+855 92 92 1000
Logo
ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរជាមួយ Le Urban Eco Park
Updated on: June 6, 2022, 5:05 p.m.
Published on: June 6, 2016, 10:20 a.m.
Realestate News
Property Reviews

ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរជាមួយ Le Urban Eco Park


leurbanecopark2 គម្រោងអភិវឌ្ឍឧស្សាហកម្មដែលទាក់ទងនឹងបរិស្ថានបៃតងដំបូងគេនៅក្នុងប្រទេសកម្ពុជា គម្រោងនោះ មានឈ្មោះថា Le Urban Eco Park គម្រោងនេះស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនសិង្ហបុរី  CIAC Investment Co Ltd។ ជាមួយប្រតិបត្តិការពេញលេញជាមួយរោងចក្រឧស្សាហកម្ម គម្រោង Le Urban Eco Park បានពង្រីក ពាណិជ្ជកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារគួរឲ្យកត់សម្គាល់។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានស្តង់ដារខ្ពស់ ការផ្តល់ជូននូវការថែទំសុខភាព និងសុវត្ថិភាពដល់បុគ្គលិកគ្រប់រូបស្ថិតក្រោមការធានាយ៉ាងខ្ពស់ស្របតាមស្តង់ដារមួយយ៉ាងល្អប្រសើរ។ លើសពីនេះទៀតបរិបទព័ណ៍បៃតងធ្វើឲ្យលោកអ្នកមានផលចំណេញយ៉ាងច្រើន រួមចំណែកសន្សំសំចៃផ្នែកហិរញ្ញវត្ថុដល់ម្ចាស់រោងចក្រ និងអ្នកជួលផងដែរដោយបានប្រើប្រាស់នូវ គម្រោងបរិដ្ឋានបៃតងដោយមានការសន្សំសំចៃថាមពល និងមានការច្នៃប្រឌិតខ្ពស់ ទំាងអស់ នេះវាបានជួយសម្រួលក្នុងការចំណាយ និងជួយសម្រួលឲ្យគុណភាពផលិតផលរបស់យើងកាន់តែមានភាពប្រសើរឡើង។
SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY
បរិវេណព័ណ៍បៃតង ចំណតយានយន្ត កន្លែងស្នាក់នៅសម្រាប់បុគ្គលិក ការប្រើប្រាស់វត្ថុធាតុ សារឡើងវិញជៀសវាងការបញ្ចេញកាកសំណល់ឧស្ម័នកាបូនិច វាជាគោលគំនិតចំបងដែលគម្រោងមួយនេះបេ្តជ្ញា។ គម្រោងការមេដែលជាគម្រោងការអភិវឌ្ឍពោរពេញដោយអនាម័យ ហើយជាបណ្តុំនៃសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្ម រួមផ្តុំគ្នាតែមួយដើម្បីធ្វើឲ្យកាន់តែ ប្រសើរឡើងនៃជីវិតប្រចំាថ្ងៃរបស់បុគ្គលិក និងអ្នកស្នាក់នៅ។ Le Urban Eco Park គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងឧទ្យាន ឧស្សាហកម្មរបស់ក្រុមហ៊ុនមួយនេះត្រូវទទួលពានរង្វាន់ Green Mark Gold ដែលចេញ ដោយអជ្ញាធរសំណង់ និងសាងសង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍនជាតិនៃប្រទេសសិង្ហបុរី។ សម្រាប់ការអភិវឌ្ឍគម្រោងដោយបានទទួលពានរង្វាន់កិត្តិយសមួយនេះគឺរឹតតែបង្ហាញអំពីការជឿជាក់ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិអំពីទំនួលខុសត្រូវខ្ពស់ក្នុងការប្រតិបត្តិក្នុងវិស័យឧស្សាហកម្មរបស់ក្រុមហ៊ុនមួយនេះ។ ជាក់ស្តែងការសាងសង់ត្រូវបានធ្វើឡើងនូវលើផ្ទៃដីយ៉ាងធំទូលាយ ដែលផ្តល់ភាពកាន់តែប្រសើរឡើងជាមួយផាសុកភាពដល់បុគ្គលិក ទីតំាងធ្វើការរបស់ពួកគាត់ត្រូវបានរចនាឡើងជាមួយប្រព័ន្ធខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ នេះគឺជាអ្វីដែលបុគ្គលិកធ្វើការក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាតែងតែប្រាថ្នា។ សាងសង់ឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបជូនដល់បុគ្គលិក អាហារ ដ្ឋាន និងកន្លែងសម្រាក ចំនួនផ្ទៃដៃសរុប១៨ហិកតា ផ្ទៃដីចំនួន១០០០០០ម៉ែត្រការ៉េ សម្រាប់លក់ និងជួល។ គម្រោង Le Urban Eco Park ជាគម្រោងមួយដ៏ធំបំផុត! គម្រោងអភិវឌ្ឍត្រូវបានធ្វើឡើងយ៉ាងជិតស្និទ្ធជាមួយបរិបទបរិស្ថានបៃតង ដោយយកដើម ឬស្សីជាមូលដ្ឋានគ្រឹះក្នុងការតុបតែង។ ជំនួសដោយម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់ដោយមកវិញដោយកង្ហាធំជាមួយ និងការប្រើប្រាស់ពន្លឺធម្មជាតិដោយចំាងចូលតាមបង្អួចជាពិសេសផ្ទៃដីប្រមាណ៣០ភាគរយត្រូវបានធ្វើជាសួនធម្មជាតិនិងតំបន់បៃតងនៃផ្ទៃដីសរុប។ ជាលទ្ធផលបានមកពីគម្រោងបរិស្ថានបៃតងនេះបានផ្តល់ផលចំណេញយ៉ាងច្រើនក្នុងការ សន្សំសំចៃថវិការចំណាយថ្លៃអគ្គិសនី ដោយអាចបង្វែរថវិការនេះផ្គត់ផ្គង់ទៅលើថ្លៃប្រតិបត្តិ ការក្នុងរោងចក្ររបស់លោកអ្នក។ ក្រុមហ៊ុនអភិវឌ្ឍ C.I.A.C. បានរៀបចំគម្រោងយ៉ាងម៉ត់ចត់ ទាក់ទងនឹងការប្រឈមមុខនឹង បញ្ហាការផ្គត់ផ្គង់អគ្គិសនី និងទឹកជំនន់។ កម្ពុជាត្រូវបានទទួលស្គាល់ថាមានតម្លៃអគ្គិសនីខ្ពស់ និងការនំាចូលអគ្គិសនីពីប្រទេសជិតខាង Le Urban Eco Park នឹងធ្វើការគ្រប់គ្រងអគ្គិសនីដោយផ្ទាល់ មិនមានគិតតម្លៃបន្ថែមលើ អគ្គិសនីនោះឡើយសូមកុំបារម្ភអំពីតម្លៃអគ្គិសនី។  Le Urban Eco Park មានប្រព័ន្ធគ្រប់គ្រងទឹកជំនន់យ៉ាងល្អ ដោយមានការគិតយ៉ាងល្អិតល្អន់អំពីផលិតភាពរបស់បុគ្គលិក។ ហេតុផលមួយទៀតជម្រុញឲ្យលោកអ្នកធ្វើការពង្រីកមុខរបររបស់លោកអ្នកទៅកាន់ Le Urban Eco Park ដោយសារគម្រោងនេះពិតជាបានជួយកាត់បន្ថយថ្លៃចំណាយ ហើយធ្វើឲ្យ គុណភាពបរិស្ថានកន្លែងស្នាក់នៅ និងស្នាក់នៅរបស់បុគ្គលិករបស់លោកអ្នកកាន់តែប្រសើរឡើង។ អ្នកគ្រប់គ្រងអាចផ្តល់ជូនសេវាជួលផ្ទះស្នាក់នៅដល់បុគ្គលិករបស់ខ្លួន កត្តានេះជាកត្តាជម្រុញទឹក ចិត្តបុគ្គលិក និងលើកកំពស់ស្តង់ដាររស់នៅសម្រាប់បុគ្គលិកទៀត ផង។ លំនៅដ្ឋាននៅក្នុងគម្រោងមួយនេះត្រូវបានរៀបចំឡើងដោយម៉ត់ចត់ ដូច្នេះអ្នកគ្រប់គ្រងរបស់ អ្នកមិនមានការព្រួយបារម្ភឡើយពីការអភិវឌ្ឍមុខជំនួញរបស់លោកអ្នក។ គម្រោងនេះមានខុនដូ និងផ្ទះល្វែង សម្រាប់លក់ឥឡូវនេះវាក៏ជាការវិនិយោគផងដែរ ហើយក៏មានការរៀបចំលំនៅដ្ឋានសម្រាប់ជួលផងដែរ។ សម្រាប់គម្រោងលំនៅដ្ឋានសម្រាប់បុគ្គលិកនៅក្នុងរោងចក្រ អាចទទួលបុគ្គលិកស្នាក់នៅប្រ មាណ ២០០០នាក់ គម្រោងនេះមានផ្តល់ជូនអាហារដ្ឋាន ចំណតយានយន្ត សួនច្បារ និងកន្លែងកំសាន្តដែលនៅជិតកន្លែងស្នាក់នៅ។ Le Urban Eco Park មានទីតំាងនៅផ្លូវជាតិលេខ៣ ឃុំកណ្តោក ខេត្តកណ្តាល ធ្វើដំណើរប្រមាណ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វាមានភាពងាយស្រួលក្នុងការធ្វើដំណើរហោះហើរសម្រាប់អ្នកធ្វើដំណើរ។ ចំណុចសំខាន់អ្វីដែលម្ចាស់រោងចក្រធ្វើការវិនិយោគជាមួយគម្រោងមួយនេះ? មានគន្លឹះសំខាន់ចំនួន៣ដែលអ្នកវិនិយោគផ្តោតយកចិត្តទុកដាក់បំផុត ទិដ្ឋភាព ស្តង់ដារនៃគុណភាព ការសាងសង់ និងប្រសិទ្ធភាព។ Le Urban Eco Park មិនធានាថាអ្នកនឹងធ្វើការចាយវាយថវិការរបស់អ្នកច្រើនប៉ុណ្ណាទេប៉ុន្តែយើងប្រាកដថាអ្នកនឹងសន្សំថវិការរបស់លោកអ្នកបានយ៉ាងច្រើន សម្រាប់ធ្វើការពង្រីក ជំនួញរបស់អ្នក។ Le Urban Eco Park នឹងប្រារព្ធពិធីសម្ភោធជាផ្លូវការនៅថ្ងៃពុធ ទី០៨ ខែមិថុនា ២០១៦ នៅសណ្ឋាគារ Raffles Hotel Le Royal។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមសម្រាប់តែ អ្នកដែលមានសំបុត្រអញ្ជើញតែប៉ុណ្ណោះ។ មានការអញ្ជើញចូលរួមជាអថិបតិយភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ចម ប្រសិទ្ធិ ក្នុងព្រឹត្តិការណ៍បើកសម្ភោធគម្រោង។ សម្រាប់អតិថិជនដែលមាន ចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះអាចធ្វើការទាក់ទងការិយាល័យផ្នែកលក់។ ផ្លាស់ប្តូរឧស្សាហកម្មរបស់អ្នកឲ្យកាន់តែប្រសើរ, សាកសួរព័ត៍មានបន្ថែមនៅថ្ងៃនេះ!
SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY

Comments