រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អភិឌ្ឍន៍ធំៗជាច្រើនបានចាប់អារម្មណ៍ និងទិញស្តង់ ដើម្បីដាក់តាំងបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩។ គិតមកដល់ពេលនេះស្តង់តាំងបង្ហាញគម្រោងប្រមាណជាង ៦០% ត្រូវបានកក់ទុករួចរាល់ ហើយចំនួនដែលនៅសល់រំពឹងថានឹងអាចលក់អស់ក្នុងរយៈពេលខ្លីទៀតប៉ុណ្ណោះ។
ស្តង់តាំងបង្ហាញនឹងឡើងថ្លៃ ៣០% ក្នុងពេលឆាប់ៗនេះ!
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាវេទិកាគម្រូក្នងប្រវត្តិសាស្ត្រនៃការទិញលក់អចលនទ្រព្យនៅក្នុងប្រទេស កម្ពុជា។ ហើយពិព័រណ៍អចលនទ្រព្យនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ - ០៥ ខែតុលា ខាងមុខ ដែលមានទីតាំងនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ ក្នុងរាជធានីភ្នំពេញ។
ហេតុអ្វីគម្រោងជាច្រើនគាំទ្រព្រឹត្តិការណ៍ដ៏ធំនេះ?
គ្រប់គ្នាបានទទួលស្គាល់ពីភាពជោគជ័យរបស់ពិព័រណ៍មួយនេះនាពេលកន្លងមក [ពិព័រណ៍ អចលនទ្រព្យឆ្នាំ២០១៨] ជាក់ស្តែង ពិព័រណ៍នេះធ្លាប់មានអ្នកចូលរួមទស្សនាជាង ១ ម៉ឺននាក់ គម្រោងជាង ៥០ បានចូលរួម តាំងបង្ហាញ ជាពិសេសការទិញ-លក់បានធ្វើនៅក្នុងពិព័រណ៍នេះ គិតជាទឹកប្រាក់ជិត ៣០ លានដុល្លារ។
គម្រោង La Vista One បានចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ ហើយនៅក្នុងពិព័រណ៍ឆ្នាំ ២០១៩ នេះវិញ La Vista One ក៏នឹងដាក់តាំងបង្ហាញគម្រោងនៅក្នុងវេទិកានេះបន្តទៀតដែរ។
អ្នកនាង Wendy Deng ប្រធានផ្នែករៀបចំផែនការរបស់គម្រោង La Vista One បាននិយាយថា “ខ្ញុំជឿជាក់លើពិព័រណ៍អចលនទ្រព្យកម្ពុជាថានឹងអាចជួយជំរុញដល់ការធ្វើទីផ្សារ ជាពិសេសការលក់តែម្តង។” អ្នកនាងបានបន្ថែមថា តាមរយៈពិព័រណ៍បទពិសោធន៍ដ៏ល្អដែលបាន ពីការចូលរួមជាមួយពិព័រណ៍ឆ្នាំ២០១៨កន្លងមក នេះជាមូលហេតុ ដែលជំរុញឲ្យគម្រោង La Vista One ត្រូវតែចូលរួមម្តងទៀតនៅក្នុងឆ្នាំនេះ។
សម្រាប់ឆ្នាំ ២០១៩ វិញ ខ្ញុំចង់ដាក់តាំងបង្ហាញគម្រោង La Vista One ទៅដល់សារណៈជន អ្នកទិញ អ្នកវិនិយោគ និងអ្នកនៅក្នុងវិស័យអចលនទ្រព្យទាំងមូលឲ្យបានឃើញពីលក្ខណៈពិសេសរបស់គម្រោង និងការផ្តល់ជូនដ៏សម្បូរបែបសម្រាប់អតិថិជននៅក្នុងពិព័រណ៍នេះ។ នេះជាកាអះអាងរបស់ អ្នកនាង Wendy។
លោក Scott Kang ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ណាគីគ្រុប ពេញចិត្តជាមួយការធ្វើការងារជាមួយ Realestate.com.kh នាពេលកន្លងមក និងពិតជាពេញចិត្តពិព័រណ៍នេះបំផុត។
លោក Scott បានលើកឡើងថា គម្រោងមានអ្នកចាប់អារម្មណ៍ទិញច្រើននៅក្នុងពិព័រណ៍នេះ។ “យើងមើលឃើញមានលទ្ធផលច្រើន មានគម្រោងជាច្រើន និងអ្នកទស្សនាដ៏ច្រើនចូលរួមក្នុងវេទិកានេះ។”
គម្រោងជាច្រើនបានទិញកន្លែងពិព័រណ៍រួចរាល់
គម្រោងជាច្រើនបានចូលរួមក្នុងពិព័រណ៍ដដ៏ធំនេះ ដែលមានដូចជា គម្រោង Creed Urban Village, La Vista One, M-Residence, Prince Real Estate Group, Pafilia Cyprus, Victory Bay, Prince Jin Jaa, Morgan Tower, Bel Air, Prince Huan Yu, CPZY Development, R&F Group, និងគម្រោង Orkide Villa។ បន្ថែមពីគម្រោងលំនៅដ្ឋានក្រុមហ៊ុនអចលទ្រព្យធំៗដូចជា ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន Lucky Property ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន ARU ME METAL Co.,Ltd និង Pearl Bay Consulting បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួម។
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាបានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការ ទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោងវេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។
សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ!
ចុះឈ្មោះទីនេះ៖ https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/
សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖
-
ភាសាខ្មែរ និងចិន៖ nin.kang@realestate.com.kh ឬទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣
-
អង់គ្លេស៖ tyler.stuart@realestate.com.kh ឬទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩
Comments