+855 92 92 1000
Logo
រដ្ឋបញ្ជាក់ច្បាស់ៗពីទីតាំង និងកាលបរិច្ឆេទសាងសង់ស្ពានអរិយក្សត្រ
Updated on: June 5, 2022, 8:34 p.m.
Published on: January 17, 2022, 8:52 a.m.

រដ្ឋបញ្ជាក់ច្បាស់ៗពីទីតាំង និងកាលបរិច្ឆេទសាងសង់ស្ពានអរិយក្សត្រ


សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់រួចហើយថា កូរ៉េខាងត្បូងនឹងជួយធ្វើការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ ។

ការមានប្រសាសន៍ថ្លែងរបស់សម្តេចបានធ្វើឡើងនាព្រឹកនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ ។

តាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពេលចុះពិនិត្យសកម្មភាពសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបកាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង (ស្ពានស្វាយជ្រុំ) អាចនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣ខាងមុខ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តថា ចំណែកឯទីតាំងក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងវិញមានជម្រើស២ ៖ ទី១-ស្ពានអាចនឹងធ្វើការសាងសង់នៅជិតស្ថានីយបូមទឹករបស់រដ្ឋាករទឹកភ្នំពេញ (ស្វាយជ្រុំ) និងទី២-អាចនឹងសាងសង់នៅម្តុំផ្សារចាស់ទៅសណ្ឋាគារសុខារួចទៅកាន់តំបន់អរិយក្សត្រតែម្តងដែលត្រូវកសាងស្ពានចំនួន២ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ផងដែរថា ជម្រើសសាងសង់ស្ពានកម្ពុជា-កូរ៉េខាងត្បូងនេះមាន៣ប្រភេទមាន ស្ពានធម្មតា, ស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង ដែលយើងឃើញ។ល។ បច្ចុប្បន្នក្រសួងកំពុងសិក្សា និងពិនិត្យចុងក្រោយ រួចជ្រើសរើស និងរៀបចំដាក់ដេញថ្លៃសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងការចំណាយថវិកាតិច ៕

Comments