+855 92 92 1000
Logo
យុវជនកម្ពុជា ១២ រូបជាប់ជ័យលាភីសហគ្រិនឆ្នើមលើការធ្វើបទបង្ហាញអាជីវកម្មសាធារណៈ
Updated on: June 3, 2022, 8:21 p.m.
Published on: June 10, 2019, 6:38 a.m.

យុវជនកម្ពុជា ១២ រូបជាប់ជ័យលាភីសហគ្រិនឆ្នើមលើការធ្វើបទបង្ហាញអាជីវកម្មសាធារណៈ


កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) បានរកឃើញសហគ្រិនឆ្នើមចំនួន ១២រូប ដើម្បីឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅដើមខែកក្កដា ខាងមុខនេះ។

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាមេគង្គ (JCI-Mekong) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំធ្វើនូវកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» ក្នុងការស្វែងរកនូវបេក្ខភាពសហគ្រិនឆ្នើម ដើម្បីបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលមានរយៈពេលមួយថ្ងៃពេញ នៅឯសណ្ឋាគារហ៊ីម៉ាវារី។

សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ។ សហគ្រិនទាំង១២រូបរួមមាន៖

១.លោក នួន រិទ្ឋីមកពី Khmer Foundation Appraisal Co.,Ltd

២.លោក ហេង ហុកឆាយ ​មកពី Prima OCS Co., Ltd

៣.អ្នកស្រី ប៊ុន ចាន់និមល មកពី Sastra Media Co., Ltd

៤.កញ្ញា ឃុន ពិសី មកពី Career Finder

៥ លោកស្រី ណុប ចិន្តា មកពី WLG Electronic Co., Ltd

៦ លោក ឆន គីមពិជេដ្ឋ មកពី Mekong Valley Co., Ltd

៧ លោក សួន ប៊ុនថង មកពី Light Bridge School Co., Ltd

៨ លោក ឡុង សុភ័ក្រ, Sopheaklong Supplier Co., Ltd

៩ កញ្ញា ណាម ចំណាម មកពី Melvin Dentist Care

១០ លោកស្រី ញឹម សុរីដា មកពី De Lotusia Enterprise

១១ លោក ប៊ុន ផាក មកពី Camazoon Co., Ltd និង

១២ អ្នកស្រី ប៉ុង លីមសាន មកពិ First Womantech Asia Co., Ltd ។

សូមជម្រាបដែរថា សហគ្រិនចំនួន ១២រូប ដែលបានជាប់ជ័យលាភីនៅក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រក្រោយពីបានធ្វើបទបង្ហាញ គឺនឹងមានឱកាសប្រកួតដណ្តើមពានរង្វាន់ ប្រចាំឆ្នាំនៅវគ្គផ្តាច់ព្រ័ត្រដើមខែ កក្កដា ខាងមុខនេះ។

កម្មវិធីនេះ ក៏ទទួលបាននូវសន្ទុះនៃការចូលរួមពីបេក្ខ ជនដែលជាសហគ្រិននៅតាមបណ្តា ខេត្តមួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងខេត្តកណ្តាលផងដែរ។ តាមរយៈកំណើននៃការចូលរួមពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់អំពីការរីកចម្រើននៃសហគ្រិនភាពនឹងការកើនឡើងនូវប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបាននឹងចាក់ឬសចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕

តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

 

 

Comments