+855 92 92 1000
Logo
ក្រុមហ៊ុន Century21 Cambodia បង្ហាញគម្រោង Forest Cityដល់ពិភពលោកជាមួយទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារ
Updated on: June 6, 2022, 5:06 p.m.
Published on: October 26, 2016, 7:58 a.m.
Realestate News

ក្រុមហ៊ុន Century21 Cambodia បង្ហាញគម្រោង Forest Cityដល់ពិភពលោកជាមួយទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារ


Horizontal-Ribbon-Advertorial

c21billion-project1

នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦ ក្រុមហ៊ុន Century21 Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Country Garden Group ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ និងមានទីស្នាក់ការនៅខេត្តក្វាងទុងប្រទេសចិន។ Country Garden បានចុះឈ្មោះនៅក្នុងផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) តាំងពីខែមេសាឆ្នាំ ២០០៧ ហើយបច្ចុប្បន្ននេះមានបុគ្គលិកសរុបចំនួន ៧០,០០០ នាក់ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៣៨របស់ខ្លួន។

អនុស្សរណយោគយល់នេះផ្តល់ឲ្យ Century 21 Cambodia ទទួលបាននូវសិទ្ធិអាជីវកម្មផ្តាច់មុខក្នុងការលក់គម្រោង Forest City នៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាញគ្រួសារអន្តរជាតិនៃ Century 21 ទូទាំងសកលលោក។ តាមរយះអនុស្សរណយោគយល់នេះ Century 21 Cambodia  នឹងជួយអោយក្រុមហ៊ុន Country Garden Group ទទួលបាននូវឱកាសចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

គម្រោង Forest City គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Country Garden Group  និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាល រដ្ឋចរហ៊រ (Johor) ប្រទេសម៉ាឡេស៊ី។ ជារួមគម្រោងដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីដែលមានផ្ទៃដីប្រហែល៥,០០០អា គឺប្រហែលពីរភាគបីនៃទំហំទីក្រុងម៉ាកាវ។ ក្នុងតម្លៃវិនិយោគ១០០ពាន់លានដុល្លារអាមេរិក Forest City នឹងប្រើពេល ៣០ ឆ្នាំក្នុងការអភិវឌ្ឍន៍នេះហើយវានឹងបង្កើតឱកាសការងារ ២២០,០០០ កន្លែងសម្រាប់ប្រជាជនម៉ាឡេស៊ី។ កំឡុងពេលដែលការអភិវឌ្ឍន៍កំពុងបន្តមិនទាន់ចប់ក្តី តែអតិថិជនអាចនឹងចាប់ផ្តើមកាន់កាប់អចលនៈទ្រព្យខ្លះទៅតាមដំណាក់កាលផ្សេងៗនៃគម្រោង។

រហូតមកដល់ពេលនេះប្រទេសចិន និងប្រទេសសិង្ហបុរីគឺជាវិនិយោគិនបរទេសដ៏សំខាន់នៃតំបន់អ៊ីសកាន់ដាម៉ាឡេស៊ី( Iskandar Malaysia) ដោយសារតែភាពងាយស្រួលក្នុងការចេញចូលទៅកាន់ប្រទេសសិង្ហបុរី។ គម្រោង Forest City ស្ថិតនៅចម្ងាយតែពីរគីឡូម៉ែត្រប៉ុណ្នោះពីប្រទេសសិង្ហបុរី ហើយជាមួយនឹងច្រកព្រំដែនផ្លូវគោក និងផ្លូវសមុទ្រ វាធ្វើឱ្យការតភ្ជាប់រវាងគម្រោងនេះ និងប្រទេសសិង្ហបុរីកាន់តែងាយស្រួល។ ជាក់ស្តែងយើងអាចរីករាយជាមួយនឹងសេវាកម្មឡានក្រុង ២៤ម៉ោង ទៅមកប្រទេសសិង្ហបុរី។ ការសាងសង់ផ្លូវហាយវ៉េបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួរ(Kuala lumpur) និងចរហ៊របារូ (Johor Bahru) ។

លោក គុយ វ៉ាត ជាប្រធាន និងជានាយកប្រតិបត្តិរបស់ Century21 Cambodia បានថ្លែងថា Century21 Cambodia មានជំនឿយ៉ាងខ្លាំងលើគម្រោង Forest City  របស់ Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំជាងគេរបស់ប្រទេសចិន និងមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកធំៗទាំង៥០០។  Country Garden Group  មានជាង៥០០គម្រោងនៅជុំវិញពិភពលោក និងមានប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំបានជាង២០ពាន់លានដុល្លារ។"

លោក គុយ វ៉ាត បាននិយាយថា "កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងគម្រោងនេះបានធ្វើឱ្យមានភាពងាយស្រួលដល់ Century21 Cambodia សម្រាប់ភាពជាដៃគូជាមួយគ្នា។" 

លោក Seraj Sutton នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍន៍ពាណិជ្ជកម្មសកល (GSBD) នៅក្រុមហ៊ុន Century21 Cambodia កម្ពុជាបានឱ្យដឹងថា “គោលដៅចម្បងរបស់យើងគឺផ្តោតសំខាន់ជាលក្ខណៈសាកល។ នេះមានន័យថាមិនត្រឹមតែជាការលើកកម្ពស់ឱកាសវិនិយោគពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឱកាសវិនិយោគអចលនទ្រព្យពីទូទាំងពិភពលោកមកវិនិយោគក្នុងស្រុកផងដែរ។ លើសពីនេះទៅទៀតយុទ្ធសាស្រ្តនេះថែមទាំងផ្តល់ឱកាសវិនិយោគអចលនទ្រព្យនៅបរទេសទៅដល់វិនិយោគិនអន្តរជាតិផងដែរ។”

លោក Caleb Loh នាយកនៃផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ Country Garden Pacificview SDN BHD  បានថ្លែងថា "អាថ៌កំបាំងនៃភាពជោគជ័យដ៏ធំសម្បើមរបស់ក្រុមហ៊ុនរបស់យើងនៅជុំវិញពិភពលោកគឺគុណភាពរបស់ដៃគូយើង។ ដូច្នេះហើយ Century21 Cambodia គឺជាក្រុមហ៊ុនគម្រូសម្រាប់យើងក្នុងការធ្វើការងារជាមួយនឹងគម្រោងនេះ។”

%e5%a4%a7%e5%9b%be%e9%a9%ac%e6%9d%a5%e6%a3%ae%e6%9e%97%e5%9f%8e%e5%b8%82%e5%b1%95%e7%a4%ba%e5%8c%ba%e9%b8%9f%e7%9e%b0%e6%97%a5%e6%99%af-2

Forest City ត្រូវបានប្រកាសដោយរដ្ឋាភិបាលម៉ាឡេស៊ីថាជាតំបន់អភិវឌ្ឍន៍ដែលមិនជាប់ពន្ធដូចជា៖ ពន្ធនាំចូល ពន្ធទំនិញ និងសេវាកម្មផ្សេងៗ។ វិស័យទេសចរណ៍ ការអប់រំ និងការថែទាំសុខភាព នឹងទទួលបានការលើកលែងពន្ធសម្រាប់៥ឆ្នាំដំបូង។

តំបន់អ៊ីសកាន់ដា ម៉ាឡេស៊ី (Iskandar Malaysia) គឺជាតំបន់ដ៏ជោគជ័យបំផុត និងជាទីតំាងគម្រោង Forest City។ ក្រៅពីច្រករបៀងសេដ្ឋកិច្ចទាំងប្រាំនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០១៤ នាយករដ្ឋមន្រ្តីប្រទេស   ម៉ាឡេស៊ី លោក Najib Razak បានប្រកាសថា “សេដ្ឋកិច្ចនៅក្នុងតំបន់ចរហ៊រ (Johor) បានធានានូវចំនួនទឹកប្រាក់វិនិយោគចំនួន ៤៧ ពាន់លានដុល្លារ ដែល ៥១% ឬ ២៣,៨ ពាន់លានដុល្លាបានសំរេចវិនិយោគរួចទៅហើយ។

សម្រាប់អ្នកទិញលំនៅដ្ឋានក្នុងគម្រោងនេះនឹងទទួលបាននូវភាពសោយសុខនៃការរស់នៅជាប់ឆ្នេរសមុទ្រ និងការផ្តល់សិទ្ធិកាន់កាប់រៀងរហូតសម្រាប់ដី និងអាផាតមេន( Apartment)  ដែលមានតម្លៃត្រឹមតែមួយភាគបួន (១/៤) ប៉ុណ្នោះបើធៀបទៅនឹងតំលៃអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី។ គម្រោង Forest City ហ៊ុំព័ទ្ធដោយព្រៃកោងកាងដែលមានទំហំធំជាងគេលំដាប់ទីពីរក្នុងពិភពលោក និងរួមមានទាំងតំបន់ដីសើមអេកូឡូស៊ី និងធនធានធម្មជាតិផ្សេងទៀតព្រមទាំងមានតំបន់ឆ្នេរខៀវស្រងាត់ប្រវែង១០គីឡូម៉ែត្រទៀតផង។  Forest City បានលក់ចេញនូវដី និងអាផាតមេន ( Apartment)  ប្រភេទពីរបន្ទប់គេងដល់បួនបន្ទប់គេង ដែលអាចមើលឃើញទេសភាពមាត់សមុទ្រមានទំហំទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ ក្នុងរយះពេលតែ ៦ខែប៉ុណ្ណោះ។

គម្រោង Forest City នឹងក្លាយជាទីក្រុងលំដាប់ពិភពលោកដំបូងគេដែលជាកន្លែងសាកវប្បកម្ម (បច្ចេកទេសក្នុងការដាំដុះរុក្ខជាតិ) គ្របដណ្តប់ផ្នែកខាងក្រៅនៃអគារបង្កើតបានជារបាំងអេកូ-បរិស្ថានធម្មជាតិដែលមានការការពារថាមពល ការបន្សុតខ្យល់ និងកាត់បន្ថយការបំពុលសំឡេង។ វាគឺជាគំនិតច្នៃប្រឌិតមួយក្នុងការរៀបចំផែនការទីក្រុងតាមលក្ខណៈមួយដែលមានសួនច្បារ និង កន្លែងកំសាន្តនៅជុំវិញក្រុងជាង២០គីឡូម៉ែត្រការ៉េ។ 

មិនមានរថយន្តឆ្លងកាត់ទីក្រុងនោះទេគឺត្រូវជំនួសដោយផ្លូវរថភ្លើងលើអាកាសតភ្ជាប់ទីក្រុងទាំងមូល ហើយជាពិសេសផ្លូវរថយន្ត និងកន្លែងចតរថយន្តត្រូវបានធ្វើនៅក្រោមដី ដែលមានន័យថាការធ្វើដំណើរថ្មើរជើងត្រូវបានបែងចែកដាច់ដោយឡែកពីរថយន្ត។

ទស្សនៈវិស័យ និងយុទ្ធសាស្រ្តសកលដ៏អស្ចារ្យរបស់យើង។"លោក Seraj Sutton បានលើកឡើងថាវិនិយោគិនជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ កំពុងស្វែងរកការវិនិយោគចម្រុះរបស់ពួកគេ។ នេះហើយជាមូលហេតុដែល Century21 Cambodia កំពុងបង្កើតឱកាសសម្រាប់វិនិយោគិនអចលនទ្រព្យក្នុងការ វិនិយោគក្នុងគម្រោងលំដាប់ថ្នាក់ពិភពលោកនេះ។" លោក Seraj Sutton និយាយថា Forest City សាកសមឥតខ្ចោះនៅក្នុង  "ទស្សនៈវិស័យ និងយុទ្ធសាស្រ្តសកលដ៏អស្ចារ្យរបស់យើង។"

ដើម្បីស្វែងរកវិនិយោគិនសម្រាប់គម្រោង Forest City ក្រុមហ៊ុន Century21 Cambodia មានគោលបំណងពង្រីកភាពជាដៃគូជាមួយប្រទេសនានាដូចជា៖ កម្ពុជា ចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ជប៉ុន កូរ៉េ ថៃ បារាំង ឥណ្ឌា អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិក។

ស្វែងរកព័ត៌មានបន្ថែមអំពីឱកាសវិនិយោគនៅថ្ងៃនេះជាមួយ Century21 Cambodia
resized-magazine-issue-2

Click here to download your free copy!

Comments