+855 92 92 1000
Logo
ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ខុនដូ៖ វិនិយោគិនត្រូវយល់ដឹង……...
Updated on: June 6, 2022, 5:05 p.m.
Published on: November 29, 2016, 7:33 a.m.
Realestate News

ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ខុនដូ៖ វិនិយោគិនត្រូវយល់ដឹង……...


Horizontal-Ribbon-Editorial

condo-supply

អ្នកជំនាញអចលនទ្រព្យកម្ពុជាបានរំលឹកឡើងកាលពីឆ្នាំ២០០៨–២០១០ថាតម្លៃអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះ៤០% ហើយការធ្លាក់ចុះនេះរហូតដល់ចុងឆ្នាំ២០១៤។ ប្រជាជនក្នុងស្រុកជឿថាការធ្លាក់ចុះទីផ្សារអំឡុងពេលនោះជាការធ្លាក់ចុះតម្រូវការ ហើយនេះក៏ព្រោះតែការធ្លាក់ចុះទីផ្សារសេដ្ឋកិច្ចសកល។ អំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនេះត្រូវបានគេមើលឃើញថាមិនមានលំហូរវិនិយោគដោយផ្ទាល់ពីបរទេសចូលក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជានោះទេ។

ការបង្ហាញស្ថានភាពបច្ចុប្បន្ននៃទីផ្សារគឺកំពុងជម្រុញឲ្យអ្នកវិនិយោគវិស័យខុនដូពិចារណាទៅលើការវិនិយោគរយៈពេលវែង ហើយការវិនិយោគប្រាក់ចំណេញច្រើនលឿនក្នុងរយៈពេលខ្លីវាហាក់បីដូចជាមិនសូវមានផលល្អក្នុងការវិនិយោគនោះឡើយ។

ស្ថានភាពបច្ចុប្បន្ននៃទីផ្សារបានធ្វើឲ្យអ្នកវិនិយោគវិស័យខុនដូត្រូវតែពិចារណាទៅលើការវិនិយោគរយៈពេលវែងដែលមានភាពប្រាកដនិយមថាការវិនិយោគទំាងអស់ប្រកបដោយភាពយូរអង្វែង ជាជាងការវិនិយោគដែលទទួលបានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។

ក្នុងឆ្នាំ២០១៦យើងឃើញថាមានការអភិវឌ្ឍន៏ទីផ្សារថ្មីមួយ(ទីផ្សារលំនៅដ្ឋានខុនដូ)ដែលជាការវិនិយោគដ៏ធំសម្បើមដែលមានគោលដៅសម្រាប់ទីផ្សារវិនិយោគបរទេសជាមួយតម្លៃខ្ពស់ ដែលជាកត្តារារំាងមួយសម្រាប់អ្នកទិញក្នុងតំបន់។ ការព្យាករណ៏មួយបានលើកឡើងថាការកើនឡើងការផ្គត់ផ្គង់ខុនដូហាក់បីដូចជាកើនឡើងក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ ចំពោះអត្រានៃការជួល ហាក់បីដូចជាមិនមានសន្ទុះកើនឡើងនោះទេបើធៀបនឹងចំនួននៃគម្រោងខុនដូចន្លោះឆ្នំា២០០៨-២០២០។ សំនួរមួយបានចោទសួរឡើងថាតើគួរធ្វើការកែប្រែតម្លៃ ឬរក្សាតម្លៃឲ្យនៅដដែលឬយ៉ាងណាចំពោះតម្លៃខុនដូដែលសាងសង់នៅកណ្តាលក្រុងភ្នំពេញ។

សម្រាប់វិនិយោគិនអាចឃើញមានសញ្ញាណវិជ្ជមានកើតមានឡើងនៅពេលដែលមានតម្លៃលក់ជាឯកត្តាកើនឡើងខ្លាំងជាងលំហូរសាច់ប្រាក់។ ក្រឡេកមើលទិដ្ឋភាពមួយទៀតអំពីទីផ្សារលក់បន្ត(ទីផ្សារទី២)ចំពោះការផ្គត់ផ្គង់ខុនដូបានបង្ហាញការព្រួយបារម្មណ៏ពីសំណាក់អ្នកវិនិយោគ។

ការអភិឌ្ឍន៏ខុនដូជាច្រើនបានផ្ដល់នូវការធានាពីប្រាក់ជួលនូវរយៈពេលជាក់លាក់មួយ។ ការទទួលបានប្រាក់ចំណេញនេះទទួលអត្រាចាប់ពី ៦% ទៅ ៧%ក្នុងមួយឆ្នាំ ហើយមួយចំនួនទៀតអាចទទួលបានរហូតដល់២០%។ អត្ថប្រយោជន៏ទទួលបានត្រឡប់នូវការជួលត្រលប់មកវិញនោះជាធម្មតាត្រូវបានធានារយៈពេល៣ឆ្នាំដោយអ្នកអភិវឌ្ឍន៏ ដោយមិនគិតអំពីថាតើអចលនទ្រព្យនោះត្រូវបានគេជួល ឬមិនជួលឡើយអ្នកអភិវឌ្ឍន៏មានកាតព្វកិច្ចក្នុងការចេញនូវប្រាក់ចំណេញទាំងនោះឱ្យអ្នកទិញ។

នៅពេលដែលការធានាលើការជួលត្រឡប់ដល់កាលកំណត់នៃកិច្ចសន្យា ម្ចាស់អចលនទ្រព្យអាចសម្រេចចិត្តលក់ចេញដោយសារការខ្វះនៃការជួល វាអាចបង្ហាញឲ្យឃើញថាការផ្គត់ផ្គង់ហួសតម្រូវការក្នុងទីផ្សារផងដែរ។ កង្វះខាតនៃចំណូលពីការជួលនេះអាចធ្វើឱ្យអ្នកទិញត្រូវជំពាក់បំណុល នោះគឺគ្មានជម្រើសផ្សេងទេក្រៅពីការលក់ចេញ។

ក្តីបារម្ភគឺថាប្រសិនបើភាគច្រើននៃការធានាបានអស់សុពលភាពក្នុងពេលតែមួយ ក្រឡេកមើលទៅក្នុងទីផ្សារក្នុងឆ្នាំ២០១៨-២០២០បញ្ហានេះអាចបានជម្រុញឲ្យតម្លៃខុនដូធ្លាក់ចុះ។

ការជួលទៅឲ្យជនបរទេសគឺអាចទទួលបានប្រាក់កម្រៃច្រើន ការកើនឡើងខ្លាំងលើការផ្គត់ផ្គង់ខុនដូក្នុងរយៈពេល២ទៅ៤ឆ្នាំទៀតនឹងកើតមានឡើង ដោយមានជំនឿមួយថាទីផ្សារបន្ទាប់បន្សំនឹងបន្តកើនឡើងសម្រាប់ការផ្គត់ផ្គង់តម្រូវការ។

ប៉ុន្តែស្ថិតិប្រជាជនមិនបានឆ្លើយតបទៅនិងការព្យាករណ៏នេះទេ។ ខណៈដែលចំនួនជនបរទេសក្នុងប្រទេសកម្ពុជាបច្ចប្បន្នមានចំនួនរហូតដល់៨០,០០០នាក់ ប៉ុន្តែយោងតាមបាយការណ៏របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជនបរទេសត្រឹមតែ ៣៥,០០០ នាក់ប៉ុណ្ណោះដែលបានសុំការអនុញ្ញាតធ្វើការក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៥ ហើយមានតែ២៥,០០០នាក់នៃអ្នកទាំងនេះត្រូវបានផ្ដល់ការអនុញ្ញាត។

មធ្យោបាយដទៃទៀតដែលទីផ្សារលក់និងជួលអាចកើនឡើងគឺតាមរយៈមធ្យោបាយក្នុងតំបន់ ដើម្បីបង្កើនការវិនិយោគខុនដូ ប៉ុន្តែទាំងនេះក៏ស្ថិតនៅក្នុងដែនកំណត់មួយ។ តម្រូវការក្នុងស្រុកក៏គឺជាគន្លឹះសំខាន់នៃភាពជោគជ័យលើគម្រោងខុនដូសម្រាប់អ្នកអភិវឌ្ឍន៏ក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែភាពជាម្ចាស់របស់ជនបរទេសនៃអគារនីមួយៗ (ច្បាប់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យរួម) កំពុងតែត្រូវបានរឹតបន្ដឹងដោយច្បាប់តម្រូវឲ្យមានសិទ្ធិកាន់កាប់ត្រឹមតែ៧០%។ នេះមានន័យថា៣០%ទៀតត្រូវតែលក់ទៅឱ្យប្រជាជនកម្ពុជា។

ទោះបីជាចំនួនប្រជាជនមានកំណើនក៏ដោយធនាគារពិភពលោកបានលើកឡើងថាសម្រាប់អត្រា៤%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកទិញនៅតែខ្វះថវិការដើម្បីទិញខុនដូ។  អ្នកទិញភាគច្រើនជ្រើសយកការបង់រំលស់លើយូនីតខុនដូលំដាប់មធ្យមទៅប្រណិតដែលធ្វើឲ្យសមាមាត្រកាផ្គត់ផ្គង់មានការកើនឡើង។

ក្នុងឆ្នាំ២០១៤ ការស្ទង់មតិអតិថិជនក្នុងហាងកាហ្វេ Park Café បានបង្ហាញថាប្រជាជនត្រឹមតែ១%ប៉ុណ្ណោះដែលមានប្រាក់ចំណូលចន្លោះពី២,០០១ដុល្លារទៅ៥,០០០ដុល្លារក្នុងមួយខែ ហើយប្រជាជនត្រឹមតែ៦%ប៉ុណ្ណោះដែលមានប្រាក់ចំណូលចាប់ពី១,០០១ ដុល្លារ ទៅ២,០០០ដុល្លារក្នុងមួយខែ។

ឆ្លើយតបចំពោះស្ថិតិនេះការស្ទង់មតិទីផ្សារលំនៅដ្ឋានរបស់ក្រុមហ៊ុន VTrust កាលពីឆ្នាំ២០១៥បានបង្ហាញថា៥៤%ចង់ទិញលំនៅដ្ឋានដែលមានតម្លៃចន្លោះពី៣០,០០០ដុល្លារទៅ៧០,០០០ដុល្លារក្នុងមួយយូនីត។ ក្នុងការប្រៀបធៀបក្រុមហ៊ុនVTrust បានកត់សម្គាល់ឱ្យឃើញថា៤០%នៃការផ្គត់ផ្គង់ទីផ្សារខុនដូបច្ចុប្បន្នគឺមានតម្លៃតិចជាង៧០,០០០ដុល្លារក្នុងមួយយូនីត។

ជាងនេះទៅទៀត អតិថិជននៅតែផ្ដោតខ្លាំងទៅលើទីផ្សារលំនៅដ្ឋានជាមួយដី។ ការស្ទង់មតិ របស់ក្រុមហ៊ុន VTrustបាន រកឃើញថាមានតែ៩%នៃអ្នកទិញទាំងនេះប៉ុណ្ណោះចង់ទិញខុនដូ។ ក្រឡេកមើលតាមទំលាប់សម្រាប់អចលនទ្រព្យប្រជាជនក្នុងស្រុកចូលចិត្តទិញប្រភេទអចលនវត្ថុជាដីធ្លីជាង។

ស្ថានភាពនៃការផ្គត់ផ្គង់លើសនេះបើធៀបទៅនឹងតម្រូវការដែលបានបង្ហាញឡើងដោយសារការធ្លាក់ចុះសេដ្ឋកិច្ចចិន និងប្រទេសជាសមាជិកអាស៊ាននាពេលបច្ចុប្បន្ន លើសពីនេះទៅទៀតការធ្លាក់ចុះនៃតម្រូវការលើការវិនិយោគអចលនទ្រព្យកម្ពុជាពីទីផ្សារអ្នកវិនិយោគក្នុងតំបន់អាស៊ី។

ទាក់ទងទៅនឹងទីផ្សាខុនដូសម្រាប់វិនិយោគិនបរទេស លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម និងកម្ពុជារបស់ក្រុមហ៊ុនCBREបានលើកឡើងនៅក្នុង ការធ្វើបទបង្ហាញរបស់លោកថា “ទីផ្សារមានលក្ខណៈតូចចង្អៀតនាពេលបច្ចុប្បន្ននេះ។ ហើយប្រាកដណាស់ចំនុចមួយចំនួនស្ថិតនៅក្នុងការចាប់អារម្មណ៏របស់មនុស្សជាច្រើន។” នៅពេលដែល កម្ពុជាឈានចូលជាអ្នកវិនិយោគក្នុងពិភពលោកទីផ្សារកម្ពុជាមានសក្ដានុពលក្នុងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែក្នុងឆ្នាំ២០១៦នេះការយល់ដឹងហាក់បីដូចជាមានភាពតូចចង្អៀតនៅឡើយ។

លោក Townsend បានបន្ថែមទៀតថាតម្រូវការនៃភាពច្បាស់លាស់នៃវិនិយោគិនបានច្រានចោលហាននិភ័យក្នុងទីផ្សារ នេះជាចំនុចដែលត្រូវបានបង្ហាញដោយការធ្លាក់ចុះទីផ្សាររបស់ប្រទេសចិន “យើងត្រូវការវិនិយោគិនមកពីគ្រប់តំបន់។ មិនចាំបាច់តែមកពីកន្លែងតែមួយនោះទេ ត្រូវតែធ្វើឱ្យមានតុល្យភាព។” មិនដូច្នោះទេនៅពេលដែលអ្នកវិនិយោគមួយចំនួនធ្វើពហិការមិនចូលវិនិយោគក្នុងទីផ្សារ ឬបាត់បង់ឥទ្ធិពល ក៏ទីផ្សារអាចនៅតែមានលំនឹងដោយសារមានអ្នកវិនិយោគមកពីច្រើនប្រទេស។

ជាក់ស្តែងជនជាតិតៃវ៉ាន់បានក្លាយជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យធំមួយក្នុងចំណោមវិនិយោគបរទេសដទៃទៀតក្នុងកម្ពុជានាពេលបច្ចុប្បន្ន។ ប្រសិនបើទីផ្សារតៃវ៉ាន់ផ្ដាច់ខ្លួនចេញពីប្រទេសកម្ពុជាពីព្រោះតែខ្វះនូវទំនុកចិត្តលើទីផ្សារ ឬដោយសារភាពតានតឹងនយោបាយកើនឡើងក្នុងការបោះឆ្នោតឆ្នាំ២០១៨ទីផ្សារទាំងមូលរបស់កម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំង។

លោក Sam Yang ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Eastland Development HK Co. Ltd និងជាអ្នកអភិវឌ្ឍន៏ដ៏សកម្មមួយជាមួយគម្រោងចំនួន៣ធំៗក្នុងទីក្រុងភ្នំពេញបានលើកឡើងថា “ការអប់រំនៃអ្នកវិនិយោគិនគឺជាកត្តាដ៏សំខាន់ដែលត្រូវការរក្សានូវស្ថេរភាពទីផ្សាររយៈពេលវែង។” 

លោក Yang បានបន្តទៀតថា “នេះគឺព្រោះតែអ្នកវិនិយោគដែលមិនមែនជាជនជាខ្មែរជាច្រើនមិនបានយល់ច្បាស់អំពីទីផ្សារកម្ពុជា។ សម្រាប់ប្រជាជនក្នុងស្រុកពួកគេមិនពេញចិត្តចំពោះអត្ថប្រយោជន៏នៃការរស់នៅក្នុងខុនដូនោះទេ។ ខ្ញុំហ៊ាននិយាយថា ប្រទេសនេះមានតម្រូវការខ្លាំងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយនៅក្រៅប្រទេស   ដោយណែនាំអំពីសោភ័ណភាពរបស់ប្រទេសនេះ។ ហើយនោះជាអ្វីដែលរដ្ឋាភិបាលអាចដឹកនាំ និងសម្របសម្រួលជាមួយវិស័យឯកជនដើម្បីឱ្យទទួលបានភាពជោគជ័យ។”

តួយ៉ាងការផ្ដល់ភាពឯករាជទាំងមូលដល់កម្ពុជាលើឧស្សាហកម្មកាត់ដេរ និងស្បែកជើងបច្ចុប្បន្នប្រសិនបើលក្ខណ្ឌទីផ្សារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផលិតផលទាំងនេះនិឹងផ្លាស់ប្ដូរពីកន្លែងមួយដែលឈ្មួញភាគច្រើនសម្រេចចិត្តផ្លាស់ទីប្រតិបត្តិការរបស់ពួកគេចេញពីប្រទេសកម្ពុជាទៅកន្លែងដែលមានទីផ្សារប្រកួតប្រជែងជាងនេះទៀត នោះអាចធ្វើឱ្យបង្អាក់ការវិនិយោគអន្តរជាតិដ៏ធំមួយបានផងដែរ។

ជាការពិតណាស់ទោះបីជាមានហានិភ័យទាំងនេះក៏ដោយនៅក្នុងដំណើរការយូរអង្វែង ទីផ្សារខុនដូគួរតែប្រសើរឡើងដោយខ្លួនឯង ដោយផ្តល់នូវលំនឹងមួយជាមួយតម្លៃនិងគុណភាពខុនដូ ក៏ដូចជាមានការផ្គត់ផ្គង់មួយដោយមសមស្របទៅតាមតម្រូវការអ្នកទិញ ឫលទ្ធភាពដែលអាចទិញបាន ឫការចង់បានសម្រាប់ទាំងជាតិ និងអន្តរជាតិ ហើយតម្លៃនឹងសមស្របទៅជាមួយនឹងសក្ដានុពលពិតសម្រាប់លើតម្លៃនៃការជួលដែលមានការប្រកួតប្រជែងគ្នា។

លោក Marc Townsend ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBREនៅក្នុងបទបង្ហាញនាពេលថ្មីៗ បាននិយាយថានេះគឺជាភាពចាស់ទំនៃទីផ្សារ “ប្រែក្លាយពីផលប្រយោជន៍របស់អ្នកអភិវឌ្ឍន៏ទៅជាផលប្រយោជន៍របស់អ្នកទិញ។”

លោក យិន លាងគង់ ជានិពន្ធនាយករបស់ទស្សនាវដ្ដី Property View ជាអ្នកធ្វើបទបង្ហាញ និងជានិពន្ធនាយកផ្នែកអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ទូរទស្សន៏ BTV បានបង្ហាញក្នុងបទ សម្ភាសន៏កាលពីពេលថ្មីៗ ថាយើងនឹងមិនមានវិបត្តិហិរញ្ញវត្ថុដូចក្នុងឆ្នាំ២០០៨នោះទេជាក់ស្តែង “វាមិនអាចទៅរួចនោះទេ!តាមពិតទៅវិបត្តិអចលនទ្រព្យក្នុងឆ្នាំ ២០០៨ មិនបានបង្កើតឡើងដោយកម្ពុជានោះទេ។ វាគឺជាវិបត្តិសេដ្ឋកិច្ចសកលលោកដែលកើតឡើង ក្នុងទីផ្សារសហរដ្ឋអាមេរិក។ ហើយទោះបីជាទីផ្សារអចលនទ្រព្យធ្លាក់ចុះក៏ដោយសម្រាប់ វិនិយោគិនដែលឆ្លាតវៃ និង មានបទពិសោធន៏ក្នុងវិស័យអចលទ្រព្យ គឺពួកគេបានចាត់វិធាន ការរួចរាល់ទៅហើយ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបាន ចេញបទបញ្ញត្តិ ដើម្បីការពារវិបត្តិ ក្នុងវិស័យនេះរួចរាល់ហើយដែរ។”

លោក Matthew Rendall នៃក្រុមហ៊ុនច្បាប់ ZICO law បានឱ្យដឹងក្នុងបទសម្ភាសន៏ថ្មីៗជាមួយ Realestate.com.kh ថា“អ្វីដែលជាតម្រូវការសំខាន់សម្រាប់អ្នក អភិវឌ្ឍន៏ដើម្បីរៀបចំយុទ្ធសាស្រ្តធ្វើការនោះគឺការគ្រប់គ្រងរយៈពេលវែង នៃប្លុកអាផាត មេននៅពេលដែលគម្រោអភិវឌ្ឍន៏ត្រូវបានបញ្ចប់ ហើយបានលក់រួចរាល់។ ត្រូវមានការ អភិវឌ្ឍន៏ដោយសហការគ្នា (ដែលម្ចាស់មកជាមួយគ្នាក្នុង នាមជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រង ប្រាក់ដែលបានបាត់បង់)។ បើធ្វើមិនបានទេ អ្នកអភិវឌ្ឍន៏មិនអាចគ្រប់គ្រងប្លុកអាផាតមេន បើមានហានិភ័យក៏មិនអាចដោះស្រាយបានដែរ។  អ្នកទិញនឹងងាកមកមើល ការអភិវឌ្ឍន៏ ដែលមានកន្លងមក និងវិនិច្ឆ័យទៅលើការគ្រប់គ្រងរបស់ពួកគេថាល្អកម្រិតណា (នៅពេលដែលសម្រេចចិត្តថាតើត្រូវទិញគម្រោងអភិវឌ្ឍន៏បន្ដបន្ទាប់ឬយ៉ាងណា) 

លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank ដែលបានធ្វើ បទសម្ភាសន៏ឱ្យកាសែតភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗថា អ្នកអភិវឌ្ឍន៏អចលនទ្រព្យទើបតែចាប់ ផ្ដើមយល់អំពីការផ្លាស់ប្ដូរដែលទីផ្សារខុនដូបានបង្ហាញកាលពីពីរបីឆ្នាំកន្លងទៅ។

លោក Wheble បានព្យារករណ៏ថា “នឹងមានភាពប្រាកដប្រជាមួយនៃការរួមបញ្ចូលគ្នា ជាពិសេសនៅពេលដែលអ្នកប្រៀបធៀបតម្លៃជួលក្នុងវិស័យផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញជាមួយទីក្រុងសំខាន់ៗដូចជា កូឡាឡាំពួ និងបាងកក យើងឱ្យដំបូន្មានដល់អ្នកវិនិយោគថា ពួកគេត្រូវតែត្រួតពិនិត្យលើទស្សនរយៈពេលវែងដែលផ្ទុយទៅនឹងការរំពឹងទុករយៈពេលខ្លី។”

លោកបានបន្តទៀតថា “តម្រូវការពីវិនិយោគិនបរទេសត្រូវបានធ្លាក់ចុះអំឡុងពេល៦ខែកន្លងមក ដូច្នេះអភិវឌ្ឍន៏ត្រូវតែមានភាពច្នៃប្រឌិតដែលធ្វើឲ្យផលិតផលដែលពួកគេផ្ដល់ឱ្យគឺសមនឹងតម្លៃទីផ្សារបច្ចុប្បន្ន។”

លោក Sunny Soo ជាអគ្គនាយកក្រុមហ៊ុន Keystone Property Consultants Co., Ltd ដែលសមាជិកនៃសមាគមអន្តរជាតិ Savills បានលើកឡើងថា “ជាធម្មតាមានអ្នកឈ្នះ និងអ្នកចាញ់ក្នុងការប្រកួតប្រជែង គ្រប់គ្នាបានដឹងស្រាប់ហើយថាទីផ្សារជាកន្លែងដែលមានការអភិវឌ្ឍន៏ហើយក៏មានហានិភ័យខ្ពស់ផងដែរ។ ប្រសិនបើការៀបចំជាមុនលើការអភវឌ្ឍន៏របស់អ្នកអភិវឌ្ឍន៏គឺមិនមែនជាការរីកចម្រើនទីផ្សារនោះទេ ប៉ុន្តែប្រសិនបើអ្នកអភិវឌ្ឍន៍គិតចំណុចវិជ្ជមានដើលពឹងផ្អែកលើគោលការណ៍តែម្នាក់ឯងដោយមិិនពឹងផ្អែកលើការស្រាវជ្រាវជាសកលនេះជាសញ្ញាណអវិជ្ជមាននៅក្នុងទីផ្សារ។

ចំណុចចុងក្រោយ គឺថាអ្នកអភិវឌ្ឍន៏បច្ចុប្បន្នកំពុងតែសំឡឹងរកទីតំាងថ្មីនៅក្នុងទីផ្សារក្រៅពីទីក្រុងភ្នំពេញ។ ការភ័យខ្លាចលើការការផ្គត់ផ្គង់លើសតម្រូវការក្នុងទីក្រុងភ្នំពេញជាធម្មតាជម្រុញឱ្យអ្នកអភិវឌ្ឍន៍ស្វែងរកទីផ្សារថ្មី តំបន់ទំាងនោះមានដូចជា ក្រុងព្រះសីហនុ ក្រុងសៀមរាប ក្រុងបាត់ដំបង និងក្រុងប៉ោយប៉ែត។

សិក្សាអំពីឱកាសទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា! borey-ads-580-x-90-khmer

Comments