+855 92 92 1000
Logo
ចិនគ្រោងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធកម្ពុជា
Updated on: June 6, 2022, 5:05 p.m.
Published on: May 10, 2016, 10:39 p.m.
Realestate News

ចិនគ្រោងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធកម្ពុជា


កាលពីថ្ងៃម្សិលមិញនេះនាយករដ្ឋមន្រ្តី Li Keqiang ចិនបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាដោយបានចុះកិច្ចព្រមព្រៀងថ្មីចំនួន១៩ជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសុខាភិបាល។

ក្នុងចំណោមកិច្ចព្រមព្រៀងសំខាន់ៗរួមមានការសាងសង់ផ្លូវថ្មីប្រវែងជាង ២០០គ.ម តភ្ជាប់ក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាប។ គម្រោង ព្រលានយន្តហោះថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីដោះស្រាយកំណើនភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា ដែលគេរំពឹងថានឹងកើនដល់ចំនួន១លាននាក់នៅឆ្នាំ២០១៧។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹងជញ្ជូនបានថ្លែងទៅកាន់សារព័ត៌មានក្រៅស្រុកថាចិននឹងវិនិយោគទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវជាតិថ្មីនេះ ហើយថាគម្រោងនេះនឹងចាប់ផ្ដើមនៅឆ្នាំនេះហើយត្រូវប្រើពេលយ៉ាងហោចណាស់៤៤ខែដើម្បីសាងសង់ចប់។

ប្រទេសចិនបានផ្ដល់ជំនួយជាច្រើនដល់កម្ពុជាជាពិសេសជំនួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែកនិងស្ពានដែលរួមចំណែកយ៉ាងខ្លាំងដល់ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក រដ្ឋមន្រ្តីលើកឡើងថា "ប្រទេសចិនបានដើរតួនាទីឈានមុខគេនៅក្នុងការគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺល្អប្រសើរ ព្រោះផ្លូវជាតិភាគច្រើននៅកម្ពុជាត្រូវបានសាងសង់ក្រោមប្រាក់កម្ចីសម្បទាន និងជំនួយ ឥតសំណងពីប្រទេសចិន។

ផ្លូវប្រវែងជាង ២ ពាន់គីឡូម៉ែត្រ ស្ពានធំចំនួន ៧ និងកំពង់ផែកុងតឺន័រថ្មីមួយនៃកំពង់ផែស្វ័យ័តភ្នំពេញត្រូវបានស្ថាបនាក្រោមជំនួយរបស់ចិន។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវការប្រាក់ប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ "

ស្វែងរកព័ត៌មានថ្មីៗអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh





 

 

 

 

 

 

Comments