+855 92 92 1000
Logo
កម្រើកឡើងវិញហើយ ! ទីផ្សារអចលនទ្រព្យ១នេះនឹងត្រូវប៉ាន់ក្រោយចិនត្រលប់មកវិញ
Updated on: July 25, 2022, 9:08 a.m.
Published on: July 25, 2022, 9:08 a.m.

កម្រើកឡើងវិញហើយ ! ទីផ្សារអចលនទ្រព្យ១នេះនឹងត្រូវប៉ាន់ក្រោយចិនត្រលប់មកវិញ


រាជធានីភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានមើលឃើញថា ទីផ្សាខុនដូនៅក្នុងប្រទេសកម្ពុជានឹងមានសន្ទុះឡើង​វិញ​នៅត្រីមាសទី2 ឆ្នាំ2022នេះក្រោយពីមានការស្ងប់ស្ងាត់នៃជំងឺកូវីដ19 ។ មិនតែប៉ុណ្ណោះបណ្តាការដ្ឋានខុនដូដែលបាន​ផ្អាកដំណើរការនាពេលកន្លងមកនេះបាន និងកំពុងតែចាប់ផ្តើមដំណើរការឡើងវិញ ដែលវាអាចនឹងជម្រុញ​បន្ថែម​នូវចរន្ត​នៃការ​ទិញ​ល​​ក់ខុនដូជាបន្តបន្ទាប់ផងដែរ ។

ការងើបឡើងវិញនៃទីផ្សារខុនដូនេះត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលោក Marcus chu អគ្គនាយកក្រុមហ៊ុន ERA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក យល់ថា ដោយសារតែវិបត្តិនៃជំងឺកូវីដ19មាន​ការថមថយធ្វើឱ្យជនជាតិចិនជា​ច្រើន​​បានចេញ​ទៅក្រៅប្រទសផ្សេងៗរួមទាំងប្រទេសកម្ពុជាផងដែរ ។ ពោលប្រទេសកម្ពុជា​នឹងទទួលបានវិនិយោគិនចិន និងទេសចរចិនបន្ថែមនៅរយៈពេល3-4ខែខាងមុខ ដែលវាជាឱកាសល្អសម្រាប់សន្ទុះនៃទីផ្សារ​ខុនដូក្នុងប្រទេសកម្ពុជា ។

ស្របពេលស្ថានភាពទីផ្សារខុនដូក្នុងប្រទេសកម្ពុជាបានកម្រើកឡើងវិញដែលនេះជាឱកាសល្អមួយសម្រាប់អ្នកអភិវឌ្ឍន៍ខុនដូ និងអ្នកដែលកំពុងស្វែងរកវិនិយោគលើខុនដូជាដើម ខណៈដែលជនជាតិចិនមួយចំនួនដែលចូលមកកម្ពុជាអាចទិញ​ហើយ​លក់​បន្តទៅជនជាតិចិនដូចគ្នាដើម្បីចំណេញ ៕

ចុចអាន ៖ គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ

 

Comments