ធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នៅទូទាំងពិភពលោក អ្នកជំនាញបានកត់សម្គាល់ឃើញពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងរយៈពេលបីទសវត្សរ៍ កន្លងមកនេះ។ ប្រទេសនេះបានងាកចេញពីប្រទេសកសិកម្មមួយទៅជាប្រទេសមហាអំណាចមួយក្នុង រយៈពេលដ៏ខ្លី។
កត្តាសំខាន់មួយក្នុងចំណោមកំណើនដ៏អស្ចារ្យនេះគឺមានប្រជាជនវ័យក្មេង និងការចេះសម្របខ្លួន។ ទោះយ៉ាងណាក៏ដោយឥឡូវនេះកម្មកររបស់ចិនមានអាយុជាមធ្យមលើសពី ៤០ ឆ្នាំ ដែលបានកំពុងធ្វើឲ្យសេដ្ឋកិច្ចថមថយបន្តិច។
គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលវិនិយោគិនអចលនទ្រព្យចិនកំពុងផ្តោតការយកចិត្តទុកដាក់លើវិស័យថ្មីៗ។ ជាពិសេសវិស័យដែលអាចទទួលបានកំណើនលឿនដូចគ្នាទៅនឹងប្រទេសចិនបានធ្វើកន្លងមក។ ក្នុងនោះប្រទេសកម្ពុជាកំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគផងដែរ។
យោងតាមទិន្នន័យពីឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៦ លាននាក់។ អាយុជាមធ្យមនៅពេលនោះគឺ ២៧ ឆ្នាំហើយអ្នកដែលមានអាយុក្រោម ៣៤ ឆ្នាំមានចំនួន ៧០% នៃពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះដែរចំនួនប្រជាជនកំពុងកើនឡើងប្រហែល ១.៥% ។
ដូច្នេះគេជឿជាក់ថាប្រទេសកម្ពុជាកំពុងស្ថិតក្នុងយុគសម័យមាសនៃការអភិវឌ្ឍសេដ្ឋកិច្ច។ នេះកើតឡើងដោយសារតែកម្លាំងពលកម្មវ័យក្មេង និងមានសមត្ថភាព។
ក្នុងរយៈពេលតែប៉ុន្មានឆ្នាំទៀត ប្រជាជនកម្ពុជាភាគច្រើននឹងឈានដល់កម្រិតកំពូលនៃឆ្នាំធ្វើការ របស់ពួកគេ នោះមានន័យថាសេដ្ឋកិច្ចនឹងដើរទៅមុខយ៉ាងរលូន។
គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ស្ថិតនៅចំកណ្ដាលបេះដូងរាជធានី
រាជធានីភ្នំពេញ ជារាជធានីរបស់ប្រទេសកម្ពុជាបានទាក់ទាញក្រសែភ្នែកសម្រាប់វិនិយោគិនបរទេស។ យោងតាមទិន្នន័យរបស់ក្រសួងនគរូបនីយកម្ម និងសំណង់ ចំនួនអាផាតមេនដែលមាននៅរាជធានី ភ្នំពេញរួមទាំងអគារដែលទើបសាងសង់ថ្មីៗមានជិត ៣០,០០០ យូនីតនៅចុងឆ្នាំ ២០១៨ ។
តាមការប៉ាន់ស្មានប្រជាជននៅភ្នំពេញនឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ ២០៣០ ដែលមានន័យថានឹង មានតម្រូវការលំនៅដ្ឋានកាន់តែច្រើន។
បច្ចុប្បន្ននេះ តម្លៃអាផាតមេនប្រហែល ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ រីឯអត្រាតម្លៃជួលត្រឡប់មកវិញប្រហែល ៨ ទៅ ១០ ភាគរយ។ ដោយផ្អែកលើភាពខុសគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ អត្រាជាម្ចា់ស់កម្មសិទ្ធ នៃអាផាតមេនអាចឈានដល់ ៩៥ ភាគរយ។
ដូច្នេះកត្តាខាងលើនេះនាំឲ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលវែងនៃតម្លៃអាផាតមេន ឬអត្រាជួលត្រឡប់មកវិញ។
ទីតាំងល្អឥតខ្ចោះនៅក្នុងទីក្រុង
ព្រីនស៍ រៀល អ៊ីស្ទេត គឺជាឈ្មោះដែលនាំមកនូវអចលនទ្រព្យ ដែលមានគុណភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា។ ដោយបានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាអ្នកគាំទ្រ និងជាអ្នកផ្តល់ជីវិតប្រកបដោយគុណភាព ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតគម្រោងជាច្រើនចាប់តាំងពីក្រុមហ៊ុននេះបានបង្កើតឡើងនៅឆ្នាំ ២០១៥ ។
រហូតមកដល់ពេលនេះក្រុមហ៑ុនបានវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក។ ដោយកាន់កាប់ដីបម្រុងជាង ១២ លានម៉ែត្រការ៉េ ក្រុមហ៊ុននេះនឹងពង្រីកទុនវិនិយោគកើនឡើងរហូតដល់ ៦ ពាន់លានដុល្លារក្នុង រយៈពេលមួយទសវត្សរ៍ទៀត។
ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ក្រុមហ៊ុននេះ គឺស្ថិតនៅក្នុងទីផ្សារសម្រាប់អ្នកទិញដែលកំពុងស្វែងរកលំនៅដ្ឋានព្រមជាមួយឱកាសពាណិជ្ជកម្ម។
គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដែលជាផ្លូវសំខាន់មួយក្នុងចំណោមផ្លូវធំៗនៅក្នុងរាជធានី។ តំបន់សំខាន់នេះជាប់ជាមួយខណ្ឌសុខសែន ខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ការធ្វើដំណើរតាមរថយន្តពីគម្រោងនេះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្ថានីយ៍រថភ្លើងមិនដល់ ១៥ នាទីឡើយ នៅជិតការិយាល័យនាយករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងសាលាក្រុងផងដែរ។
ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា គឺជាអគារប្រើប្រាស់ចម្រុះដែលមានការិយាល័យ 5A ខុនដូ អាផាតមេន និងជាបណ្តុំទីតាំងអាជីវកម្មដែលផ្តល់ជូនសម្រាប់អ្នកលក់រាយលំដាប់កំពូល។ មិនត្រឹមតែជាកន្លែងស្នាក់នៅ ប៉ុណ្ណោះទេប៉ុន្តែក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែររួមជាមួយនឹងសេវាកម្មកំសាន្ត និងលម្លែកាយ។
សេវាកម្មសំខាន់ៗនៅជុំវិញគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា
មានសេវាកម្មក្នុងទីក្រុងសំខាន់ៗជាច្រើនស្ថិតនៅក្នុងចម្ងាយពីរបីគីឡូម៉ែត្រពី ព្រីនស៍ អ់៉ីនធើណាសិនណល ផ្លាហ្សា។ ទាំងនេះរួមមានផ្សារបោះដុំម៉ាក្រូ TK Avenue ក៏ដូចជាស្ថាប័នអប់រំដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស។ មានមន្ទីរពេទ្យដែលមានគុណភាពដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិផងដែរ។
បង្កើតឡើងដើម្បីជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូលមួយនៃទីក្រុងដែលមានផ្នែកពាណិជ្ជកម្មទំហំ ៣៥,០០០ ម៉ែត្រការ៉េរបស់ ព្រីនស៍ អ់៉ីនធើណាសិនណល ផ្លាហ្សាមានទំហំ ៣ កម្រិតដំបូងនៃអគារនេះ។ វាមានផ្សារទំនើបដ៏ធំ មហោស្រពឌីជីថល IMAX ក្លឹបហាត់ប្រាណធំៗ ភោជនីយដ្ឋាន បារ មជ្ឈមណ្ឌលកាស៊ីណូ និងសួនកុមារ។
មជ្ឈមណ្ឌលនេះធ្វើឲ្យម្ចាស់លំនៅដ្ឋានរីករាយគ្រប់នាទីនៃការរស់នៅរបស់ពួកគេដោយមិនចាំបាច់ធ្វើដំណើរ ព្រមទាំងទាក់ទាញមនុស្សម្នារមកពីគ្រប់ទិសទីជុំវិញទីក្រុងផងដែរ។
លើសពីលក្ខណៈពិសេសអស្ចារ្យទាំងនោះ ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ក៏មានក្លឹបហាត់ប្រាណ និងអាងហែលទឹកធំទូលាយផងដែរ។ ជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នករស់នៅក្នុងការសម្រាកលម្ហែកាយ បង្កើនភាពស្រស់ស្រាយបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ជាការពិតអគារទាំងមូលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធសន្តិសុខ ២៤ ម៉ោង ធានាបាននៅសុវត្ថិភាពជូនម្ចាស់លំនៅដ្ឋានគ្រប់ពេល។
តើយូនីតនៅ ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានលក្ខណៈបែបណា?
យូនីតនៅព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានទំហំចាប់ពី ៥០ ទៅ ១៥៧ ម៉ែត្រការ៉េ ដែលផ្តល់នូវជម្រើសជាច្រើនសម្រាប់ទាំងផ្ទះ ឬជម្រើសវិនិយោគ។ អាផាតមេនទាំងអស់ត្រូវបានបង្កើតជាផ្ទះដ៏ប្រណិតមួយដែលមានបំពាក់នូវសម្ភារៈទំនើប ៗ ពេញលេញ និងការរចនាម៉ូដផ្ទៃខាងក្នុងទាន់សម័យបំផុតសម្រាប់ភ្ញៀវដែលជាឥស្សរជន។
ជាមួយនឹងសេវាកម្មលំដាប់ទំនើប ទីតាំងល្អ និងម៉ាកយីហោល្បីល្បាញ នេះមិនមែនការភ្ញាក់ផ្អើលទេ ដែលយូនីតនៅព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាបានកំពុងតែលក់ដាច់ខ្លាំង ជាមួយការគាំទ្រដ៏ខ្លាំងក្លា។
សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ កុំរង់ចាំរហូតដល់តម្លៃឡើងខ្ពស់ ឬយូនីតទាំងនោះត្រូវបានលក់អស់៕
ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Comments