+855 92 92 1000
Logo
គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបដំណើរឈានទៅរកស្តង់ដារអចលនទ្រព្យ
Updated on: June 6, 2022, 5:05 p.m.
Published on: July 23, 2016, 4:31 a.m.
Realestate News

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបដំណើរឈានទៅរកស្តង់ដារអចលនទ្រព្យ


Andre de Jong

Realestate.com.kh ជួបសន្ទនាជាមួយ លោក Andre de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុនBosch ប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីរកនូវអ្វីដែលសភាពាណិជ្ជកម្មអឺរ៉ុបកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីជួយដល់ការរីកចម្រើន នៃវិស័យអចលនទ្រព្យ និងឧស្សាហកម្មសំណង់។

ប្រាប់យើងអំពីតួនាទីនៃគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុប? គណកម្មាធិការនេះបង្កើតឡើងនៅពេលណា? មានប្រតិបត្តិការអ្វីខ្លះ? អ្នកណាជាសមាជិក? តើមានសកម្មភាពអ្វីខ្លះ?

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់គឺជាក្រុមការងារស្ថិតនៅក្រោមសភាពាណិជ្ជកម្មអឺរ៉ុបកម្ពុជា។ គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងក្នុងអំឡុងដើមឆ្នំា២០១៤។ គណៈកម្មាធិការអចលនទ្រព្យ និងសំណង់បានស្វែងរកការគំាទ្រ និងការធ្វើឲ្យកាន់តែមានសុវត្ថិភាព និងគុណភាពលើការសាងសង់ និងសំណង់ ការរៀបចំទីក្រុង សុរិយោដី មានការចែករំលែកព័ត៌មាន និងបង្កើនទំនាក់ទំនង។

eurochamគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ទទួលស្វាគមន៍ក្រុមហ៊ុន និងឯកជនដែលផ្តល់សេវា ឬមានចំណាប់អារម្មណ៍នៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ក្នុងឆ្នំា២០១៤គណៈកម្មាធិការអចលនទ្រព្យ និងសំណង់បានរៀបចំវេទិកាអំពីអចលនទ្រព្យ និងសំណង់លើប្រធានបទ ទស្សនវិស័យសម្រាប់ការរីកចម្រើននៃឧស្សាហកម្មអចលនទ្រព្យ និងសំណង់ប្រទេសកម្ពុជាដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

ខែឧសភាឆ្នំានេះ គណៈកម្មាធិការអចលនទ្រព្យ និងសំណង់  រួមជាមួយ សមាគមន៍អ្នកសាងសង់កម្ពុជា បានរៀបចំវេទិកាការសាងសង់ ដែលផ្តោតសំខាន់ទៅលើសុវត្តិភាពនៃការសាងសង់ និងអគារ។

ក្រៅពីសមាជិកនៃកិច្ចប្រជុំ និងការទំនាក់ទំនង ក៏ដូចជាក្រុមការងារបុគ្គលិកនៃគណៈកម្មាធិការ

អចលនទ្រព្យ និងសំណង់ដោយបានធ្វើការសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយនឹងជំនាញ និងបទពិសោធន៍។

តើសមិទ្ធិផលជោគជ័យអ្វីដែលទទួលបានចាប់តំាងពីបង្កើតគម្មាធិការនេះឡើង?

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់ បានរៀបចំវេទិកាអំពីអចលនទ្រព្យ និងសំណង់ដំបូងបានទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ វេទិការនេះមានភ្ញៀវចូលរួមប្រមាណ២០០នាក់ ប្រមាណ៤០នាក់តំណាងឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ជាលទ្ធផលនៃវេទិកានេះ គណៈកម្មាធិការអចលនទ្រព្យ និងសំណង់បានក្លាយជាដៃគូរនៃក្រសួងដែលជាលទ្ធផលធ្វើឲ្យកិច្ចការទំាងឡាយបានដំណើរការយ៉ាងរលូននៃកិច្ចសហប្រតិបត្តិការនេះចែករំលែកព័ត៌មាន និងគោលនយោបាយនៃការអភិវឌ្ឍន៍។

តើអ្វីដែលជាទិសដៅគោលនយោបាយសំខាន់បំផុតដែលគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបកំពុងតែជម្រុញធ្វើនៅពេលបច្ចុប្បន្នមានអ្វីខ្លះ? ហេតុអ្វីការងារនោះជាអាទិភាព?

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់ត្រូវបានបែកចែកជាសសរស្តម្ដ៣ដូចជា៖ អចលនទ្រព្យ សំណង់ និងការរៀបចំទីក្រុង និងសុរិយោដី។ ចំណែកឯក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏មានសសរស្តម្ភប្រហាក់ប្រហែលគ្នាដែរ ដោយមានការយកចិត្តទុកដាក់នៅក្នុងវិស័យអចលនទ្រព្យ ដែលគេហៅថា មន្ទីរសុរិយោដី។

សម្រាប់ការងារនៃការសាងសង់គោលដៅសំខាន់សម្រាប់ប្រទេសកម្ពុជាដែលបែងចែកលេខកូដនៃ អគារដែលរួមមានការកំណត់លេខនោះដើម្បីជានិតិវិធីមួយសម្រាប់អគារ និងការសាងសង់ជាមួយនឹងការសង្កត់ធ្ងន់ទៅលើស្តង់ដារសុវត្ថិភាព។ ដោយរួមមាន៖ កន្លែងធ្វើការមានសុវត្ថិភាព ការការពារអគ្គីភ័យ សុខភាពបុគ្គលិក និងការបង្កើតរចនាសម្ព័ន្ធនៃអគារ។ គណៈកម្មាធិការអចលនទ្រព្យ និងសំណង់មានការសហការជាមួយស្ថាប័នរដ្ឋយ៉ាងជិតស្និទ្ធិ យើងបានខិតខំជម្រុញឲ្យមានការធ្វើឲ្យ កាន់តែប្រសើរឡើងនូវសុខភាព និងសុវត្ថិភាពក្នុងប្រទេសកម្ពុជា។

សម្រាប់ការងារអចលនទ្រព្យ មានការសង្កត់ធ្ងន់ទៅលើការវាយតម្លៃអចលនទ្រព្យ ក៏ដូចជាការវិនិយោគប្រកបដោយទំនុកចិត្ត។ មានភាពមិនច្បាស់លាស់ខ្លះនៅក្នុងបទបញ្ញាតិដែលបានធ្វើការនៅក្នុងក្រុមការងារមួយនេះ។ គោលដៅសំខាន់គឺជាការកាត់បន្ថយហានិភ័យនៃវិនិយោគដើម្បីរឹតតែបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ បន្ថែមពីនេះទៀតពួកយើងក៏មានការតស៊ូមតិក្នុងចចារអំពីប្រព័ន្ធនៃការវាស់វែងដីធ្លី ដើម្បីឲ្យមានលក្ខណៈស្របគ្នាពីប្រទេសដ៏ទៃ។ ការសម្រេចនៃប្រព័ន្ធនេះនឹងជួយ ដោះស្រាយភាពមិនច្បាស់លាស់ ឬក្នុងការវាស់វែង និងការវាយតម្លៃអចលនទ្រព្យដោយស្រពិចស្រពិល

គណៈកម្មាធិការ រៀបចំដែនដីនិង នគរូបនីយកម្ម បានធ្វើការយ៉ាងសកម្មរួមជាមួយរដ្ឋាភិបាល។ យើងកំពុងធ្វើឱ្យដំណើរការបានល្អលើការសិក្សាអំពីទីក្រុងបុរាណបេតិកភ័ណ្ឌ។ ផែនការការអភិវឌ្ឍ តំបន់ឆ្នេរ និងការធ្វើផែនការទំហំដីនៅក្នុងខេត្ត ។ អ្នកជំនាញមកពី គណៈកម្មាធិការនេះ រួមទាំងអ្នកជំនាញបារាំង របស់យើង និងការគំាទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមាន ។

ស្វែងយល់បន្ថែមអំពីគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ នៃសភាពាណិជ្ជកម្មអឺរ៉ុបឥឡូវនេះ!

ស្វែងយល់បន្ថែមអំពីអចលនទ្រព្យ  និងឧស្សាហកម្មសំណង់នៅក្នុងការណែនំាការវិនិយោគិននៅកម្ពុជា!

 

Comments