+855 92 92 1000
Logo
គម្រោងD’seaviewព្រះសីហនុ៖ ដំណើរការសាងសង់ ឆ្ពោះទៅមុខឥតឈប់ឈរ
Updated on: June 6, 2022, 5:06 p.m.
Published on: February 7, 2017, 11:47 p.m.
Realestate News

គម្រោងD’seaviewព្រះសីហនុ៖ ដំណើរការសាងសង់ ឆ្ពោះទៅមុខឥតឈប់ឈរ


ក្រុងព្រះសីហនុគឺជាតំបន់ទិសដៅទេសចរណ៍ដ៏សំខាន់រប​ស់ប្រទេសកម្ពុជា ហើយក៏ជាទីក្រុងដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត ដែលបានក្លាយជាគោលដៅដ៏មានសក្តានុពលសម្រា​​ប់វិនិយោគិននាពេលបច្ចុប្បន្ន។ ស្វែងរកព័ត៌មានបន្ថែមទាក់ទងអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុដែលនឹងក្លាយ ជាតំបន់អភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងប្រទេស

អ្នកអភិវឌ្ឍន៍មួយចំនួនបានផ្តោតសំខាន់ទៅលើវិស័យទេសចរដែលបានស្រូបយកប្រាក់ចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗនៅក្នុងខេត្តមួយនេះ។ សម្រាប់អ្នកអភិវឌ្ឍន៍ខ្លះបានសំលឹងមើលការអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានប្រកបដោយស្តង់ដាររស់នៅបែបទំនើបសម្រាប់ការរស់នៅជាអចិន្ត្រៃយ៍ សម្រាប់ស្នាក់ នៅលំហែកាយ និងសម្រាប់បុគ្គលិកដែលធ្វើីការនៅទីនេះតួយ៉ាងខេត្តព្រះសីហនុបានប្រែក្លាយខ្លួនជា តំបន់សេដ្ឋកិច្ចពិសេសដែលសាកសម្យបំផុតសម្រាប់ប្រជាជនក្នុងតំបន់ឬអ្នកវិនិយោគទិញ លំនៅដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេនៅក្នុងទីក្រុងដ៏ទំនើបមួយក្នុងប្រទេសកម្ពុជា។

“ខេត្តព្រះសីហនុបើធៀបជាមួយខេត្តសៀមរាបនិងភ្នំពេញយើងអាចនិយាយបានថាខេត្តព្រះសីហនុពិតជាមានសក្តានុពលយ៉ាងខ្លាំង។ ក្រលេកមើលវិស័យទេសចរដែលប្រមូលបានប្រាក់ចំណូល យ៉ាងច្រើនដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកកំសាន្តនៅទីនេះ។ ក្រលេកមើលមួយជ្រុងទៀតសម្រាប់អ្នកវិនិយោគអន្តរជាតិធំៗបានមើលឃើញពីសក្តានុពលផ្នែកសេដ្ឋកិច្ចនាពេលអនាគតដ៏ត្រចះត្រចង់នៃខេត្តមួយនេះ”។ ជាក់ស្តែងអត្រាជួលនៅក្នុងខេត្តមួយនេះមានការកើនឡើងយ៉ាងខ្លាំងដែលបានទាក់ទាញអ្នកវិនិយោគអន្តរជាតិឲ្យសំលឹងមកកាន់ទីនេះ។

Camhomesគឺជាក្រុមហ៊ុនដែលបានបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលើកដំបូងនៅក្នុងខេត្តព្រះសីហនុ  ដែលគម្រោងលំនៅដ្ឋាននោះមានឈ្មោះថា D’Seaview ដែលជាគម្រោងដែលមានទីតាំងស្ថិតតាម បណ្តាោយឆ្នេរសមុទ្រ។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន Camhomes ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HLH Group មានប្រភពដើមពីប្រទេសសិង្ហបុរីដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួួយដែលមានបទពិសោធន៍យូរឆ្នាំក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន ហើយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុននៅក្នុងប្រទេសសិង្ហបុរីផងដែរ។

គម្រោងលំនៅដ្ឋាន D’Seaview មានទីតាំងស្ថិតនៅជាប់ឆ្នេរដ៏មានប្រជាប្រិយភាពសុខាដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១ហិកតាជាមួួយនឹងលំនៅដ្ឋានប្រមាណ៧៣៧យូនីតនីមួយៗមានបន្ទប់គេងចំនួន១ បន្ទប់គេងចំនួន២ និងយូនីតដែលមានបន្ទប់គេងចំនួន៣។ គម្រោងនេះជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមានលំនៅដ្ឋានប្រភេទខុនដូ និងអគារពាណិជ្ជកម្មក៏ដូចជាសណ្ឋាគារផងដែរ។ អ្នកដែលស្នាក់នៅទីនេះអាចកំសាន្តជាមួួយសកម្មភាពកំសាន្តជាច្រើនដូចជា៖ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ និងបន្ទប់វាយកីឡាកូនបាល់ជាដើម។

ការសាងសង់ត្រូវបានចាប់ផ្តើមឡើងក្នុងខែមករាឆ្នាំ២០១៦ចំណែកឯដំណើរការសាងសង់កំពុងដំណើរការយ៉ាងឆាប់រហ័ស ក្រលេកមើលការសាងសង់នៃគ្រឹះសំណង់ត្រូវបានបញ្ចប់១០០ភាគរយហើយ។ ក្រុមហ៊ុនបានងាកមកផ្តោតសំខាន់ទៅលើការសាង សង់តួអគារទាំងមូល និងសំណង់ចំណតយានយន្តខាងក្រោមទៅតាមកាលវិភាគយ៉ាងត្រឹមត្រូវ។ Camhomes ជឿជាក់ការជ្រើសរើសគ្រឿងបរិក្ខាផ្សេងៗសម្រាប់សាងសង់ប្រកបដោយគុណភាពខ្ពស់ និងការត្រួតពិនិត្យគុណភាពសាងសង់គ្រប់យូនីតនៃ គម្រោងពិតជារឿងដ៏សំខាន់ដើម្បីផ្តល់ទំនុកចិត្តនិងសុវត្ថិភាពជូនអតិថិជន។ សូមជម្រាបជូនថាការិយាល័យរបស់ក្រុមហ៊ុនត្រូវបានរៀបចំរួចរាល់ហើយដើម្បីតៀមខ្លួនទទួលភ្ញៀវមកទស្សនាការដ្ឋានសាងសង់។

បច្ចុប្បន្នក្រុមហ៊ុន Camhomes បានកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Shanghai Bao Yue (SBC) ដែលមានក្រុមហ៊ុន MCC(Cambodia) ជាបុត្រសម្ព័ន្ធហើយគឺជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងសាងសង់ដើម្បីឲ្យការសាងសង់មានគុណភាពខ្ពស់ និងបញ្ចប់ការសាងសង់តាមពេលវេលាកំណត់នៅ ត្រីមាសទី៣ក្នុងឆ្នាំ២០១៩ ដែលជាពេលវេលាដែលអាចប្រគល់យូនីតជូនដល់អតិថិជនបាន។

គម្រោងអភិវឌ្ឍន៍នេះនឹងផ្តល់ជូននូវតម្លៃផ្សេងៗគ្នាទៅប្រភេទលំនៅដ្ឋានដែលលោកអ្នកត្រូវការដើម្បី បំពេញតាមតម្រូវការរបស់អតិថិជនក្នុងស្រុក និងបរទេសជាមួយតម្លៃលក់សមរម្យ។ ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងធនាគារMaybank។ សម្រាប់អតិថិជនដែលមានបំណងទិញគម្រោង D’Seaview អាចស្នើសុំប្រាក់កម្ចីបានដល់៧០%ក្នុងរយៈពេលរហូតដល់២៥ឆ្នាំនៃតម្លៃយូនីតនីមួយៗជាមួយអត្រាការប្រាក់៩%។

សូមស្វែងយល់បន្ថែមអំពីគម្រោង D’Seaview នៅថ្ងៃនេះ!

borey-ads-580-x-90-khmer

Comments