+855 92 92 1000
Logo
សេចក្តី​ប្រកាស​ព័ត៌មាន: ការផ្លាស់ប្តូរប្រធានគ្រប់គ្រងរបស់The Peak Cambodia
Updated on: June 6, 2022, 5:00 p.m.
Published on: December 25, 2020, 8:35 a.m.

សេចក្តី​ប្រកាស​ព័ត៌មាន: ការផ្លាស់ប្តូរប្រធានគ្រប់គ្រងរបស់The Peak Cambodia


ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Oxley Holdings Limited (តទៅនេះហៅកាត់ថា “ក្រុមហ៊ុន”; និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន តទៅនេះហៅកាត់ថា “ក្រុមហ៊ុនសម្ព័ន្ធ”) សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា កិច្ចព្រមព្រៀងសហការដែលបានធ្វើឡើងរវាង ក្រុមហ៊ុនយើងខ្ញុំ រួមជាមួយនិងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Oxley Gem (Cambodia) Co. , Ltd ​(តទៅនេះហៅកាត់ថា“ OXG”)​ និង​ ក្រុមហ៊ុន CapitaLand Retail Management Pte Ltd (ហៅកាត់ថា “CapitaLand Retail”)ត្រូវបញ្ចប់ជាស្ថាពរតាមរយៈការព្រមព្រៀងទ្វេភាគីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។​ សូមបញ្ជាក់ផងដែរថា ​ កន្លងមកនេះ CapitaLand Retail ជាក្រុមហ៊ុនទទួលបានការតែងតាំងជាអ្នកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុនសម្ព័ន្ធដែលមានទីតាំងស្ថិតនៅអគារThe Peak នៃរាជធានីភ្នំពេញ (ហៅកាត់ថា “ផ្សារទំនើប”)។

ក្រុមហ៊ុន CapitaLand Retail និង ក្រុមហ៊ុនយើងខ្ញុំបានចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្មមួយដែលក្នុងនោះក្រុមហ៊ុន CapitaLand Retail មានតួនាទី៖ (i) ផ្តល់សេវាប្រឹក្សាទាក់ទងនឹងផ្នែកទីផ្សារ ព្រមទាំងប្រតិបត្តិការនានារបស់ផ្សារទំនើប​ ដែលសេវាកម្មនេះមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០; និង (ii) ដើរតួនាទីជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារជួលអចលនវត្ថុនេះ ហើយសេវាកម្មនេះក៏ត្រូវមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬរយៈពេលពន្យារបន្ថែមណាមួយអាស្រ័យដោយជំរើសរបស់ក្រុមហ៊ុន CapitaLand Retail ។

ក្រុមហ៊ុនយើងខ្ញុំ និង ក្រុមហ៊ុន OXG សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន CapitaLand Retail ​ដែលបានអនុវត្តជំនាញរបស់ខ្លួនលើការគ្រប់គ្រងផ្សារទំនើបក្នុងអំឡុងពេលនៃកិច្ចសហការកន្លងមក ប្រកបដោយសក្តានុពលជួយសម្របសម្រួលនូវកិច្ចការនានាក្នុង ដំណើរការសាងសង់ផ្សារទំនើបបានយ៉ាងច្រើនដល់ក្រុមហ៊ុន OXG។

​តាមរយះការពិភាក្សាយ៉ាងល្អិតល្អន់ស្តីពីការតែងតាំងក្រុមហ៊ុន Bluebell Trading Pte Ltd. (ហៅកាត់ថា "Bluebell") ជាអ្នកគ្រប់គ្រងផ្សារទំនើប ក្រុមហ៊ុន Oxley-Worldbridgeland Asset Management (Cambodia) Co., Ltd.​ (ហៅកាត់ថា “OXAM”) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយើងខ្ញុំ និងជាអ្នកគ្រប់គ្រងទ្រព្យសកម្មនៃផ្សារទំនើបនេះ បានសំរេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន​ Bluebell ។

ក្រុមហ៊ុន Bluebell Trading Pte Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ដែលជាក្រុមហ៊ុននាំមុខគេលើវិស័យឧស្សាហកម្ម​ប្រណីតនៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក ​​ព្រមទាំងបាននឹងកំពុងបន្តធ្វើការណែនាំម៉ាកផលិតផលដ៏ប្រណីតនានាដែលកំពុងឈានមុខគេនៅលើពិភពលោកមកកាន់តំបaន់អាស៊ីចាប់តាំងពីពេលនោះមក។ តាមរយះការដាក់អោយដំណើរការនូវផលិតផលម៉ាកប្រណីតៗជាលក្ខណះសកលចំនួន១៥០ម៉ាក និង ស្របតាមរបៀបរស់នៅបែបស៊ីវិល័យនៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និង វិស័យអាជីវកម្មផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ បទពិសោធន៍ទាំងនេះរបស់ក្រុមហ៊ុនសម្ព័ន្ធ ​ Bluebell Group ក្នុងការគ្រប់គ្រងម៉ាកផលិតផលទាំងនេះ គឺជាជំនាញចាំបាច់ក្នុងការបង្កើតផ្សារទំនើបមួយដែលអាចទាក់ទាញអតិថិជននាសម័យបច្ចុប្បន្ន​។ ហេតុដូច្នេះហើយ ក្រុមហ៊ុនយើងខ្ញុំជឿជាក់ថា ក្រុមហ៊ុន Bluebell មានបទពិសោធន៍ពាក់ព័ន្ធ និង មានសមត្ថភាពគ្រប់គ្រាន់​ឈានមុខគេក្នុងការជំរុញអោយមានការបើកដំណើរការជាផ្លូវការនូវផ្សារទំនើបនេះ ព្រមទាំងជំរុញផ្សារទំនើបនេះឲ្យក្លាយទៅជាទីតាំងកំណត់សម្គាល់ម៉ាកល្បីៗរបស់ខ្លួន នៅចំកណ្តាលរាជធានីភ្នំពេញ។

​តាមសេចក្តីណែនាំរបស់ក្រុមប្រឹក្សាភិបាល

​Ching Chiat Kwong

ប្រធាន និង នាយកប្រតិបត្តិ ​

 [] ខែធ្នូ​  ឆ្នាំ2020

Comments