+855 92 92 1000
Logo
Orkide the Royal Condominium បង់​មុន​តែ​10%​កាន់​សោរ​រើ​ខោអាវ​ចូល​នៅ​បាន​ភ្លាម
Updated on: June 5, 2022, 2:57 p.m.
Published on: March 24, 2022, 10:46 a.m.

Orkide the Royal Condominium បង់​មុន​តែ​10%​កាន់​សោរ​រើ​ខោអាវ​ចូល​នៅ​បាន​ភ្លាម


បច្ចុប្បន្ន​ការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ ជា​ពិសេស​គឺ​វិស័យ​លំនៅ​ឋាន វិស័យ​ពាណិជ្ជកម្ម និង​អនុ​វិស័យ​ឧស្សាហកម្ម​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​កើនឡើង ។ ជាក់ស្តែង​ផ្លូវ​២០០៤ ឬ​ផ្លូវ​ម៉ៃ​ដា​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​បង្ហាញ​ពី​សក្តានុពល​អភិវឌ្ឍន៍​របស់​ខ្លួន​យ៉ាង​ខ្លាំង ។ អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​កត់សម្គាល់​ទៀត​នោះ​គឺ​វត្តមាន​លំនៅ​ឋាន​ថ្មី​ៗ និង​គម្រោង​ខុន​ដូរ​ជា​ច្រើន​កំពុង​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ។

ចង់​ស្វែងរក​លំនៅ​ឋាន​ដែល​សាងសង់​រួច​នៅ​ផ្លូវ​២០០៤​តើ​គួរ​ជ្រើសរើស​គម្រោង​មួយ​ណា?

សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ស្វែងរក​លំនៅ​ឋាន​ដែល​សាងសង់​រួច​ជា​ស្ថាពរ​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤​អាច​ពិ​បារ​ណា​ជ្រើសរើស​គម្រោង Orkide the Royal Condominium ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤​ផ្ទាល់​ជាប់​នឹង​សាលា​អន្តរជាតិ Northbridge ។

គម្រោង​នេះ​ផ្តល់​ជូន​នូវ​កន្លែង​ដ៏​កក់ក្តៅ និង​ប្រណិត​ភាព​ដែល​អគារ​មាន​កម្ពស់​រហូត​ដល់​១៨​ជាន់ ហើយ​យូ​នី​ត​នីមួយ​ៗ​សុទ្ធតែ​បំពាក់​ទៅ​ដោយ​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ​ជា​ច្រើន ដែល​អ្នក​ត្រូវការ​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព ។

ប្រសិនបើ​អ្នក​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រណីត និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ គម្រោង​នេះ​គឺជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​លោក​អ្នក ព្រោះ​គ្រប់​យូ​នី​ត​មាន​បង្អួច និង​វេរ៉ង់ដា​ធំ​ទូលាយ​ដែល​នាំ​ឱ្យ​ពន្លឺ និង​ខ្យល់​ចេញចូល​បាន​ល្អ ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ក្នុង​ការ​រស់នៅ ។ អគារ​មាន​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ទៅ​មក​គឺ​មាន​ភាព​ងាយស្រួល ជា​ពិសេស​ជាមួយនឹង​សន្តិសុខ​២៤​ម៉ោង ដែល​អាច​ធានា​បាន​នូវ​សុវត្ថិភាព​របស់​អ្នក​រស់នៅ​ក្នុង​គម្រោង​នេះ​ជា​និច្ច ។

គម្រោង Orkide the Royal Condominium បង់​មុន​ត្រឹមតែ​10%​ប៉ុណ្ណោះ​លោក​អ្នក​អាច​កាន់​សោរ​ចូល​នៅ​បាន​ភ្លាម​ៗ​ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ការ​រង​ចាំ​យូរ និង​មានការ​ផ្តល់​ជូន​ពិសេស​ជា​ច្រើន​ទៀត ។ លោក​អ្នក​អាច​សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម​បាន​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​ខាងក្រោម ៕

Comments