+855 92 92 1000
Logo
គម្រោងបង្កើតរោងចក្រថាមពលអគ្គិសនី២កន្លែងនៅពេលអនាគត
Updated on: June 6, 2022, 5:05 p.m.
Published on: September 23, 2016, 8:44 a.m.
Realestate News

គម្រោងបង្កើតរោងចក្រថាមពលអគ្គិសនី២កន្លែងនៅពេលអនាគត


Horizontal-Ribbon-Editorial

power_plant

ការត្អូញត្អែរមួយដែលធំជាងគេហើយតែងតែឮចេញពីម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាគឺជាវិក័យប័ត្រនៃការទូទាត់ទឹកភ្លើងមានតម្លៃខ្ពស់ ជាពិសេសវិក័យប័ត្រអគ្គិសនី។

យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ីនៅអំឡុងទសវត្សឆ្នាំ៦០ និងដើមទសវត្សឆ្នាំ៧០ វិស័យថាមពលបានចាប់ផ្តើមធ្លាក់ចុះ។ ការប៉ុនប៉ងស្តារការផ្គត់ផ្គង់ធ្វើឲ្យមានការជម្រុញឲ្យមានការចូលរួមពីក្រុមហ៊ុន ផលិតថាមពលឯកជននៅក្នុងទសវត្សឆ្នាំ៩០ តាមរយៈការប្រើប្រាស់ប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតខ្នាតធំ។ នៅអំឡុងឆ្នាំ២០០៥ រដ្ឋាភិបាលបានចាប់ផ្តើមការសាងសង់ក្រុមហ៊ុនបញ្ជូនអគ្គិសនី ដែលនាំចូលអគ្គីសនីមកពីប្រទេសជិតខាង។

បើទោះបីជាកម្ពុជាបានបង្កើតការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកភាគច្រើនក្នុងឆ្នាំកន្លងទៅក៏ដោយ ក៏នៅតែមានតម្រូវការនាំចូលថាមពលចំនួន ១៣៥.៥ មេហ្គាវ៉ាត់ពីប្រទេសថៃ ៤មេហ្គាវ៉ាត់ពីប្រទេសឡាវ និងប្រមាណជា២៧៧ មេហ្គាវ៉ាត់ពីប្រទេសវៀតណាម។ ការនាំចូលនេះបង្ករឱ្យមានការកើនឡើងនូវតម្លៃអគ្គិសនីដែលជាតម្លៃជាមធ្យមរបស់កម្ពុជាគឺ០,២៥ ដុល្លារក្នុងមួយគីឡូវ៉ាត់

រោងចក្រជាមួយធម្មជាតិបៃតង

រដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការក្នុងការដោះស្រាយបញ្ហាលើការផ្គត់ផ្គង់ថាមពល និងការបង្កើតថាមពលអគ្គិសនីនៅក្នុងពេលបច្ចុប្បន្ន ហើយគម្រោងនេះជាការសាងសង់អគារអេកូ-បរិស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយដែលបានធ្វើឡើងដោយនាយកដ្ឋានទេសចរណ៍ មានគម្រោងបង្កើតរោងចក្រថាមពលសំរាម និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងត្រូវ ចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារ និង៨៩លានដុល្លារ។

រោងចក្រទាំងពីរនេះនឹងត្រូវស្ថិតនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានគេរំពឹងថានឹងបង្កើតបានថាមពល៣០មេហ្គាវ៉ាត់ ឬនៅខេត្តសៀមរាបដែលនឹងបង្កើតបាន ៥៥ មេហ្គាវ៉ាត់។

រោងចក្រមិនគ្រាន់តែអាចផ្តល់ត្រឹមតែថាមពលនោះទេ

ក្រៅពីផលិតថាមពលអគ្គិសនីសម្រាប់ប្រជាជនកម្ពុជា ក្រសួងទេសចរណ៍មើលឃើញថានេះជាឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនបានមានប្រសាសន៍ថា “គោលនយោបាយនៃការអភិវឌ្ឍន៍បៃតងនៅកម្ពុជាដែលកំពុងផ្លាស់ប្តូរប្រទេសនេះទៅជាគោលដៅទេសចរណ៍មួយ ធ្វើឱ្យមាន ភាពធម្មជាតិបៃតងស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស យើងសង្ឃឹមថាភ្នំពេញនឹង ក្លាយជាទីក្រុងទេសចរណ៍ស្រស់ស្អាតសម្រាប់អាស៊ាននៅឆ្នាំ២០១៨។”

នេះមិនត្រឹមតែជាលក្ខណៈល្អប្រសើរសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជាការល្អប្រសើរសម្រាប់ការគ្រប់គ្រងកាកសំណល់ ដោយសាររោងចក្រនេះនឹងជាប្រភពថាមពលដ៏ចម្បងមួយ។

តើផែនការនេះនឹង់ត្រូវអភិវឌ្ឍន៍ដោយជោគជ័យ ឬក៏មិនអាចកើតមានឡើង? ប្រសិនបើមានការខិតខំប្រឹងប្រែងឱ្យបានគ្រប់គ្រាន់ដើម្បីសម្រេចបាននូវគម្រោងនេះ  យើងជឿជាក់ថាការបង្កើតរោងចក្រនេះនឹងកើតមានឡើង។

ស្វែងរកព័ត៌មានបន្ថែមអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងប្រទេសកម្ពុជា!

Comments