+855 92 92 1000
Logo
កិច្ចប្រជុំប្រចាំត្រីមាសលើកទី៣របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
Updated on: June 6, 2022, 5:06 p.m.
Published on: September 16, 2016, 1:50 a.m.
Realestate News

កិច្ចប្រជុំប្រចាំត្រីមាសលើកទី៣របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា


Horizontal-Ribbon-Editorial

cvea-general-meeting

សមាគមអ្នកវាយអចលនវត្ថុកម្ពុជា បានរៀបចំកិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី 3 ឆ្នាំ 2016 កាលពីល្ងាចថ្ងៃទី 13 ខែកញ្ញា នៅសណ្ធាគារកាំបូឌីយ៉ាណា ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមមួយចំនួន និងចែករំលែកចំណេះដឹងពីវិស័យអចលនទ្រព្យនៅកម្ពុជា។

ក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី “Incheon International Realtor Conference and Expo 2016” (IIRCE) កាលពីចុងខែសីហា ដែលបទបង្ហាញនោះស្ដីពី “អត្ថប្រយោជន៍ និងបច្ចុប្បន្នភាពឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា”។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែលថា បន្ទាប់ពីបញ្ជប់សិក្ខាសាលានៅកូរ៉េ សម្រាប់ខែវិច្ឆិកា ឆ្នាំ 2016ខាងមុខនេះ សមាគមត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសិក្ខាសាលាដែលធ្វើការរៀបចំដោយសមាគមអចលនវត្ថុសហរដ្ឋអាមេរិក National Realtor Association (NRA) ដែលមានសមាជិកជាង មួយលានប្រំាសែននាក់។

“ក្នុងនាមយើងជាសមាជិកក្នុងសមាគម មិត្តរួមអាជីព ខ្ញុំថ្លែងក្នុងនាមជា មិត្តភក្តិ ប៉ុន្តែយើងក៏ជាដៃគូប្រកួតប្រជែងផងដែរ ដូចនេះពួកយើងគួរតែពង្រីកចំណេះដឹងបន្ថែមនៅទីនេះយើងត្រូវផ្តល់ការអប់រំនិងជំនាញបន្ថែមទៀតដល់បុគ្គលិក និងអ្នកពាក់ព័ន្ធទំាងអស់នៅក្នុងវិស័យអចលនទ្រព្យ ដើម្បីឲ្យវិស័យនេះកាន់តែរឹងមំានៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរទៅបរទេសវាមិនបានផ្តល់ចំលើយអ្វីនោះទេយើងត្រូវតែសម្លឹងមកកាន់ខ្លួនយើងជាមុនសិនថាតើយើងរីកចម្រើន និងឈានដល់ដំណាក់កាលប៉ុណ្ណាហើយ។” នេះជាការលើកឡើងរបស់លោក Alex Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ KEY REAL ESTATE CO., LTD.

ចំណែកឯលោក ស៊ន សៀប ដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ KEY REAL ESTATE CO., LTD. បានបញ្ចេញចំណាប់អារម្មណ៍ខ្លួនផ្ទាល់អំពីសិក្ខាសាលានេះ “ប្រាកដណាស់យើងបានលើកយកប្រធានបទសំខាន់មកចែករំលែក តួយ៉ាងបញ្ហាប្រឈម និងបទពិសោធន៍អាជីវកម្មក្នុងវិស័យអចលនវត្ថុទំាងមូល។ ជាពិសេសទាក់ទងនឹងវិជ្ជាជីវៈក្រមសីលធម៌ដោយទាក់ទងជាមួយការប្រកួតប្រជែងដោយតម្លាភាពនៃអ្នកប្រតិបត្តិនៅក្នុងវិស័យអចលនទ្រព្យ វាជាសារមួយដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យវិស័យអចលនវត្ថុកម្ពុជាមានការរីកចម្រើន។ បន្ថែមពីនេះទៀតយើងក៏បានលើកអំពីកិច្ចពិភាក្សាការរៀបចំបោះឆ្នោតប្រធានសមាគមសម្រាប់អណ្ណាតិ្តក្រោយផងដែរ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងអំពីការអញ្ជើញគ្រូ ដែលមានជំនាញពី University Technogogy Malaysia (UTM) មកបង្រៀនផ្ទាល់នៅកម្ពុជាសម្រាប់រយៈពេល 3 សប្ដាហ៍ផងដែរ។ វគ្គបណ្ដុះបណ្ដាលសិក្ខាកាមនេះវាមានផលប្រយោជន៍សម្រាប់វិស័យអចលនវត្ថុ ចំណេះដឹងដែលទទួលបានអាចយកបម្រើការងារបានយ៉ាងមានប្រសិទ្ធភាពលើវិស័យអចលនទ្រព្យដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ៕

ស្វែងរកព័ត៌មានបន្ថែមអំពីអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh 

Comments