+855 92 92 1000
Logo
គម្រោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ CPEC Roman Garden៖ ខុនដូទំនើបកម្ពស់ ២០ ជាន់នៅសែន សុខ ទិញធានាថាចំណេញ
Updated on: June 7, 2022, 3:03 a.m.
Published on: June 26, 2019, 10:17 a.m.

គម្រោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ CPEC Roman Garden៖ ខុនដូទំនើបកម្ពស់ ២០ ជាន់នៅសែន សុខ ទិញធានាថាចំណេញ


អគារគម្រោង​​ ខុនដូផេសុីហ្វិក

បានក្លាយទៅជាចំណុចក្តៅមួយសម្រាប់ការវិនិយោគមកពីតំបន់អាស៊ី ប្រទេសកម្ពុជាជាពិសេស រាជធានីភ្នំពេញគឺមានសក្តានុពលខ្លាំងសម្រាប់ការវិនិយោគ។ ការផ្លាស់ប្តូរដ៏ធំនៅកម្ពុជាក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងក្នុងតំបន់។ ក្នុងចំណោមការរីកចម្រើននៃការអភិវឌ្ឍថ្មី គម្រោងខុនដូ CPEC Roman Garden បានស្ថិតនៅក្នុងក្រសែភ្នែកមនុស្សជាច្រើន។

មានទីតាំងស្ថិតនៅក្នុងខណ្ឌសែន សុខ រាជធានីភ្នំពេញ។ គម្រោង CPEC Roman Garden ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលជាបណ្តុំបណ្តាញហេដ្ឋារចនាសម្ព័ន្ធដូចជា អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងតំបន់សេវាកម្មជាច្រើនទៀត។

គម្រោង CPEC Roman Garden គ្របដណ្តប់លើផ្ទៃដី ១,២០០ ម៉ែត្រការ៉េស្ថិតនៅក្បែផ្លូវធំៗពីរមានផ្ទៃក្រឡាសរុប ១៦,០០០ ម៉ែត្រការ៉េ និងអាផាតមិនទំនើបជាង ២០០ យូនីត ។

ការរចនាអគារនេះត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មរ៉ូម៉ាំងបុរាណ។ វាបង្កើតឱ្យមានអារម្មណ៍នៃភាពអស្ចារ្យ ជាបេ​តិក​ភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប និងរឹងមាំ។ ជារួមនាំមកនូវស្ថាបត្យកម្ម​តែមួយគត់ទៅកាន់ទីក្រុង។ អគារកម្ពស់ ២០ ជាន់ដែលមានកម្ពស់ខ្ពស់ល្មមអាចមើលទេសភាពទីក្រុងពីលើអាកាសបានយ៉ាងល្អ។

គម្រោងនេះបង្កើតឡើងសម្រាប់អតិថិជនចិននៅរាជធានីភ្នំពេញ គម្រោង CPEC Roman Garden ស្ថិតនៅក្នុងទីតាំងល្អឥតខ្ចោះ។ ធ្វើដំណើរត្រឹមតែប៉ុន្មាននាទីពី "ផ្លូវចិន (China street)" ដ៏ល្បីដែលឆ្លងកាត់ផ្សារធំថ្មី។ ជាការពិត ការអភិវឌ្ឍនេះត្រូវបានកំណត់ជាការសម្គាល់នៃកេរ្តិ៍ដំណែលរបស់ចិននៅប្រទេសកម្ពុជា។

ស្ថិតនៅលើដងផ្លូវ ២០០៤ គម្រោង CPEC Roman Garden​  នៅជិតសាលារៀនអន្តរជាតិ Northbridge ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៥ នាទីពីផ្សារទំនើបរតនាផ្លាហ្សា និង ៣០ នាទីពីណាហ្គាវើល ឬផ្សារទំនើបអ៊ីអន ២ ។

CPEC Roman Garden ទទួលបានអត្ថប្រយោជន៍ពីការរៀបចំផែនការត្រឹមត្រូវ ការរចនាដ៏ប៉ិនប្រសប់ និងការតម្រង់ទិសទីផ្សារច្បាស់លាស់។ គម្រោងនេះសាកសមសម្រាប់វិនិយោគិនអាស៊ី។

គុណសម្បត្តិសំខាន់ៗរបស់គម្រោង CPEC Roman Garden ៖

អាងហែលទឹកគម្រោង​​ ខុនដូផេសុីហ្វិក

  • តម្លៃអប្បបរមាក្នុងមួយយូនីតប្រហែល ៦០,០០០ ដុល្លារ ជាកម្រិតទាបបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ ការពិតការអភិវឌ្ឍមានយូនីតប្រភេទផ្សេងៗគ្នាជាច្រើន។ វាសាកសមទៅតាមកម្រិតនីមួយៗ។

  • តំបន់រួមដ៏ធំក្នុងការអភិវឌ្ឍនេះមានចំនួន ៤០ ភាគរយនៃទំហំសរុប ។ តម្លៃលក់ចាប់ផ្តើមត្រឹមតែ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

  • ការប្រគល់លំនៅដ្ឋានជូនគ្រោងធ្វើនៅខែសីហាឆ្នាំ ២០២០។ នេះមានន័យថាអ្នកស្ទើតែអាចចាប់ផ្តើមទទួលបានផលចំណេញភ្លាមៗទៅហើយ។

  • មានជម្រើសទូទាត់ច្រើន។ អ្នកអាចធ្វើការទូទាត់តែមួយលើក ឬបង់រំលស់ដោយមិនគិតការប្រាក់លើសមួយឆ្នាំជាមួយនឹងការទូទាត់ចុងក្រោយ ៣៤% នៅពេលប្រគល់ជូន។

  • តម្រូវការថេរសម្រាប់ការជួលផ្ទះនៅក្នុងតំបន់នេះមានន័យថាអ្នកអាចរំពឹងទទួលបានការជួលត្រឡប់មកវិញខ្ពស់រហូតដល់ ៨% ទៅ ១០% ក្នុងមួយឆ្នាំ។

បច្ចុប្បន្ននេះ នៅ CPEC Roman Garden តម្លៃអាផាតមិនប្រហែលជា ២,៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក៏ដោយតម្លៃលក់នៅ CPEC Roman Garden ចាប់ផ្តើមត្រឹមតែ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។

នេះមានន័យថាការទិញអាផាតមិន ៦០ ម៉ែត្រការ៉េនៅ CPEC Roman Garden មានតម្លៃ ៣៦,០០០ ដុល្លារតិចជាងទំហំដែលអាចប្រៀបធៀបបាន។ អ្វីដែលសំខាន់នោះគឺចំណេញ!

សំខាន់ជាងនេះទៀតគម្រោង CPEC Roman Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន China CPEC Development and Construction Investment Co., Ltd និងបានសាងសង់ដោយក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ នៅលើពិភពលោក ឈ្មោះថា China Railway 11th Bureau ។ គម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករដ៏ល្បីល្បាញក្នុងស្រុក និងមន្ត្រីមកពីក្រសួងដែនដី និងសំណង់ ដែលបានធ្វើការនៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំហើយទទួលបានជោគជ័យជាច្រើនសម្រាប់គម្រោងក្នុងស្រុក។ គម្រោងនេះធានាលើគុណភាពជាចម្បង។

ចំណុចសំខាន់ៗនៃគុណភាព៖

បន្ទប់គេង នៅក្នុងគម្រោង​​ ខុនដូផេសុីហ្វិក

តំបន់រួមមានចំនួនជាង ៤០% ។ កំពស់ជាន់នីមួយៗគឺ ៣.៣ ម៉ែត្រ។ ផ្លូវចេញចូលមានទទឹង ២.៣ ម៉ែត្រ មានបង្អួចពីការ៉ូរហូតដល់ពិដាននៃចុងសងខាង ព្រមទាំងមានពន្លឺ និងខ្យល់ចេញចូលយ៉ាងល្អ។

ជាមួយនឹងកញ្ចប់ពីរខុសៗគ្នាដើម្បីជ្រើសរើស លោកអ្នកអាចទទួលបានលំនៅដ្ឋានដែលបានធ្វើរួចរាល់ស្រាប់ត្រឹមតែ ៣,៥០០ ទៅ ៥,៥០០ ដុល្លារបន្ថែម។ ឬលោកអ្នកអាចបន្ថែមសម្ភារជាលក្ខណៈផ្ទាល់ខ្លួនបន្ថែមទៀតជាមួយគ្រឿងសង្ហារិមួយចំនួនដូចជាកម្រាលការ៉ូ ជញ្ជាំងលាប ផ្ទះបាយដែលបំពាក់គ្រឿងសង្ហារឹម បន្ទប់ទឹក និងម៉ាស៊ីនត្រជាក់ម៉ាក Gree ។

ត្រូវបានរចនាឡើងដើម្បីក្លាយជាអគារបៃតងពិតប្រាកដដែលរួមបញ្ចូលនូវសោភ័ណវិទ្យា ស្ថាបត្យកម្ម មេកានិច អេរ៉ូឌីណាមិក និងបច្ចេកវិទ្យាផ្សេងៗទៀត។

មានអាងហែលទឹកមួយលើដំបូល។ តំបន់នេះគឺមានទាំងនៅក្នុង និងក្រៅ ដូច្នេះមិនថាអាកាសធាតុបែបណាទេលោកអ្នកនៅតែអាចរីករាយ និងសម្រាកបានដោយស្រួល។

ម៉ាស៊ីនត្រជាក់តាមយូនីតនីមួយៗមានតម្រងសម្រាប់ត្រងសំណល់ទឹកម៉ាស៊ីនត្រជាក់ មានន័យថាទឹកត្រូវបានកែច្នៃឡើងវិញហើយអាចយកមកស្រោចរុក្ខជាតិក្នុងអគារ ឬនៅកន្លែងរួមបាន។

ជាការពិតគម្រោង CPEC Roman Garden ផ្តល់ជូននូវសេវាកម្មដ៏មានតម្លៃជាច្រើនរួមមានអាងហែលទឹក ស្កាយបារ បន្ទប់ប្រជុំ/បន្ទាប់រាំ ក្លឹបហាត់ប្រាណ ហាងកាហ្វេ ផ្សារទំនើប ចំណតយានយន្ត ៣ ជាន់ និងចំណតយានយន្តនៅខាងក្រៅ សេវាកម្មអចលនទ្រព្យដែលនៅជិត និងមានការយកចិត្តទុកដាក់ដែលផ្តល់ដោយប្រតិបត្តិករអចលនទ្រព្យដែលមានបទពិសោធន៍ក្នុងស្រុកកំពូលៗ និងសេវាជាច្រើនទៀត។ ម្ចាស់លំនៅដ្ឋាននីមួយៗអាចរីករាយនឹងជីវិតរបស់ពួកគេនៅទីនេះនិងរស់នៅដោយសុខស្រួល!

អាផាតមិនមានទំហំចាប់ពី ៣៧ ដល់ ៩៨ ម៉ែត្រការ៉េ។ យូនីតនីមួយៗមានរានហាលដែលអាចមើលទេសភាពខាងក្រៅដ៏អស្ចារ្យ។ ឥស្សរជន ឬគ្រួសារតូចៗអាចរកបានលំនៅដ្ឋានរបស់ពួកគេយ៉ាងងាយស្រួលនៅទីនេះ។ និយាយឲ្យខ្លី វាមានភាពងាយស្រួលក្នុងការរកកន្លែងដែលល្អឥតខ្ចោះសម្រាប់ការវិនិយោគបន្ទាប់របស់លោកអ្នក។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅសែន សុខ ឬអចលនទ្រព្យសម្រាប់ជួលនៅសែន សុខនៅលើ Realestate.com.kh ថ្ងៃនេះ! 

Comments