+855 92 92 1000
Logo
ពិព៌ណធុរៈកិច្ចអន្តរជាតិប្រចាំឆ្នាំ២០១៦ របស់ជេសុីអាយ
Updated on: June 6, 2022, 5:05 p.m.
Published on: August 25, 2016, 3:58 a.m.
Realestate News

ពិព៌ណធុរៈកិច្ចអន្តរជាតិប្រចាំឆ្នាំ២០១៦ របស់ជេសុីអាយ


JCI 16

នាថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មដ៍ធំប្រចាំឆ្នាំរបស់ខ្លួនជាលើកទី២ ដែលហៅថាពិព័រណ៍ធុរកិច្ចអន្តរជាតិ និងវេទិកាសហគ្រិនឆ្នាំ២០១៦ក្នុងពេលតែមួយនៅសណ្ឋាគារសុខាភ្នំពេញចាប់ពីម៉ោង៨ព្រឹកតទៅ។

ព្រឹត្តិការណ៍ទាំងពីរនេះ នឹងត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញធុរៈកិច្ចក្នុងប្រទេសកម្ពុជាក៍ ដូចជាសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងតំបន់។ សម្រាប់ពិព័រណធុរកិច្ចនិងវេទិកា សហគ្រិនរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រចាំឆ្នាំ២០១៦នេះ  ប្រធានបទធំៗចំនួន០៣ ត្រូវបានផ្តោតសំខាន់។ នៅក្នុងពិព័រណ៍រយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៦ល្ងាច  រួមមានស្តង់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនជាង៤០ទាំងជាតិនិងអន្តរជាតិ ដែលភាគច្រើនមកពីវិស័យ អចលនទ្រព្យ  វិស័យម្ហូបអាហារនិងភេសជ្ជៈ  និងវិស័យកសិកម្មសរីរាង្គ។ សម្រាប់ឆ្នាំ២០១៦ យើងរំពឹងទុកថានឹងមានអ្នកមកទស្សនាពិព័រណ៍ធុរកិច្ចនេះពី៥០០ទៅ១០០០នាក់ ដោយសារតែ បទពិសោធន៍រៀបចំកន្លងមកនៅ សណ្ឋាគារលំដាប់ផ្កាយ៥ដូចគ្នា យើងធ្លាប់ទទួលបានចំនួនអ្នកទស្សនា ប្រហាក់ប្រហែលនឹងការរំពឹងទុកនេះដែរ។ នៅក្នុងការតាំងពិព័រណ៍នេះផងដែរយើងមានការចូលរួមពី ក្រុមហ៊ុនក្នុងស្រុកល្បីដូចជាលំនៅដ្ឋានបែបទំនើប AXIS Residence  សហគមន៍អេកូទំនើប សុរិនភូមិព្រឹកថ្លឹង  Orkide Villa Condominium ហើយរឹតតែពិសេសថែមទៀតនោះ គឺមានការចែកជូនភេសជ្ជៈដ៍ល្បីល្បាយដូចជា កាហ្វេBrown ភេសជ្ជៈKOI  និងកាហ្វេរបស់ក្រុមហ៊ុន KOFI ដោយឥតគិតថ្លៃផងដែរ។ សូមកុំអោយឱកាសដ៍ល្អនេះកន្លងផុតទៅ សូមចូលរួមទស្សនាពិព័រណ៍ ធុរកិច្ចអន្តរជាតិដើម្បីស្វែងយល់ពីវិស័យ៣ខាងលើ ព្រមទាំងបង្កើតទំនាក់ទំនងអាជីវកម្មជាមួយបណ្តា ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុកផងដែរ។

ចំនែកឯវេទិកាសហគ្រិនប្រចាំឆ្នាំ២០១៦វិញ គឺនឹងចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹករហូតដល់ម៉ោង ៣រសៀល នៅសាលសន្និបាតរបស់សណ្ឋាគារសុខាភ្នំពេញដូចគ្នាផងដែរ។ នៅក្នុងឆ្នាំ២០១៦នេះ វេទិកាសហគ្រិនរបស់ជេស៊ីអាយនឹងពិភាក្សាទៅលើប្រធានបទ <<គន្លឹះជោគជ័យ និងឱកាសវិនិយោគ ក្នុងវិស័យអចលនទ្រព្យ  វិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកសិកម្មសរីរាង្គ>>។

ប្រធានបទនេះនឹងបែងចែកជាពីរផ្នែក គឺកិច្ចពិភាក្សាពេលព្រឹកនិងពេលរសៀល។ សម្រាប់កិច្ច ពិភាក្សាស្តីវិស័យម្ហូបអាហារនិងភេស្ជជៈ និងវិស័យកសិកម្មសរីរាង្គ គឺមានវត្តមានវាគ្មិនកិត្តិយសចំនួន០៤ រូប រួមមានលោក គួច សុខលី ដែលជាប្រធានសមាគមភោជនីយដ្ឋានកម្ពុជា  បណ្ឌិតតាន់ មុនីវណ្ណ អគ្គនាយករង នៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប  លោកចាង ប៊ុនលាង សហស្ថាបនិកBrown Coffee លោកនាក់ ថារ៉ែន  នាយកប្រតិបត្តិនៃក្រុមហ៊ុនNatural Garden និងសម្របសម្រួលដោយសហគ្រិនវ័យក្មេងពីររូបគឺ កញ្ញាដែក ដារី នាយកប្រតិបត្តិក្រុម360 Event Management និងលោក ឃន ឈុនតារា នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Café។ សម្រាប់កិច្ចពិភាក្សាពេលរសៀលវិញ  វាគ្មិនកិត្តិយសនឹងពិភាក្សាអំពីវិស័យអចលនទ្រព្យ ដែលវត្តមានចូលរួមពីលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃកម្ពុជា  លោក Harry ប្រធានផ្នែកលក់នៃគម្រោងសំណង់ខុនដូរ របស់ក្រុមហ៊ុន Worldbridge Cambodia លោក Kenn Yeo នាយកគ្រប់គ្រងនៃគម្រោងសំណង់ខុនដូរ Orkide Villa Condominium និងទទួលបានការសម្របសម្រួលដ៍ខ្ពង់ខ្ពស់ពីឯកឧត្តមសុខ ស៊ីផាណា អគ្គនាយកការិយាល័យមេធាវី សុខ ស៊ីផាណា និងជាទីប្រឹក្សារាជរដ្ឋាភិបាល។

សម្រាប់ឆ្នាំ២០១៦ នេះ យើងរំពឹងទុកថានឹងមានអ្នកចូលរួមវេទិកាសហគ្រិននេះចំនួន២៥០ទៅ ៣០០នាក់ ដោយតម្លៃសំបុត្រធម្មតាគឺ៥០ដុល្លារ និងតម្លៃសម្រាប់សមាជិក JCI YEAC, CIC, BNI, CWEA, CVEA, CRA គឺត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។

សម្រាប់ពត៌មានលំអិតស្តីពីពិព៌ណធុរៈកិច្ចអន្តរជាតិប្រចាំឆ្នាំរបស់ជេស៊ីអាយសូមអានខិត្តប័ណ្ណ និងបទបង្ហាញ ដែលបានភ្ជាប់ជាមួយ ឬទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ Tel: 017 59 46 19 ឬតាមរយៈអ៊ីម៉េល sothearak2510@gmail.com / jci.phnompenh@gmail.com

Comments