+855 92 92 1000
Logo
វិធី​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​កម្ពុជា
Updated on: June 7, 2022, 3:23 a.m.
Published on: July 14, 2015, 3:13 a.m.
Realestate News

វិធី​ជ្រើសរើស​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​កម្ពុជា


ការលក់ ឬជួលអចលនទ្រព្យរបស់អ្នកគឺមិនដូចជាការទិញលក់ផ្សេងទៀតនោះឡើយដោយសារតែទ្រព្យសម្បត្តិសំខាន់បំផុតរបស់មនុស្សភាគច្រើនគឺផ្ទះរបស់ពួកគេ ។ ចំពោះហេតុផលនេះការជ្រើសរើសភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាគឺជាការសម្រេចចិត្តដ៏ធំមួយ។ ការស្វែងរកមនុស្សដែលគ្រប់គ្រងការលក់ ឬជួលផ្ទះ ឬការវិនិយោគលើអចលនទ្រព្យរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបានតម្លៃដ៏ល្អបំផុតសម្រាប់អចលនទ្រព្យនោះ។ ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជានៅមិនទាន់មានច្បាប់ទម្លាប់ច្បាស់លាស់ដូច្នេះហើយការចេះវិនិច្ឆ័យទៅលើអចលនទ្រព្យដោយខ្លួនឯងគឺជារឿងសំខាន់មួយ។
នេះជាការណែនាំរបស់ Realestate.com.kh ដើម្បីជួយឱ្យអ្នកជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាឱ្យបានត្រឹមត្រូវ។

justlisted

មុនពេលយើងចូលទៅអានព័ត៌មានលម្អិតស្តីពីប្រភពការសម្ភាស និងការវាយតម្លៃការអនុវត្តរបស់ភ្នាក់ងារ ការស្វែងយល់ពីលក្ខណពិសេសដែលភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់គួរតែមានគឺជារឿងសំខាន់មួយ៖

• សមត្ថភាពដើម្បីបំពេញកិច្ចការតាមការរំពឹងទុកនៅក្នុងដំណាក់កាលនីមួយៗនៃការលក់ ឬជួល។ • យល់ពីច្បាប់ដីធ្លីកម្ពុជាច្បាប់ជួល និងការអនុវត្តទូទៅនៅក្នុងដែនកំណត់។ • មានអតិថិជនចាស់ណែនាំ និងសរសើរ។ • មានចំណេះដឹងច្បាស់លាស់ទៅលើអចលនទ្រព្យស្រដៀងគ្នាសម្រាប់លក់ ឬជួលនៅក្នុងទីផ្សារដែលពាក់ព័ន្ធ (មានសារៈសំខាន់ណាស់ពេលលក់ ឬជួលអចលនទ្រព្យនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ)។ • មានភាពស្មោះត្រង់ទៅលើការសម្រេចគោលដៅរបស់អ្នកក្នុងការជួលឬ លក់អចលនទ្រព្យនោះ។ តើធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារអចលនទ្រព្យមួយនៅកម្ពុជា?វិស័យអចលនទ្រព្យនៅកម្ពុជាជាទូទៅគឺជាប្រធានបទទូទៅសម្រាប់ច្បាប់ក្នុងស្រុកមួយចំនួន។ នេះមានន័យថាមនុស្សរាប់ពាន់នាក់បានហៅខ្លួនឯងថាជាភ្នាក់ងារអចលនទ្រព្យ។ ហេតុនេះហើយបានជាការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាការលំបាកមួយជាពិសេសនៅតាមខេត្តក្រុងក្រៅពីរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ។ កន្លែងដំបូងដែលអ្នកគួរតែចូលទៅមើលគឺភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាលើវេបសាយ Realestate.com.kh2។ ចូលទៅកាន់ផ្នែក“រកភ្នាក់ងារ“3 ដើម្បីបង្កើតបញ្ជីសម្រាំងរកភ្នាក់ងារមានជំនាញវិជ្ជាជីវៈ និងអាចជឿទុកចិត្តបានដែលនៅជិតអ្នកហើយបន្ទាប់មកអ្នកគួរតែធ្វើការសម្ភាសភ្នាក់ងារ ឬក្រុមភ្នាក់ងារ (សូមមើលគន្លឹះរបស់យើងខាងក្រោម) និងពិនិត្យឡើងវិញនូវមតិអតិថិជនពីមុនលើ Blog វេបសាយ Facebook LinkedIn និងប្រភពផ្សេងទៀតដែលអ្នកអាចរកបាននៅលើអនឡាញ។ ប្រសិនបើមានអតិថិជនពីមុនសរសើរវាជាសញ្ញាល្អមួយដែលបញ្ជាក់ថាភ្នាក់ងារនោះជាភ្នាក់ងារល្បីឈ្មោះ។ បន្ទាប់មកអ្នកអាចធ្វើការណាត់ជួបជាមួយភ្នាក់ងារ។ ជាទូទៅភ្នាក់ងារនឹងស្នើការណាត់ជួបនៅទីតាំងអចលនទ្រព្យនោះ។ នេះគឺជារឿងធម្មតាដោយសារពួកគេអាចវាយតម្លៃនៅនឹងកន្លែងតែម្តង។

FIND AN AGENT NOW!
សញ្ញាបង្ហាញថាភ្នាក់ងារ / ក្រុមភ្នាក់ងារជាអ្នកអាជីព៖

• ប្រតិបត្តិការមូលនិធិភារៈគ្រប់គ្រង៖ មូលនិធិភារៈគ្រប់គ្រងជាសញ្ញាដ៏ល្អមួយដែលបង្ហាញថាភ្នាក់ងារនេះមានភាពជាក់លាក់ពីអាជីវកម្ម និងចង់ការពារផលប្រយោជន៍របស់អតិថិជនរបស់ខ្លួន។ • ធ្វើការពីការិយាល័យ៖ ក្រុមភ្នាក់ងារដែលមានកន្លែងធ្វើការជាមួយបុគ្គលិកជាច្រើននាក់ភាគច្រើនជាអាជីវកម្មដែលអាចជឿទុកចិត្តបាន។ • មានវេបសាយ/មានទីផ្សារ៖ ក្រុមភ្នាក់ងារដែលមានវេបសាយធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មលើកាសែត និងជាទូទៅការផ្សព្វផ្សាយលើក្រដាសផ្សេងៗភាគច្រើនជាអាជីវកម្មល្អ និងច្បាស់លាស់ទៅលើអាជីពរបស់ពួកគេ។ • ចុះបញ្ជីនៅលើ Realestate.com.kh4៖ ភ្នាក់ងារចុះបញ្ជីនៅលើទំព័រ “រកភ្នាក់ងារ“5 ជាភ្នាក់ងារល្អបំផុតរបស់ប្រទេសកម្ពុជា។

ដំណើរការសម្ភាស៖

ដំណើរការសម្ភាសគួរតែជាការស៊ើបអង្កេតមួយដើម្បីធានាថាភ្នាក់ងារនេះគឺស័ក្តិសមសម្រាប់អ្នកឬទេ។

ខាងក្រោមនេះជាបញ្ជីសំណួរដើម្បីសួរភ្នាក់ងារនៅពេលប្រជុំ/វាយតម្លៃអចលនទ្រព្យដំបូង៖

•តើក្រុមហ៊ុន/គាត់បានប្រឡូកក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំហើយ? •តើការលក់/ជួលប៉ុន្មានដែលពួកគាត់បានបញ្ចប់នៅក្នុងឆ្នាំមុន? •តើអចលនទ្រព្យប៉ុន្មានដែលចុះបញ្ចីលក់/ជួលថ្មីៗនេះជាមួយពួកគាត់? •តើអ្នកបញ្ជាទិញ/អ្នកជួលប៉ុន្មាននាក់ដែលគាត់កំពុងមានទំនាក់ទំនងជាមួយ? •តើតម្លៃប៉ាន់ស្មានទៅលើអចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្នមានតម្លៃប៉ុន្មាន? តើពួកគាត់មានរូបមន្តវាយតម្លៃអ្វីដែលអាចធ្វើការប៉ាន់ស្មាននោះបាន? •តើយុទ្ធសាស្ត្រទីផ្សារអចលនទ្រព្យរបស់ពួកគាត់គឺជាអ្វី (ឧទាហរណ៍ អនឡាញ កាសែត ទិន្នន័យអ៊ីមែល)? ទោះជាយ៉ាងណាសំណួរដ៏សំខាន់បំផុតមួយគឺការសួរទៅលើតម្លៃលក់/ជួលនៃអចលនទ្រព្យរបស់អ្នក។ អ្នកគួរតែស្រាវជ្រាវដោយផ្ទាល់ និងធ្វើការប៉ាន់ស្មានពីតម្លៃដែលអ្នកអាចទទួលបានដោយឈរលើមូលដ្ឋានអចលនទ្រព្យស្រដៀងគ្នានៅក្នុងតំបន់របស់អ្នក។ ភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធនឹងផ្តល់ការវាយតម្លៃនូវតម្លៃប្រហែលគ្នានឹងការសិក្សាស្រាវជ្រាវរបស់អ្នក។ លើសពីនេះទៀតភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាទូទៅនឹងឆ្លើយតបជាមួយសំណើរបស់អ្នក និងផ្តល់នូវសំណើទីផ្សារមួយជាលាយលក្ខណ៍អក្សរបន្ទាប់ពីការសម្ភាសជាមួយគាត់។

ការសម្រេចចិត្ត៖

នៅពេលដែលអ្នកបានពិនិត្យឡើងវិញនូវជម្រើសរបស់អ្នក និងបានសម្រេចចិត្តជ្រើសយកមនុស្សម្នាក់ដែលអ្នកជឿថាអាចធ្វើការជួល ឬលក់ផ្ទះរបស់អ្នកបានហើយអ្នកត្រូវធ្វើកិច្ចព្រមព្រៀងជាផ្លូវការមួយ។ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរនឹងបង្ហាញយ៉ាងច្បាស់ពីលក្ខខណ្ឌនៃការជ្រើសយកភ្នាក់ងារអចលនទ្រព្យ។ ក្នុងនោះគួរតែមានតម្លៃប៉ាន់ស្មាននៃការលក់ ឬជួលកម្រៃជើងសាសរុបដែលអ្នកត្រូវបង់ (ជាប្រាក់រៀលឬដុល្លារ) ថ្លៃត្រូវបង់ផ្សេងៗ និងតម្លៃចំណាយផ្នែកទីផ្សារ។

ការវាយតម្លៃទៅលើការអនុវត្តរបស់ភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖

អ្នកបានជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យដ៏ជំនាញម្នាក់ហើយការលក់ ឬជួលក៏កំពុងដំណើរការ។ តើអ្នកដឹងបានយ៉ាងដូចម្តេចថាភ្នាក់ងារម្នាក់នោះកំពុងធ្វើការរបស់គាត់បានយ៉ាងល្អ?

ខាងក្រោមនេះជាបញ្ជីដែលភ្នាក់ងារគួរធ្វើប្រសិនបើពួកគេមិនបានធ្វើអ្វីដែលមានបង្ហាញនៅខាងក្រោមទេអ្នកអាចត្រូវពិចារណាស្វែងរកភ្នាក់ងារផ្សេងទៀតហើយ៖

• ផ្តល់ឱ្យអ្នកនូវព័ត៌មានចំនួនអ្នកទិញ និងអ្នកជួលដែលពួកគេកំពុងទាក់ទង។ • មានដំណើរការពិនិត្យដើម្បីកំណត់អ្នកជួល ឬអ្នកទិញដ៏ស័ក្តិសមសម្រាប់អចលនទ្រព្យរបស់អ្នក(ឧទាហរណ៍ឯកសារយោងការបញ្ជាក់ពីការងាររបស់ពួកគេជាដើម) ។ • ដំបូន្មានស្តីពីដំណើរការទីផ្សារទាក់ទងនឹងចំនួនដែលទទួលបានស្តីពីការសាកសួរអចលនទ្រព្យរបស់អ្នក និងពីរបៀបដើម្បីបង្កើនភាពទាក់ទាញអចលនទ្រព្យទៅកាន់អ្នកជួល/អ្នកទិញ (ឧទាហរណ៍ ផ្សាយពាណិជ្ជកម្មកែលម្អអចលនទ្រព្យឡើងវិញផ្លាស់ប្តូរលក្ខខណ្ឌកិច្ចព្រមព្រៀងបន្តិចបន្តួចជាដើម) ។ • ដោះស្រាយការចរចាទៅលើតម្លៃជួលប្រចាំខែ ឬតម្លៃលក់នៃទ្រព្យសម្បត្តិរបស់អ្នក។ នេះប្រហែលជាការងារដ៏សំខាន់បំផុតនៃភ្នាក់ងារអចលនទ្រព្យ។ ភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់ជាអ្នកចរចាដ៏ជំនាញ។ • បង្ហាញពីបទពិសោធលើការដោះស្រាយដំណើរការហិរញ្ញវត្ថុ និងផ្លូវច្បាប់ក្នុងការគ្រប់គ្រងការជួលអចលនទ្រព្យ និង/ឬធ្វើការលក់។ តើអ្នកបានត្រៀមខ្លួនក្នុងការចាប់ផ្តើមស្វែងរកភ្នាក់ងារអចលនទ្រព្យនៅប្រទេសកម្ពុជាហើយឬនៅ? ចុចទីនេះហើយធ្វើការឆែកមើលភ្នាក់ងារអចលនទ្រព្យលើ Realestate.com.kh នៅកម្ពុជាថ្ងៃនេះ៕

Ready to start your Search for a Cambodian Real Estate Agent? Check out the Directory
 

Comments