+855 92 92 1000
Logo
D’Seaview ផ្ដល់ជូននៅជម្រើសបង់ប្រាក់ថ្មី
Updated on: June 6, 2022, 5:04 p.m.
Published on: August 18, 2016, 10:52 a.m.
Realestate News
Property Reviews

D’Seaview ផ្ដល់ជូននៅជម្រើសបង់ប្រាក់ថ្មី


Dseaview

ក្រៅពីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា គម្រោង D'Seaview គឺជាគម្រោងលំនៅដ្ឋានមានលក្ខណះទំនើបដំបូងរបស់ក្រុមហ៊ុន HLH Group Limited របស់ប្រទេសសឹង្ហបុរី ដែលចាប់ផ្តើមសាងសង់មុនគេបង្អស់នៅក្នុងក្រុងព្រះសីហនុ ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេក្នុងតំបន់ ។ ការសម្ភោធក្រោមស្លាកសញ្ញា Camhomes កាលពីឆ្នាំមុន គឺ ទទួលបានភាពជោគជ័យជាខ្លាំង ដោយបច្ចុប្បន្ននេះការលក់គឺបានសម្រេចរហូតលើសពី 51% នៃ 737 យូនីតនៃអគារលំនៅដ្ឋាន ស្របពេលការបុកគ្រឹះត្រូវបានបញ្ចប់ 100% ចាប់តាំងពីថ្ងៃទី 18 ខែកក្កដាឆ្នាំ 2016 ជាមួយនេះផងដែរ។

គម្រោងបង់ប្រាក់តាមតំណាក់កាល៖

ការបង់តាមតំណាក់កាលនេះ គឺការផ្ដល់ជូនអតិថិជននូវនំនុកចិត្តដោយអតិថិជនគ្រាន់តែកក់ប្រាក់ចំនួន 5% នៃតំលៃបន្ទប់តែប៉ុណ្ណោះ និង 14ថ្ងៃក្រោយដែលជាថ្ងៃចុះកិច្ចសន្យាទិញលក់អតិថិជនតម្រូវអោយបង់ 25% ហើយចំពោះ 70% បន្ទាប់ទៀតគឺតម្រូវអោយបង់នៅពេលយូនីតនោះត្រូវបានបញ្ចប់ការសាងសង់និងប្រគល់ជូនតែប៉ុណ្ណោះ។ជាមួយគ្នានេះដែរការបង់តាមដំណាក់កាលនេះ អតិថិជនគឺទទួលបាននូវការបំពាក់ជូននូវគ្រឿងសង្ហារឹមជាច្រើន ដែលមានតម្លៃរហូតទៅដល់ 5% នៃយូនីតមួយៗ បន្ថែមជាមួយនឹងការធានាជួលជូនរហូតទៅដល់ 30% រយៈ3ឆ្នាំ (10% ក្នុង 1ឆ្នាំ)។

ការបង់រំលោះ៖ ត្រឹមតែ $500 តែប៉ុណ្ណោះ លោកអ្នកនឹង ក្លាយជាម្ចាស់កម្មសិទិ្ធខុនដូដ៏ប្រណិត ដោយគ្មាន ការប្រាក់ គ្មានប្រាក់តម្កល់ និងអាចធ្វើការបង់រំលោះរហូតដល់ 100% ជាមួយក្រុមហ៊ុនផ្ទាល់់ រយៈ 60 ខែ ហើយលោកអ្នកនឹងអាចចូលទៅរស់និងក្លាយជាម្ចាស់ខុនដូនេះនៅចុងឆ្នាំ 2018 បើទោះជាលោកអ្នកមិនទាន់ធ្វើបង់ប្រាក់គ្រប់ក៏ដោយ។

រស់នៅជាមួយលំនៅដ្ឋានដែលមានស្តង់ដារខ្ពស់ជាមួយនឹងភាពរីករាយ និងទេសភាពស្រស់ស្អាតនៃឆ្នេរសមុទ្រដែលអាចមើលឃើញពីលំនៅដ្ឋានរបស់យើង។

ចូលទៅកាន់បញ្ជីអចលនទ្រព្យថ្ងៃនេះ!

Comments