+855 92 92 1000
Logo
បទពិសោធន៍នៃការរស់នៅដ៏ប្រណីតមានតែនៅខុនដូ ស្កាយ វីឡា​ មួយប៉ុណ្ណោះ!
Updated on: June 2, 2022, 6:45 a.m.
Published on: March 9, 2021, 9:50 a.m.

បទពិសោធន៍នៃការរស់នៅដ៏ប្រណីតមានតែនៅខុនដូ ស្កាយ វីឡា​ មួយប៉ុណ្ណោះ!


គម្រោង ស្កាយ វីឡា​ នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហអាកាស។ អគារភ្លោះកម្ពស់ ៣៥ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាតតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនាអគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិនៃប្រទេសតៃវ៉ាន់ដ៏ល្បី ​អាចធ្វើអោយ ខុនដូ ស្កាយ វីឡា​(Sky Villa) បំបែកកំណត់ត្រាជាគម្រោងរស់នៅស្ថិតចំកណ្តាល រាជធានីដែល មានភាពទូលាយជាងគេ​មាន​ ទំហំលំនៅដ្ឋានចន្លោះ​ ពី ២៧២​ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ ស្កាយ វីឡា​ (Sky Villa) ​ ជាគម្រោងខុនដូដែលមានអគារកម្ពស់ ៣៥ជាន់ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត (អគារនីមួយៗមាន ១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ ជាមួយនឹងសាលទទួលភ្ញៀវ Grand Lobby ដែលមានពិដានកម្ពស់រហូតដល់ ១០ ម៉ែត្រ អមជាមួយនឹងជណ្តើរភ្លោះ នាំអោយសាលបដិសណ្ឋារកិច្ចមួយនេះក្លាយជាតំណាងនៃភាពប្រណីតទាំងមូលនៃអគារ។​ លំនៅឋាននីមួយៗមានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំពូលភ្លើងទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌នៃទីក្រុងដ៏ស្រស់ត្រកាល។ 

ខុនដូ​ ស្កាយ វីឡា​ (Sky Villa) មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មដែលមានចរាចរណ៍ដ៏មមាញឹកនិងស្ថិតនៅ ក្បែរតំបន់ទិញទំនិញបឹងកេងកងដែលជាតំបន់អចលនទ្រព្យឈានមុខគេបំផុតនៅកម្ពុជា។ មជ្ឍមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត មានដូចជា សណ្ឋាគារនិងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗនៅក្នុងទីក្រុងផ្សេងៗទៀតជាច្រើន។ សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហារ៉ូដ និងសាលាអន្តរជាតិ លីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយ វីឡា​ (Sky Villa) នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ។

ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ប្រណីតខុនដូ ស្កាយ វីឡា​ (Sky Villa) ផ្តល់ជូននូវបុគ្គលិកផ្តល់សេវាពេញលេញ រួមទាំងសេវាគ្រប់គ្រងរបៀបរស់នៅដូចជា សេវាកក់មធ្យោបាយធ្វើដំណើរ ដំណើរកម្សាន្តក្នុងទីក្រុង សេវាបោកអ៊ុតសម្លៀកបំពាក់ ថែរក្សាលំនៅឋាន អ្នករត់សំបុត្រ ការដើរទិញម្ហូបអាហារ ការរៀបចំកម្មវិធី សេវាលេខាធិការ និងសេវាច្រើនទៀត។

ដោយត្រូវបានគេទទួលស្គាល់ថាជាគម្រោងបែបធម្មជាតិ​បៃតងនៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់​ផ្ទាល់ដីរបស់ ខុនដូ ស្កាយ វីឡា​ (Sky Villa) ត្រូវបានរចនាជាសួនច្បារអមជាមួយដើមឈើបៃតង មិនតែប៉ុណ្ណោះ នៅតាមយូនីតនីមួយៗ ក៏មានទីធ្លាល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាសួនផ្ទាល់ខ្លួនផងដែរ។​ ជាន់លំហអាកាសពីរជាន់មានបំពាក់សម្ភារៈបរិក្ខារតាមរបៀបរស់នៅទំនើបជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរយ៉ាងស្រស់ស្អាត។ 

នៅកម្ពស់ជាន់ទី៣៤ អ្នកស្នាក់នៅអាចប្រើប្រាស់ សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និង សួនច្បារលើអាកាស ដែលមានទេសភាពស្រស់ត្រកាល ដែលបង្ហាញពីទេសភាពដ៏អស្ចារ្យនៃទីក្រុង។ ចំណែកជាន់ទី៣៥គឺ Sky Villa Club ដែលផ្តល់នូវ​ កន្លែងសម្រាប់អានសៀវភៅ មាន ក្លឹបនិងភោជនីយដ្ឋាន ដែលមានបម្រើជូននូវអាហារ ដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងសាលកំសាន្តដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយ វីឡា​ (Sky Villa) ក៏មានសាលពិធីដ៏ធំមួយទៀតឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿដែល លោកអ្នកអាចប្រារព្ធពិធីជួបជុំកំសាន្ត ផ្សេងៗបានយ៉ាងសប្បាយ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមួយនេះ មានទីតាំងស្ថិត នៅជាន់លើបង្អស់នៃស្កាយ វីឡា។ វានឹងផ្ដល់ឱ្យលោកអ្នកនៅអារម្មណ៍ទរទន់ជាមួយទេសភាពដ៏ស្រស់ ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាកលម្ហែក្បែរអាងហែលទឹកដ៏ប្រណិតមានទឹកថ្លាដូចកញ្ចក់ ដែលលោកអ្នកប្រាកដជាទទួលបានអារម្មណ៍នៃផ្ទៃមេឃដែលជិតបង្កើយ។ 

ការការពារផ្នែកសន្តិសុខរបស់ ស្កាយ​ វីឡា ត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខដែលមានបទពិសោធន៍ និងជំនាញច្បាស់ លាស់ ព្រមទាំងជំនួយពីប្រព័ន្ធស៊ីស៊ីធីវីដែលដំណើរការពេញ ២៤ម៉ោង។ គម្រោងមួយ នេះបានសាងសង់ឡើងដោយមាន ចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់ គេហដ្ឋានរប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗ ក៏ត្រូវបានបំពាក់ជាមួយនឹងសោរឌីជីថលផងដែរ​ ដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋាន។ 

Comments