+855 92 92 1000
Logo
វិនិយោគិនជនជាតិចិនវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជួបជាមួយលោក គីម ហ៊ាងក្នុងកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: July 25, 2016, 1:15 p.m.
Realestate News

វិនិយោគិនជនជាតិចិនវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជួបជាមួយលោក គីម ហ៊ាងក្នុងកម្មវិធី Realestate.com.khTV


នៅពេលថ្មីៗនេះកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់នៅក្នុងការវិនិយោគអចលនទ្រព្យអន្តរជាតិ។ ប្រទេ ស កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿនក្នុងតំបន់អាស៊ាន។ ការ អភិវឌ្ឍន៍ក្នុងស្រុកជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សដោយសារការកើនឡើងនៃអចលនទ្រព្យ ភាគច្រើនមកពីអ្នកវិនិយោគិនចិន។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថាប្រទេសចិនជាអ្នកវិនិយោគិនបរទេសដែលវិនិយោគ បន្ទាប់មកវិនិយោគិនកូរ៉េខាងត្បូង សហភាពអឺរ៉ុប និងប្រទេសម៉ាឡេស៊ី តួលេខនៃគម្រោង វិនិយោគកើនឡើងពីមួយឆ្នំាទៅមួឆ្នំា។

នៅពេលសួរថាហេតុអ្វីបានជាវិនិយោគិនជនជាតិចិនពេញចិត្តការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា។ ជួបជាមួយនឹងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បាននិយាយថាដោយសារកត្តាពាក់ព័ន្ធនឹង ទំនាក់ទំនងការទូត ការផ្តល់ភាពងាយស្រួល និង រូបិយប័ណ្ណ៖

ទំនាក់ទំនងការទូតនៃការវិនិយោគលើវិស័យអចលនទ្រព្យវិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖

គាត់បានពន្យល់ថាប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងការទូតជាយូរឆ្នំាទំាងទំនាក់ទំនងយោធា និងការព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មជាដើម។

ប្រទេសចិនផ្តល់កម្ចីទៅឲ្យកម្ពុជាមានចំនួនដ៏ធំ ដើម្បីអាចចាប់ផ្តើមជួសជុលនៅលើ ប្រាសាទអង្គរវត្ត ។ ប្រទេសចិនបើកទូលាយក្នុងការសហការគ្នាក្នុងការវិនិយោគដីធ្លីក្នុងប្រទេសកម្ពុជាជាពិសេស គម្រោងធំៗជាច្រើន៖ តួយ៉ាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសត្រូវបានប្រគល់ជូនក្រុមហ៊ុនចិនទទួលខុសត្រូវដោយសារមានទំនុកចិត្តខ្ពស់រវាងប្រទេសទំាងពីរ។

ទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិមួយនេះបានធ្វើឲ្យប្រទេសចិនខិតមកជិតកម្ពុជាដោយគ្មានបញ្ហាអ្វីទំាង អស់។ ភាពងាយស្រួល និងការវិនិយោគអចលនទ្រព្យរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖

លោក ហ៊ាងបាននិយាយថាវិនិយោគិនមានអារម្មណ៍ដូចជាផ្ទះនៅពេលដែលពួកគេមកដល់កម្ពុជា ព្រោះថាមានសហគមន៍ប្រជាជនចិននៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុង ការស្នាក់នៅប៉ុន្តែការប្រើប្រាស់ភាសាហើយភាសាចិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ទំាងអស់នេះងាយស្រួលសម្រាប់ប្រជាជនចិនក្នុងការតំាងទីលំនៅ ដូចជាក្រុងភ្នំពេញ ខេត្ត ព្រះសីហនុ និងសៀមរាប

ហេតុផលមួយទៀតគឺចំណាប់អារម្មណ៍មួយទៀត គឺមានភាពងាយស្រួលនៃការធ្វើដំណើររបស់ប្រទេសទំាងពីរ។ ការហោះហើររវាងប្រទេសទំាងពីរវាចំណាយរយៈពេលខ្លីដែលធ្វើឲ្យមានភាពងាយស្រួល អ្នកជំនួញអាចធ្វើការចំណាយពេលមកប្រជុំពិភាក្សានៅពេលដែលចំាបាច់។

រូបិយប័ណ្ណ និងការវិនិយោគអចលនទ្រព្យរបស់វិនិយោគិនចិនក្នុងប្រទេសកម្ពុជា៖

អ្នកទិញជនជាតិជាតិ ជាពិសេសការវិនិយោគដោយរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក វាគឺជារូបិយប័ណ្ណដែលមានស្ថេរភាព ហើយចរាចរណ៍ជាធម្មតានៅក្នុងប្រទេស។

វិនិយោគិនចិនចូលចិត្តការចំណាយជាសាច់ប្រាក់សុទ្ធ ហើយទីផ្សារកម្ពុជាជាទីផ្សារបើកចំហ។ ពន្ធនិងតម្លៃបន្ថែមផ្សេងៗមានកម្រឹតទាបនៅក្នុងទីផ្សារអចលនទ្រព្យប្រទេកម្ពុជា។ ទោះបីជាការបង្វែរ ប្រាក់ទៅក្រៅប្រទេសក៏ដោយ។

ជាមួយនេះផងដែរ រដ្ឋាភិបាលបានកំពុងធ្វើការតាកតែងច្បាប់ដែលអាចឲ្យផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ កម្ពុជានឹងមានចំណូលបន្ថែមនៅថ្ងៃអនាគតសម្រាប់វិស័យអចលនទ្រព្យ និងដីធ្លីតួយ៉ាងវិនិយោគិនចិននឹងបន្តមកវិនិយោគក្នុងប្រទេសកម្ពុជា។

ស្វែងយល់បន្ថែមអំពីការណែនំាអំពីវិនិយោគនៅក្នុងប្រទេសកម្ពុជា! realestateTV

 

Comments