+855 92 92 1000
Logo
អស់បារម្ភហើយ! ពន្ធលើប្រាក់ចំណេញមូលធនត្រូវបានពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២១
Updated on: May 27, 2022, 6:25 a.m.
Published on: October 23, 2020, 5:28 a.m.

អស់បារម្ភហើយ! ពន្ធលើប្រាក់ចំណេញមូលធនត្រូវបានពន្យាពេលរហូតដល់ដំណាច់ឆ្នាំ២០២១


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកររដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពតាមការស្នើសុំពន្យាពេលនៃការអនុវត្តពន្ធលើចំណេញមូលធន យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

កាលពីថ្ងៃព្រហស្បតិ័ ទី២២ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចចិត្តពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នា២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្ដីពីពន្អលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឲ្យមានភាពរលូន​ និងមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០តទៅ។

Comments