្សាយថាល្អ វានឹងជំរុញឲ្យអ្នកគ្រប់គ្នា ដែលប្រកបរបរផ្សេង និងមិនមានជំនាញ ចំណេះដឹង និងវិជ្ជាជីវៈអចលនទ្រព្យ ងាកមករកស៊ីក្នុងវិស័យអចលនទ្រព្យ។ ហើយទីបំផុតទៅ ទាំងអ្នកជំនាញខ្លួនឯង អ្នកទិញ ភ្នាក់ងារគ្មានវិជ្ជាជីវៈ ត្រូវទទួលរងនូវវិបត្តិសេដ្ឋកិច្ច។ ហើយបើទោះបីជាវិបត្តិនេះមិនខ្លាំងក្លាដូចឆ្នាំ ២០០៨ ក៏ដោយ ប៉ុន្តែវានឹងធ្វើឲ្យរាំងស្ទះដល់ភាពរីកចម្រើនរបស់វិស័យទាំងមូល។
ពិតណាស់ វិស័យអចលនទ្រព្យជាវិស័យមួយល្អបំផុត ប៉ុន្តែវាទាមទាឲ្យគ្រប់គ្នាយល់ច្បាស់ពីព័ត៌មានពិត ប្រាកដ ពីទីផ្សារមួយនេះ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍ នេះបើតាមលោក ពុទ្ធី។
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
អត្ថបទដោយ
Comments