+855 92 92 1000
Logo
ក្រុមហ៊ុន CBRE កម្ពុជាបំភ្លឺពីភាពទាក់ទងគ្នាសម្រាប់កម្ពុជា ​បន្ទាប់ពីជ័យជំនះរបស់លោកត្រាំ
Updated on: June 6, 2022, 5:06 p.m.
Published on: November 29, 2016, 9:51 a.m.
Realestate News

ក្រុមហ៊ុន CBRE កម្ពុជាបំភ្លឺពីភាពទាក់ទងគ្នាសម្រាប់កម្ពុជា ​បន្ទាប់ពីជ័យជំនះរបស់លោកត្រាំ


Horizontal-Ribbon-Editorial

ដូណាល់ ត្រាំ(Donald Trump) ធ្វើឲ្យមានភាពចំរូងចំរាស់នៅគ្រប់ទីកន្លែង។ វាមិនមានបញ្ហានោះទេមិនថាជាការពិតជាក់ស្តែង ឫក៏នៅក្នុងនយោបាយនោះទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងដែរថា លោកគាំទ្រលោកត្រាំទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតលើកនេះ ដោយសារវានឹងអាចកាត់បន្ថយភាពតានតឹងរវាងប្រទេសរុស្ស៊ី និងពង្រឹងកិច្ចសហប្រត្តិការអន្តរជាតិ។ លោក ដូណាល់ ត្រាំបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកដែលជាប្រទេសដែលមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក។

តើនឹងមានឥទ្ធិពលយ៉ាងដូចម្តេចសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍? 

លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន CBRE កម្ពុជានិងវៀតណាម បានពិភាក្សាលើភាពជំពាក់ជំពិនគ្នានៅក្នុងការធ្វើបទបង្ហាញរបស់លោកក្រោមប្រធានបទ “តើទីផ្សារលំនៅដ្ឋានកម្ពុជាជាគោលដៅវិនិយោគដែរឫទេ?”

ការផ្លាស់ប្តូរ៖

លោក Townsend លើកឡើងថាប្រទេសកម្ពុជាប្រហែលជាមិនទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីជ័យជំនះរបស់លោកត្រាំនោះទេ។ ប៉ុន្តែលោកព្រមានថាកម្ពុជាអាចនៅតែមានការព្រួយបារម្ភដោយសារលទ្ធផលនេះ។ ភាពជាដៃគូជាមួយតំបន់ប៉ាស៊ីហ្វិកបានប្រតិបត្តិការក្នុងក្រោមការដឹកនាំរបស់លោកអូបាម៉ា ដោយបង្កើនការធ្វើពាណិជ្ជកម្មសេរីនៅក្នុងចំណោមប្រទេសចំនួន១២ក្នុងតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះអាចប្រហែលជាស្លាប់ទៅវិញខណៈពេលដែលលោកត្រាំបានបង្ហាញពីការប្រឆាំងលើផែនការមួយនេះ ប្រហែលជាមានការផ្លាស់ប្តូរក្នុងការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាក់លាក់មួយវិញ។ ទោះជាយ៉ាងណាមិនមានការសម្រេចចិត្តណាមួយបានធ្វើឡើងទៅលើបញ្ហានេះនៅឡើយទេ។

លោក Townsend ពន្យល់ថា “វាគឺគួរឲ្យចាប់អារម្មណ៍ និងចង់ដឹងថាតើចំណុចទាំងអស់នេះនឹងកើតមានឡើងដែរឫក៏អត់។ ជាក់ស្តែងកម្ពុជាគឺមិនបានចូលរួមខ្លាំងក្លាលើចំណុចនេះនោះទេ ប៉ុន្តែរលកនៃឥទ្ធិពលរបស់ប្រទេសមហាអំណាចនេះពិតជាគួរឲ្យចាប់អារម្មណ៍។ តាមពិតទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃអនាគតក្រោមការដឹកនំារបស់លោកត្រាំនឹងកាន់តែឃ្លាតឆ្ងាយ។

រលកនៃការជះឥទ្ធិពល៖

ការដោះស្រាយប្រឈមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំ នឹងជាមធ្យោបាយមួយដើម្បីផ្តោតលើផែនការមេ “ជនជាតិអាមេរិកជាអាទិភាព (Americans First)”។ នេះជានយោបាយមួយក្នុងការផ្តល់ការងារបន្ថែមដល់ជនជាតិអាមេរិក ដោយដកចេញឧស្សាហកម្មដែលមិនទាមទារកម្លាំងពលកម្មច្រើន។ លោកត្រាំប្រហែលយកពន្ធខ្ពស់ជាងមុននៅលើការនាំចូលផងដែរ។

សារព័ត៌មាន Fortune បានលើកឡើងថា“ការផ្លាស់ប្តូរអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញនៅតំបន់អាស៊ី ដែលមួយភាគធំបាននាំចេញទៅកាន់សហរដ្ឋអាមេរិកនៅពេលដែលពាណិជ្ជកម្មសកលបានធ្លាក់ចុះ។”

ការសំខាន់គឺថាប្រទេសភាគច្រើន នឹងត្រូវបានរងផលប៉ះពាល់ដោយសាការផ្លាស់ប្តូរនេះ ចំណែកប្រទេសកម្ពុជាដែលមានវិនិយោគិនធំៗជាច្រើន។ ការធ្លាក់ចុះខ្សោយនៃគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមួយអាចបង្កបញ្ហាសម្រាប់ប្រទេសដែលពឹងផ្អែកសំខាន់ទៅលើការនាំចេញផ្នែកឧស្សាហកម្ម។

Cambodia Dashbord

តារាងទិន្និន័យ៖

លោក Townsend និយាយថា “យើងដាក់តារាងទិន្និន័យ ជាមួយគ្នាជារៀងរាល់ខែ។ ហើយអ្នកអាចឃើញនៅទីនេះជាពិសេស វាជាការសំខាន់ដោយមានការចង់ដឹងថាយើងមកពីណាការវិនិយោគផ្ទាល់ពីបរទេសមកពីណា ពួកគេនឹងត្រូវទៅណា។” ក្នុងបទបង្ហាញរបស់លោកបង្ហាញថាមិនមានការប៉ាន់ស្មានពីអនាគតនៃការវិនិយោគផ្ទាល់ពីបរទេស យើងអាចតាមដានទំាងអស់គ្នានៃលទ្ធផលក្រោមការដឹកនាំរបស់លោកត្រាំនឹងទៅជាយ៉ាងណា។  ទោះជាយ៉ាងណាពួកគេសង្ឃឹមថាមានស្ថេរភាពនៃកំណើននៃផលិតផលក្នុងស្រុកសរុប។

It is difficult to see how Trump’s going to play the presidency out until he reaches his first 100 days. But many are still hopeful that his making America great again will include better foreign trade agreements with nations such as Cambodia.វាជាការលំបាកក្នុងការមើលថាតើលោកត្រាំនឹងធ្វើអ្វីខ្លះក្នុងអណត្តិជាប្រធានាធិបតីក្នុងរយៈពេល១០០ថ្ងៃនៃការដឹកនាំរបស់លោក។ ប៉ុន្តែមនុស្សជាច្រើននៅតែសង្ឃឹមថាការធ្វើឲ្យសហរដ្ឋអាមេរិកខ្លាំងម្តងទៀតនោះ នឹងរួមបញ្ចូលទាំងការធ្វើឲ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេស ជាមួយប្រទេសផ្សេងទៀតក៏ដូចជាកម្ពុជាជាដើម។

ស្វែងរកព័ត៌មានបន្ថែមអំពីការណែនំាវិនិយោគនៅក្នុងប្រទេសកម្ពុជា!
borey-ads-580-x-90-khmer

Comments