+855 92 92 1000
Logo
ពិធីប្រគល់គេហដ្ឋានជូនអតិថិជន បុរីមហាសែនសុខប្រារព្វធ្វើនៅការដ្ឋានសាងសង់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៧
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:28 a.m.
Realestate News
Property Reviews

ពិធីប្រគល់គេហដ្ឋានជូនអតិថិជន បុរីមហាសែនសុខប្រារព្វធ្វើនៅការដ្ឋានសាងសង់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៧


នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៧ ក្រុមហ៊ុនគ្រីឌខេមបូឌាដែលជាអ្នកអភិវឌ្ឍន៏ជប៉ុនធំជាងគេបង្អស់នៅកម្ពុជាបានប្រារព្វពិធី ប្រគល់គេហដ្ឋានជូនអតិថិជនរបស់ខ្លួននៅការដ្ឋានសាងសង់បុរីស្ថិតនៅផ្លូវវត្តតាំងកសាងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញចម្ងាយ៣គីឡូម៉ែត្រពីព្រលានយន្តហោះពោធិ៍ចិនតុង។ ពិធីនេះបានប្រារព្វឡើងក្រោមការចូលរួមរបស់លោក អ៊ីគូជិ តាកាស៊ី អគ្គនាយកក្រុមហ៊ុនគ្រីឌខេមបូឌា, លោក កាតុ ស៊ូជិ នាយកផ្នែកសាងសង់ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

បុរីមហាសែនសុខគឺជាគម្រោងអភិវឌ្ឍន៏លំនៅដ្ឋានទីពីររបស់ក្រុមហ៊ុនគ្រីឌខេមបូឌា បន្ទាប់ពីគម្រោងខុនដូបូដាយជូរ៉េស៊ីដេនស៍។ បុរីមហាសែនសុខគ្របដណ្តប់លើផ្ទៃដីទំហំប្រហែល១២ហិកតា និងមានផ្ទះល្វែងចំនួន៦៦៥ខ្នង។ ផ្ទះល្វែងទាំងនេះ មានតម្លៃចាប់ពី ៤៩,៥០០ ដុល្លារ ឡើងទៅ។ សព្វថ្ងៃនេះបុរីមហាសែនសុខទទួលបានជោគជ័យដោយធ្វើការលក់ចេញផ្ទះល្វែងរបស់ខ្លួនច្រើនជាង៨៥ភាគរយនៃគម្រោងទាំងមូល និងសម្រាប់ដំណាក់កាលដំបូងនៃគម្រោងទាំងមូលនឹងអាចឲ្យអតិថិជនចូលមករស់នៅបាននៅក្នុងខែមេសានេះចំណែកគម្រោងទាំងមូលរំពឹងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៧នេះ ។

លោក អ៊ីគូជិ តាកាស៊ី អគ្គនាយកក្រុមហ៊ុន គ្រីឌខេមបូឌា បានបង្ហាញសេចក្តីកោតស្ញប់ស្ញែងចំពោះអតិថិជនបុរីមហាសែនសុខ ដែលបានជឿជាក់និងគាំទ្រគម្រោងបុរីតាំងពីដើមមក។ លោកបានមានប្រសាសន៏ថា «តាំងនាមឲ្យក្រុមហ៊ុនគ្រីឌខេមបូឌា យើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានជាវ និងមានទំនុកចិត្តយ៉ាងខ្លាំងដល់ក្រុមហ៊ុនយើងខ្ញុំ។ បុរីមហាសែនសុខនឹងមិនទទួលបានជោគជ័យបែបនេះទេប្រសិនបើគ្មានការគាំទ្រពីអតិថិជនរបស់យើង។»

ចំណែកឯនាយកផ្នែកសាងសង់នៃក្រុមហ៊ុនគ្រីឌខេមបូឌា លោក កាតុ ស៊ូជិ បានផ្តល់ប្រសាសន៏ទាក់ទងនឹងចំណុចសំខាន់នៃបុរីមហាសែនសុខដែលជាកត្តាជម្រុញឲ្យអតិថិជនជឿទុកចិត្តនិងជាវគម្រោងបុរី ។ បុរីមហាសែនសុខប្រកាន់ភ្ជាប់សសរស្តម្ភបីគឺសុខភាព អេកូឡូស៊ី និងសុវត្ថិភាព។ ផ្នត់គំនិតទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍន៏លំនៅដ្ឋានជនជាតិជប៉ុន។ លោកក៏បានបន្ថែមពីចំណុចទាក់ទាញរបស់បុរីមហាសែនសុខរួមមាន៖ទីធ្លាហាត់ប្រាណដើម្បីសុខភាព ផ្លូវម៉ាស្សាបាតជើង ផ្លូវដើមឈើ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវដោយប្រើប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​។ល។ បន្ថែមពីលើនេះ លោកក៏បានសង្កត់ធ្ងន់លើវត្ថុធាតុដែលយកមកប្រើប្រាស់ដើម្បីសាងសង់ផ្ទះ «យើងបានប្រើប្រាស់ផលិតផលអន្តរជាតិល្បីៗដូចជា៖ ឌីសង់ទ័រ ព្រីភ្លើងនិងកុងតាក់ម៉ាកSchneider ប្រព័ន្ធតុយោទឹកម៉ាក SCG Elephant ថ្នាំលាបល្បីឈ្មោះពីសិង្ហបុរីម៉ាក ICI បេតុងលាយស្រេចស្រ៊ុន ម៉ុង ស៊ីម៉ង់ត៍ខេស៊ីមិន និងស៊ីម៉ង់ត៍អូដ្ឋជាដើម ។

ឆ្លៀតឪកាសនោះ អ្នកស្រី ចេង សុខា នាយករងផ្នែកលក់ និងទីផ្សារបានបន្ថែមថាបុរីមហាសែនសុខគឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដែលអភិវឌ្ឍដោយក្រុមហ៊ុន គ្រីឌគ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យជប៉ុន មានឯកទេសលើការវិនិយោគ និងអភិវឌ្ឍន៏អចលនទ្រព្យ​។ ចាប់តាំងពីឆ្នាំ២០១២មកក្រុមហ៊ុនគ្រីឌគ្រុបបានកំពុងវិនិយោគនៅប្រទេសម៉ាឡេស៊ី កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និង បង់ក្លាដេស និងមានទឹកប្រាក់វិនិយោគសរុបចំនួន៣៤០លានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៦ ។

សម្រាប់ពត៌មានបន្ថែមអំពីគម្រោងដែលនឹងមកដល់ឆាប់ៗនេះ សូមទាក់ទងមកលេខ ០២៣ ៩០០ ៦៦១ ឬក៏អាចចូលទៅកាន់ ហ្វេសបុកផេក Creed Cambodia

ស្វែងរកគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments