+855 92 92 1000
Logo
ក្រសួងថាដំណើរការសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុកំពុងជួបបញ្ហា​អាកាសធាតុ​​
Updated on: May 20, 2022, 2:29 p.m.
Published on: November 4, 2019, 9:19 a.m.

ក្រសួងថាដំណើរការសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុកំពុងជួបបញ្ហា​អាកាសធាតុ​​


អត្ថបទព័ត៌មានការដ្ឋានសាងសង់លើផ្លូវវជាតិលេខ ៤

​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ឯក​ឧត្ដម ​គង់ វិមាន ​ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​-ភ្នំពេញ​ព្រះសីហនុ​ ដែល​មាន​ប្រវែង​ ១៩០​គីឡូម៉ែត្រ​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ ​រហូត​មក​ដល់​ពេល​នេះ​ដំណើរ​ការ​សាងសង់​​សម្រេច​បាន​ ៦​ ភាគរយ​​ហើយ​។

ឯក​ឧត្ដម ​គង់ វិមាន បានថ្លែងតាមរយៈការផ្សព្វផ្សាយពីសារព័ត៌មានក្នុងស្រុក បានឱ្យដឹងបន្ថែមថា​​ គិត​ត្រឹម​ខែ​ ឆ្នាំ​២០១៩ នេះ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​​​កំពុង​ដំណើរ​ការ​​បាន​ជាង​៦% លើ​ចម្ងាយ​​សរុប​ជាង​១៩០​​គីឡូម៉ែត្រ​ ។ លោកបន្តថា ថ្វី​ត្បិត​បាន​លទ្ធផល​ប៉ុណ្ណឹង​មែន​ តែ​ក្រុមហ៊ុន​ក៏​ពុង​សម្រុក​សាងសង់​​លូ ​ ស្ពាន ​បាន​ច្រើន​កន្លែង​ហើយ​ដែរ​​ ខណៈ​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ ដោយ​គណៈកម្មការ​ចម្រុះ​អន្តរ​ក្រសួង​ គឺ​បាន​ប្រហែល​៥០​% ​ហើយ​​ក្រុមហ៊ុន​បាន​ចែក​ចេញ​ជា​ ៤​ ផ្នែក​ ក្នុង​ការ​សាងសង់។​

យ៉ាង​ណា​មិញ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនរូបនេះ ក៏បានឱ្យដឹងទៀតថា ​អំឡុង​សាង​សង់​​​​ក្រុមហ៊ុន​​បាន​​ជួប​នូវ​បញ្ហា​ជា​ច្រើន​ដែរ​ ​ដូច​ជា ​បញ្ហា​អាកាសធាតុ​​ ព្រោះ​ជា​រដូវវស្សា​ កត្តា​​ភូមិសាស្ត្រ ​ដែល​ឡើង​ចុះ​ភ្នំ​តាម​ជ្រលង​ដង​អូរ​ ស្ទឹង ​ជ្រលង​ភ្នំ ​និង​ការ​ផ្គត់​ផ្គង់​ថ្ម ​ខ្សាច់ ​ជាដើម។ លោកថា ដូច្នេះ​ការ​សាង​សង់​មិន​អាច​ពន្យារ​ពេល​ទេ ពោល​គឺ​​​នៅ​ដំណើរ​ការ​ធម្មតា​ តែ​យើង​ដឹង​ហើយ​នៅ​រដូវវស្សា​​មិន​អាច​ដំណើរ​ការ​បាន​លឿន​ទេ​​។

ស្វែងរកបុរីនៅកម្ពុជា

គួរបញ្ជាក់ថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​ -​ ក្រុង​ព្រះសីហនុ ​មាន​ ប្រវែង​សរុប​ជាង ​១៩០ ​គីឡូ​ម៉ែត្រ​ត​ភ្ជាប់​ពី​ ភូមិ ​១ ​សង្កាត់ ​សំរោង​ក្រោម​ ខណ្ឌ​​ពោធិ៍ ​សែន ​ជ័យ ​រាជ​ធានី ​ភ្នំពេញ ​ដល់​ភូមិ ​១​សង្កាត់ ​​លេខ ​៣ ​ក្រុង​ព្រះសីហនុ។ ​ផ្លូវ​ ​នេះ​ឆ្លង​កាត់ ​រាជ​ធានី​ ភ្នំពេញ ​ប្រវែង ​៨.៣០ ​គីឡូ​ម៉ែត្រ ខេត្ត​កណ្ដាល​ ​ប្រវែង ​៩.១០​ គីឡូ​ម៉ែត្រ​ ខេត្ត​កំពង់​ស្ពឺ ​ប្រវែង ៨០.៨០ ​គីឡូម៉ែត្រ ខេត្ត​កោះ​កុង​ ប្រវែង ​១.៩២ គីឡូ​ម៉ែត្រ​ និង​ ខេត្ត​ ព្រះ សីហនុ ប្រវែង ​៨៩.៨៩ ​គីឡូម៉ែត្រ​ ​ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ ​ប្រមាណ​ជិត ​២ ពាន់ ​លាន​ដុល្លារ ​ និង​ ប្រើ​ប្រាស់​ថវិកា​​បដិភាគ ​ ដែល​ជា​ហិរញ្ញប្បទានឥត​សំណង ​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ​ប្រមាណ ​១៥០​ លាន​ដុល្លារ​។

បន្ថែមពីនេះ ចិន​បាន​សន្យា ​​ជំរុញ​បញ្ចប់​គម្រោង​សាងសង់​ផ្លូវ​​ល្បឿន​លឿន​ភ្នំពេញ​ -​ ក្រុង​ព្រះសីហនុ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ត្រឹម​ ខែ​កញ្ញា ​ឆ្នាំ ​២០២២ ​ដើម្បី​ ត្រៀម​ដំណើរ​ការ​​ស្វាគមន៍ ​កិច្ច​ប្រជុំ ​ASEAN ​នៅ​ខេត្ត​​ព្រះសីហនុ ​ដែល​នឹង​ប្រព្រឹត្តិ ទៅ​នា​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ ​។​ការ​សន្យា ​នេះ ​ខណៈ ​ដែល​ឯកឧត្ដម​ ​ទេស​រដ្ឋមន្ត្រី ​ស៊ុន ចាន់​ថុល បាន​បន្ត ​ដឹក​នាំ ​គណៈប្រតិភូ ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ពិភាក្សា​ការងារ ​ជាមួយ ​លោក​ Wen Gang អនុប្រធាន ​ក្រុមហ៊ុន​គមនាគមន៍ ​និង​សំណង់ ​ចិន​ CCCC​ (China Communications Construction Company Limited) ​នៅ​ក្នុង​ទី​ក្រសួង​ ប៉េ ​កាំង ​ប្រទេស​ចិន ​កាល​ពេល​ថ្មី​​ៗ​កន្លង​មក​៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់

Comments