+855 92 92 1000
Logo
ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃអំពីយេនឌ័រនិងសិទ្ធិការងារក្នុងវិស័យសំណង់
Updated on: June 6, 2022, 5:04 p.m.
Published on: October 18, 2016, 6:11 a.m.
Realestate News

ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃអំពីយេនឌ័រនិងសិទ្ធិការងារក្នុងវិស័យសំណង់


standard-construction

ចាប់តាំងពីខែមករាក្នុងឆ្នាំ២០១៦នេះ អង្គការ CARE Cambodiaនិងដៃគូបានអនុវត្តគម្រោងមួយដែល មានឈ្មោះថា “សិទ្ធិការងារសម្រាប់កម្មករសំណង់ស្រ្តី” ដែលបានផ្តល់ជំនួយពីសហគមន៏អុឺរ៉ុប និងក្រុមហ៊ុនសហប្រតិបត្តិការអភិវឌ្ឍន៏អូទ្រីស( Austrian Development Cooperation)។

ប៉ុន្តែតើនរណាជាស្រ្តីកម្មករសំណង់? ហេតុអ្វីបានជាអង្គការ CARE Cambodia និងក្រុមហ៊ុនសំណង់ត្រូវជួយពួកគេ? ធ្វើការផ្ដើមស្រាវជ្រាវនិងស្វែងយល់អំពីដំណោះស្រាយបន្ថែមរបស់គម្រោងនេះ។

ស្រ្តីកម្មករសំណង់ភាគច្រើនបានរៀបការហើយមានកូនមកធ្វើការក្នុងវិស័យសំណង់ជាមួយគ្រួសាររបស់ពួកគេ ពួកគេភាគច្រើនមានអាយុច្រើនជាង៣០ឆ្នំាដែលជាស្រ្តីមិនមាមជំនាញនៅក្នុងរោងចក្រ ឬវិស័យឧស្សាហកម្មកម្សាន្ត។ ស្រ្តីដែលធ្វើការជាកម្មករសំណង់ភាគច្រើនមិនមានការអប់រំខ្ពស់នោះទេហើយពួកគេបានធ្វើការចំណាកស្រុកទៅទីក្រុងភ្នំពេញដើម្បីស្វែងរកការងារធ្វើពីព្រោះតែជីវភាពក្រីក្រ។ ការស្រាវជ្រាវរបស់អង្គការ CARE Cambodia បញ្ជាក់ថាស្រ្តីកម្មករទាំងនេះមានចំនេះដឹងតិចតួចណាស់អំពីការប្រើប្រាស់សិទ្ធិរបស់ពួកគេ។

construction-standard-2

ទាំងស្រ្តីធ្វើការក្នុងវិស័យឧស្សាហកម្ម និងនយោជិកត្រូវវបានគេរាយការណ៏ថាស្ត្រីមានជំនាញពិសេសក្នុងការធ្វើកិច្ចការដែលពួកគេបានធ្វើ។

“ស្រ្តីពូកែខាងការងារបន្ទាប់បន្សំដូចជា ការរៀបចំរបស់របរតិចតួចហើយពួកគេធ្វើការលឿនជាងបុរស់” 

“ស្រ្តីមួយចំនួនដែលធ្វើការនៅទីនេះអាចលាយស៊ីម៉ង់បានយ៉ាងល្អជាងបុរស់។ ពួកគេពិតជាមានរបៀបរៀបរយខ្លាំងណាស់ ពួកគេដាក់របស់របររៀបរយបន្ទាប់ពីពួកគេធ្វើការរួច ហើយសម្អាតស្អាតបាតទៀតផង។”

ដោយសារតែបញ្ហានេះស្រ្តីកម្មករសំណង់ចំនួន៩ក្នុងចំណោមស្រ្តី១០នាក់ ត្រូវបានគេរាយការណ៏ថាទទួលបានប្រាក់កម្រៃតិចជាងបុរសហើយមួយចំនួនទៀតត្រូវបានគេរាយការណ៏ថាការទទួលខុសត្រូវ និងសិទ្ធិទទួលបានការការពារមិនដូចបុរសនោះទេ។

ការបណ្ដុះបណ្ដាលរបស់អង្គការ CARE Cambodia ដែលជាការចែករំលែកក្នុងភាពជាដៃគូជាមួយ   ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ដើម្បីស្វែងរកបញ្ហាទាំងនេះ។ វគ្គបណ្តុបណ្តាលប្រធានបទដូចជា៖ យេនឌ័រនិងវប្បធម៏ សិទ្ធិពលកម្ម សិទ្ធិស្រ្តី និងសុវត្ថិភាពការងារ។ សិក្ខាកាមនឹងទទួលបាន ដំណោះស្រាយជាច្រើនក្នុងស្ថានភាពការងារជាក់ស្ដែងរបស់ស្រ្តី ហើយអាចរៀននូវមធ្យោបាយជាច្រើនដែលអាចទាំងការពារកម្មករនយោជិត និងលើកទឹកចិត្តពួកគេឱ្យធ្វើការដោយសក្ដានុុពលពេញលេញ។

standard-construction-1

ការបណ្ដុះបណ្ដាលបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា តាមកន្លែងដែលបានកំណត់។ សម្រាប់ពត៌មានបន្ថែមទាំងភាសាខ្មែរនិងភាសារអង់គ្លេស កម្មវិធីបន្តបន្ទាប់នឹងធ្វើឡើងក្នុងខែវិច្ឆកា និងខែធ្នូ។ សូមធ្វើការកក់កន្លែងសម្រាប់ក្រុមហ៊ុនរបស់អ្នក ដោយធ្វើការទំនាក់ទំនងតាមរយៈលោកស្រី  Eat Sopheak  ដែលមានលេខទូរស័ព្ទ ០១២ ៧២១ ៣២១ ឬក៏តាមរយៈអីុម៉ែល sopheak.eat@careint.org ការបណ្ដុះបណ្ដាលធ្វើជាភាសារខ្មែរ។

ប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែមអំពី គម្រោងរបស់ឃ៊ែរអាចទំនាក់ទំនងប្រធានគម្រោងគឺលោកស្រី Kalyan Rath តាមរយៈអីុម៉ែល kalyan.rath@careint.org ឬក៏ទីប្រឹក្សាររបស់គាត់គឺលោកស្រី Adriana Siddle តាមរយៈអីុម៉ែល adriana.siddle@careint.org

ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យតាមរយៈRealestate.com.kh!
resized-magazine-issue-2

Click here to download your free copy!

Comments