+855 92 92 1000
Logo
Chip mong noro mall nearly 75% booked
Updated on: June 6, 2022, 5:02 p.m.
Published on: June 12, 2019, 10:20 a.m.
Realestate News

ផ្សា​រ​ទំ​នើប​ ជីប​ម៉ុង ណូ​រ៉ូ នៅបឹងកេងកង ១ នឹងដាក់ដំណើរការនៅចុងឆ្នាំ២០១៩ នេះ


Chip Mong Noro Mall

ផ្សា​រ​ទំ​នើប​ ជីប​ម៉ុង ណូ​រ៉ូ ដែល​ជា​អគា​រ​ផ្សារ​ទំនើប​កម្ពស់​ ៦ ​ជាន់​ មាន​ទី​តាំង​នៅ​សង្កាត់ ​បឹង​កេង​កងមួយនឹងបញ្ចប់​ការ​សាង​សង់​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ​ ហើយ​គ្រោង​​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​​ចុង​ឆ្នាំ​ ២០១៩ នេះ។ នេះ​បើ​យោង​តាម​កញ្ញា ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយ របស់ក្រុ​ម​ហ៊ុន CBRE ដែល​ជា​អ្នក​​​​គ្រប់គ្រង​គម្រោង​ផ្សារ​ទំនើប​នេះ។

ផ្សារ​ទំនើប​ ជីប​ម៉ុង​ ណូ​រ៉ូ​ ​​មាន​ផ្ទៃ​ក្រ​លា​ជួលសរុប ៧,៤០០ ម៉ែត្រ​កា​រ៉េ ហើយ​គិត​មក​ទល់​ពេល​នេះ​ កន្លែងសម្រាប់ជួលប្រមាណ ៧៥ ភាគ​រយ​នៃ​ក​ន្លែងសម្រាប់​ជួល​សរុប​ត្រូវ​បាន​កក់​ពីអ្នក​ជួល ​សម្រាប់​ធ្វើ​អាជីវ​កម្ម​រួច​ទៅ​ហើយ។ នេះ​បើ​យោង​តាម​អ្នក​ស្រី​ ធីតា។​

ផ្សារ​ទំ​នើប​នេះ​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិ​ថី​ព្រះ​នរោ​ត្តម ចន្លោះ​ពី​ផ្លូវ​ ៣៦០ ទៅ ៣៧០។ ជីបម៉ុង​ ណូ​រ៉ូ គឺ​ជា​គម្រោង​ថ្មី​ដំ​បូង​គេ​របស់​ ជីប​ ម៉ុ​ង​ រី​ថេល ដែល​ជា​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ ជីបម៉ុង គ្រុប។ ក្រុម​ហ៊ុន​ជីប​ ម៉ុង​ រី​ថេល​ កន្លង​មក​បាន​បើក​ដំ​ណើរ​ការ​ផ្សារ​លក់ទំនិញ​ពីរ​ទី​តាំង​រួច​ទៅ​ហើយ។​

អ្នក​ស្រី ពៅ ធី​​តា បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ធ្វើ​អា​ជីវ​កម្ម​បាន​ចាប់​ផ្តើម​ចុះ​កុង​ត្រា​ជួល​បណ្តើរ​ៗ​តាំ​ង​ពី​ដើម​ឆ្នាំ​នេះ​មក​ ហើយ​នៅ​ពេល​ដឹង​ថា​គម្រោង​អគារ​ជិត​ហើយ អ្នក​ជួល​ទី​តាំង​មាន​ការ​កើន​ឡើង​ខ្លាំង។ គិត​មក​ទល់​ពេល​នេះ​ ផ្ទៃ​ក្រ​លា​ ៧៥ ភាគរយ​ត្រូវ​បាន​កក់​ទុកហើយ។

អ្នក​ស្រី​ធីតា​បន្ត​ថា​ ផ្សារ​ទំ​នើប​ដែល​មាន​ទី​តាំង​នៅ​កន្លែង​សំ​ខាន់​នេះ​នឹង​ឆ្លើយ​តបនឹង​តម្រូវ​ការ​ដែល​កំ​ពុង​កើន​ឡើង​ខ្លាំង​នៅ​ទី​នេះ​ ស្រ​ប​ពេល​គម្រោង​អគា​លំ​នៅ​ដ្ឋាន និង​អគារ​ពាណិជ្ជ​កម្ម​កំ​ពុង​កើន​ឡើង។

អ្នកស្រី​បញ្ជាក់​ថា​៖​«​ពេល​ផ្សារ​ទំ​នើប​នេះ​ដាក់​ឲ្យ​ដំណើរ​ការ វា​នឹង​បង្កើន​សក្តានុ​ពល​បន្ថែម​ទៀត​ដល់​តំ​បន់​បឹង​កេង​កង»។

យោង​តាម​អ្នក​ស្រី​ធី​តា ការ​សាង​សង់​អគា​ផ្សារ​ទំនើប​នេះ​ស្ទើរ​តែ​រួច​រាល់​ផ្នែក​ខាង​ក្រៅ​រួច​ហើយ​ នៅ​សល់​តែ​ការ​តុប​តែង​លម្អរ​ផ្នែក​ខាង​ក្នុង​។​ គិត​មក​ទល់​ពេល​នេះ អ្នក​ជួល​ទី​តាំង​ដើម្បី​បើក​ហាង​មាន​ដូច​ជា៖ ​ផ្សារ​លក់​រាយ រោង​ភាព​យន្ត​ទំ​នើប ហាង​នំ​បុ័ង ភោជនីយដ្ឋាន​ ហាង​កា​ហ្វេ និង​អាជីវ​កម្ម​បែ​ប​កំ​សាន្ត។​

បន្ថែម​លើនេះ ផ្សារ​ទំ​នើប​នេះ​មាន​ទី​តាំង​ចត​រថយន្ត​ ៧៩ កន្លែង និងទី​តាំង​ចត​ម៉ូ​តូ​បាន ៣១៧ កន្លែង។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ នឹងជួយបន្ថែមតម្លៃ និងភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងតំបន់បឹងកេងកង១​ ជាពិសេសវានឹងជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើងថែមទៀត៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅបឹងកេងកង​១ អចលនទ្រព្យសម្រាប់លក់នៅបឹងកេងកង ១​ ​មែនទេ? សូមចូលទៅកាន់ Realestate.co.kh! 

Comments