+855 92 92 1000
Logo
ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
Updated on: June 6, 2022, 5:05 p.m.
Published on: September 2, 2016, 8:51 a.m.
Realestate News

ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?


Horizontal-Ribbon-Editorial

modern condo

លំនៅដ្ឋានប្រណិតដែលរួមមានដូចជា៖ បុរី វីឡា និងខុនដូ ដែលជាតម្រូវការរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ។ ជាក់ស្តែងមានគម្រោងធំៗដែលមានលំនៅដ្ឋានសម្រាប់ដាក់លក់ឬជួលជាច្រើន! ក្រលេកមើលលំនៅដ្ឋានប្រណិតៗទំាងនោះវិញ យើងចាប់អារម្មណ៍ថាអគារខុនដូខ្ពស់ៗក៏មានការកើនឡើងផងដែរ ស្របតាមស្តង់ដាររស់នៅថ្មីរបស់ប្រជាជនក្នុងតំបន់ ជាពិសេសយុវជន និងគ្រួសារសម័យថ្មី។

ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh

តើប្រជាជនរស់នៅក្នុងតំបន់គិតយ៉ាងណាក្នុងការរស់នៅក្នុងខុនដូ?

វាជានិន្នាការមួយថ្មីសម្រាប់ប្រទេសកម្ពុជាអំពីលំនៅដ្ឋានប្រភេទខុនដូ លោក វ៉ន ចាន់ថន នាយក ប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Town City បាននិយាយថា “ប្រសិនបើយើងមានថវិការសម្យល្មមហើយចង់មានប្រាក់ចំណូលប្រចាំខែទៀងទាត់ យើងគួរទិញអចលនទ្រព្យប្រភេទលំនៅដ្ឋានខុនដូ១ទៅ២យ៉ូនីត ឬផ្ទះល្វែងដែលស្ថិតក្នុងក្រុងសម្រាប់ដាក់ជួល លទ្ធភាពនៃការជួលមានភាពងាយស្រួលហើយអាចមានចំណូលថេរប្រមាណ១៥០០ដុល្លារប្រចំាខែ។”

មនុស្សសម័យថ្មីពួកគេគិតអំពី ភាពទាន់សម័យ ផាសុកភាព ទំាងទីតំាងអំណោយផលជាពិសេសការស្នាក់នៅប្រកបដោយស្តង់ដាររួមជាមួយនឹងភាពឯកជន។ ទំាងអស់នេះជាអ្វីដែលអ្នកទិញខុនដូមួយបានលើកឡើង លោក ពិន ពិសីជាអ្នកជំនួញម្នាក់យល់ស្របនឹងទស្សនៈនេះ គាត់បាននិយាយថា “ខ្ញុំទិញផ្ទះប្រភេទខុនដូបានរយៈពេលពីរឆ្នំានៅជិតវត្តសន្សំកុសល្យដោយការបង់រំលោះជាមួយធនាគារ ហើយខ្ញុំដូចជាមិនសូវចាប់អារម្មណ៍លើការលក់ដូរដើម្បីចំណេញអ្វីនោះទេ ខ្ញុំចូលចិត្តបរិយាកាសរស់នៅបែបនេះវាមានសុវត្តិភាព និងមានភាពឯកជនផ្ទាល់ខ្លួន”។

ការសម្របខ្លួនយ៉ាងលឿនជាមួយនឹងការរស់នៅក្នុងភាពប្រណិតទាន់សម័យបែបនេះ ជាពិសេសការរស់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ អាចនិយាយបានថានេះជាលក្ខខណ្ឌរស់នៅដ៏សមស្រប និងថ្មីស្រឡាងសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ លោក រស់ស្ត្រា ធិបតី ជាអ្នករស់នៅក្នុងខុនដូបានបន្ថែមទៀតថា “ខ្ញុំរស់នៅក្នុង Rose Condo ប្រហែលជាង2ឆ្នំា ហើយពេលថ្មីៗនេះខ្ញុំបានទិញគម្រោងខុនដូ D' Seaview នៅខេត្តព្រះសីហនុ។ និយាយពីការរស់នៅវាពិតជាប្រកបដោយផាសុកភាព សុវត្ថិភាព មានទីតំាងដ៏ល្អដែលស្ថិតនៅទីប្រជុំ់ជន ជាពិសេសវាមានភាពឯកជន និងមានសេវាជាច្រើនរួមគ្នានៅក្នុងអគារខុនដូ ដូចជា៖ ផ្សារទំនើប ក្លឹបហាត់ប្រាណ និងអាងហែលទឹក ស្នាក់នៅខុនដូពិតជាមានភាពងាយស្រួល”។

ប៉ុន្តែលោក ម៉ៅ សុវណ្ណ មានមតិផ្ទុយពីនេះទៅវិញ “ទោះបីជាខុនដូជាប្រភេទផ្ទះសម្រាប់ការរស់នៅបែបទំនើបក៏ពិតមែន ប៉ុន្តែវាមិនទាន់សាកសម្យជាមួយនឹងកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅឡើយទេ។ ខ្ញុំមិននឹងមិនទិញខុនដូនោះទេព្រោះថា ខ្ញុំមិនមានជំនឿចិត្តជាមួយនឹងម្ចាស់គម្រោងអភិវឌ្ឍន៍ទំាងនោះទេ ភាគច្រើនពួកគេមិនមែនជាម្ចាស់ដីផ្ទាល់នោះទេ ពួកគេគ្រាន់តែប្រើប្រាស់ប្រាក់របស់អតិថិជនដើម្បីសាងសង់អគារនោះតែប៉ុណ្ណោ ហើយគម្រោងមួយចំនួនមានរយៈពេលកំណត់ត្រឹមតែរយៈពេល៩៩ឆ្នំាទៀតផង បួករួមទំាងតម្លៃសេវាផ្សេងៗប្រចំាខែទោះបីជាអ្នកបានទិញហើយក៏ដោយ។” លោកបានបន្ថែមថា “ពួកយើងចង់បានអចលនទ្រព្យមួយគង់វង្សសម្រាប់បន្សល់ទុកទ្រព្យដល់កូនចៅជំនាន់ក្រោយ ហេតុនេះហើយខ្ញុំសម្រេចទិញផ្ទះធម្មតាមួយដើម្បីយកមកតុបតែងបន្ថែមឲ្យមានភាពទាន់សម័យទៅបានហើយ។ យើងគួរតែទិញអចលនទ្រព្យណាដែលជាកម្មសិទ្ធិផ្តាច់មុខ ជាក់ស្តែងយើងឃើញថាមានដី និងផ្ទះជាច្រើនសម្រាប់ទិញក្នុងប្រទេសកម្ពុជា។"

ហាក់បីដូចជាមានការផ្លាស់ប្តូររបៀបរស់នៅថ្មីមួយរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលមករស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា។

“ចំនួនភ្ញៀវទិញលំនៅដ្ឋានក៏ដូចជាស្នើប្រាក់កម្ចីសម្រាប់ទិញផ្ទះប្រភេទខុនដូមានចំនួនច្រើនគួរឲ្យកត់សម្គាល់ មានទំាងភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស។  ប្រជាជនក្នុងស្រុកគិតថាមានភាពងាយស្រួសរស់នៅ ជាពិសេសពួកគាត់ចង់សាកល្បងរស់នៅក្នុងផ្ទះប្រភេទខុនដូនេះ តម្លៃអាចទទួលយកបាន ដែលសំខាន់អគារខុនដូភាគច្រើនមានទីតំាងនៅទីប្រជុំជន។ ចំណែកជនបរទេសគាត់ទិញសម្រាប់វិនិយោគ និងសម្រាប់ស្នាក់នៅ” នេះជាការលើកឡើងរបស់ កញ្ញា ហេង ស្រីនាង មន្រ្តីឥណទានផ្នែកលំនៅដ្ឋានរបស់ ធនាគារ កាណាឌីយ៉ា។

“គម្រោងខុនដូThe Borey Villa Toul Sangke condoវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។

ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh

nara cheng author

Comments