+855 92 92 1000
Logo
ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារ និងអ្នកគ្រប់គ្រងអចលនទ្រព្យផ្តាច់មុខរបស់គម្រោង Leedon Heights ភ្នំពេញ
Updated on: June 4, 2022, 2:34 p.m.
Published on: June 11, 2020, 10:14 a.m.

ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារ និងអ្នកគ្រប់គ្រងអចលនទ្រព្យផ្តាច់មុខរបស់គម្រោង Leedon Heights ភ្នំពេញ


ក្រុមហ៊ុន CBRE Cambodia (ជាបុត្រសម្ព័ន្ធនៃ CBRE Group) ត្រូវបានតែងតាំងជាផ្លូវការជាភ្នាក់ងារលក់ផ្តាច់មុខ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យរបស់គម្រោង Leedon Heights ដែលកំពុងសាងសង់គម្រោងខុនដូ នៅខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2។ គម្រោងដ៏ធំស្កឹមស្កៃនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leedon Heights ដែលសហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា និងវិនិយោគិនសិង្ហបុរីរួមជាមួយតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធជាច្រើនឆ្នាំក្នុងការសាងសង់លំនៅដ្ឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗ លំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។

លោកស្រី អាន សុធីតា ដែលជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា៖ «ពួកយើងពិតជាមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាអ្នកតំណាង Leedon Heights ជាភ្នាក់ងារផ្តាច់មុខក្នុងការលក់ និងការគ្រប់គ្រងអចលទ្រព្យ។ គម្រោងមួយនេះមានពាក្យស្លោក “លំដៅដ្ឋានថ្មី ការរស់នៅបែបថ្មី” ដែលស្របនឹងការរចនាម៉ូដ គុណភាព និងគោលគំនិតបង្ហាញពីរសនិយមថ្មីទៅដល់ទីក្រុងរបស់យើង ដែលមិនធ្លាប់មានពីមុនមក។»

កម្មវិធីចុះហត្ថលេខា បានប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែឧសភា ដែលមានការចូលរួមដោយលោក Adrel Poh នាយកផ្នែកលក់ និងទីផ្សារនៃ Leedon Heights និងអ្នកតំណាងមកពីក្រុមហ៊ុន CBRE Cambodia រួមមានលោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន លោក James Hodge នាយកជាន់ខ្ពស់ និងលោក Daniel Davies នាយកផ្នែកគ្រប់គ្រងអចលនទ្រព្យ។

លោក James Hodge ជានាយកជាន់ខ្ពស់ របស់ក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា «គម្រោងអភិវឌ្ឍន៍នេះ ពិតជាអស្ចារ្យ»។ ពួកយើងបានសង្កេតមើលក្នុងទីផ្សារដោយយកចិត្តទុកដាក់នូវប្រភេទគម្រោងបែបនេះ ដែលផ្សារភ្ជាប់រវាងទស្សនៈនាពេលអនាគត ជាមួយគុណភាពនៃការសាងសង់ ព្រមទាំងតម្លៃដែលមានការប្រកួតប្រជែងក្នុងទីផ្សារ ហើយ គម្រោងរបស់ Leedon Heights ពិតជាបានបំពេញនូវលក្ខខណ្ឌទាំងនេះ។ ក្រុមហ៊ុន CBRE Cambodia ពិតជាមានក្តីសោមន្សរីករាយក្នុងនាមជាអ្នកតំណាងគម្រោង Leedon Heights នៅក្នុងប្រទេសកម្ពុជា។ គម្រោងមួយនេះ ផ្តល់ជូនដល់ប្រជាជនវ័យក្មេងរបស់កម្ពុជានូវឱកាសទិញលំនៅដ្ឋានដំបូងសម្រាប់ការរស់នៅបែបស៊ីវិល័យ និងផ្តោតសំខាន់លើទេសភាពបៃតង និងការរស់នៅបែបសហគមន៍។ លើសពីនេះទៀត ការផ្តល់នូវជម្រើសនៃការទិញមានភាពងាយស្រួល ក្នុងការទទួលបានលំនៅដ្ឋានដែលមានគុណភាពខ្ពស់សម្រាប់អ្នកដែលមានបំណងចង់ទិញពីគ្រប់មជ្ឈដ្ឋាន។ គម្រោងនេះមានទីតាំងល្អដែលផ្តល់នូវបែបបទនៃការរស់នៅខ្ពស់ដែលផ្តល់នូវសារសំខាន់ក្នុងការអភិវឌ្ឍទីក្រុងនាពេលអនាគត។

គម្រោងនេះនឹងមានសរុបចំនួន ៤ អគារ ហើយមានទំហំដី ១.៥ ហិកតា សម្រាប់គម្រោងអភិវឌ្ឍន៍ទី១។ អគារនីមួយៗ មាន ៣៦ជាន់ ដែលមានផ្នែកលំនៅដ្នាន ១,១៩០ បន្ទប់។ តម្លៃបន្ទប់ខុនដូមានចាប់ពី ៧0,000 ដុល្លារអាមេរិក។

លោក Adrel Poh នាយកផ្នែកលក់ និងទីផ្សារ របស់ Leedon Heights បានបន្ថែមទៀតថា៖ «បន្ទាប់ពីដំណើរការស្វែងរកអ្នកតំណាងយ៉ាងលម្អិត ពួកយើងបានទទួលស្គាល់ CBRE Cambodia ថាមានចំណេះដឹងស៊ីជម្រៅ ទៅលើទីផ្សារអចលនវត្ថុនៅកម្ពុជា ក៏ដូចជាមានការគិត និងរសនិយមរួមគ្នាជាមួយនិងគម្រោងរបស់យើង»។ ដូចេ្នះ ពួកយើងបានសម្រេចជ្រើសយក ក្រុមហ៊ុន CBRE Cambodia ជាអ្នកតំណាងក្នុងការលក់គម្រោង និងការគ្រប់គ្រងអចលនទ្រព្យផ្តាច់មុខ។ គោលបំណងរបស់យើង គឺការបង្កើតឱកាសដ៏ល្អ សម្រាប់អ្នកធ្វើការវ័យក្មេង និងគ្រួសារ ដែលចង់ក្លាយជាម្ចាស់ផ្ទះ។ CBRE Cambodia ស្វែងយល់អំពីគម្រោងដែលពួកយើងចង់បង្កើតអ្វីដែលថ្មីក្នុងទីក្រុងភ្នំពេញ ហើយការបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការចូលរួមជាមួយគម្រោងរបស់យើងនេះ បានបង្កើនការទុកចិត្តរបស់ Leedon Heights ក្នុងការសម្រេចិត្តជ្រើសយក CBRE Cambodia ជាដៃគូអាជីវកម្មដ៏ស័ក្ដិសម ដើម្បីធានានូវគម្រោងរបស់ពួកយើងទទួលបានជោគជ័យ។

លោក Daniel Davies ជានាយក ផ្នែកគ្រប់គ្រងអចលនទ្រព្យ បានបន្ថែមថា៖ «CBRE Cambodia មានបទពិសោធជាច្រើនឆ្នាំទាំងក្នុងប្រទេសកម្ពុជា និងមានដៃគូសហការជុំវិញពិភពលោក។ នេះសរបញ្ជាក់ឲ្យឱ្យឃើញថា ពួកយើងមានភាពជឿជាក់ក្នុងការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យទៅដល់ Leedon Heights និងអាចបំពេញតម្រូវការខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងមួយនេះ។ ក្រុមការងាររបស់ CBRE Cambodia ពោរពេញទៅដោយចំណេះដឹងបច្ចេកទេសខ្ពស់ និងជំនាញច្បាស់លាស់ ដែលរួមបញ្ចូលជាមួយរចនាសម្ព័ន្ធស្របទៅតាមស្តង់ដារនៃការគ្រប់គ្រងអចលនទ្រព្យ ដើម្បីធានាឲ្យបាននូវភាពរួចរាល់នៃគម្រោង និងបំពេញតាមតម្រូវការរបស់អតិថិជនបានយ៉ាងល្អ។»

អំពីក្រុមហ៊ុន CBRE Group, Inc

ក្រុមហ៊ុន Group, Inc ដែលមានការិយាល័យកណ្តាលស្ថិតនៅទីក្រុង Los Angeles ជាក្រុមហ៊ុនដែលស្ថិតក្នុង បណ្តាក្រុមហ៊ុន Fortune 500 និង S&P 500 ក៏ជាក្រុមហ៊ុនវិនិយោគ និងផ្តល់សេវាកម្មអចលនទ្រព្យដ៏ធំបំផុតមួយនៅលើពិភពលោក (យោងទៅតាមប្រាក់ចំណូលឆ្នាំ ២០១៨)។ ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង ៩ម៉ឺននាក់ (ដោយមិនរាប់បញ្ចូលក្រុមហ៊ុនសម្ព័ន្ធ) និងផ្តល់សេវាកម្មដល់អ្នកវិនិយោគក្នុងវិស័យអចលទ្រព្យ និងអ្នកប្រើប្រាស់អចលនទ្រព្យតាមរយៈការិយាល័យ ទាំង៤៨០ របស់ខ្លួន (ដោយមិនរាប់បញ្ចូលក្រុមហ៊ុនសម្ព័ន្ធ) នៅជុំវិញពិភពលោក។ ក្រុមហ៊ុន CBRE ផ្តល់ជូននូវសេវាកម្មទូលំទូលាយរួមមាន ការគ្រប់គ្រងបរិក្ខា និងប្រតិត្តិការអចលនទ្រព្យ ការគ្រប់គ្រងគម្រោងអចលនទ្រព្យ ការគ្រប់គ្រងការវិនិយោគអចលនទ្រព្យ ការវាយតម្លៃអចលនទ្រព្យ ការជួល លក់ និងផ្តល់ប្រឹក្សារផ្នែកអចលនទ្រព្យ និងសេវាកម្មអភិវឌ្ឍអចលនទ្រព្យនានា។ 

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លោក Janusz Drag
Email janusz.drag@cbre.com
Phone: +855 95 555 137

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

អត្ថបទដោយ៖

Comments