+855 92 92 1000
Logo
គម្រោង​ខ្នាត​យក្ស​កម្ពុជា​-​សិង្ហ​បុរី​ទំហំ​១០០០០​ហិ​កតា​នឹង​លេច​វត្តមាន​ក្នុង​ខេត្ត១នេះ
Updated on: June 6, 2022, 10:26 p.m.
Published on: February 23, 2022, 9:44 a.m.

គម្រោង​ខ្នាត​យក្ស​កម្ពុជា​-​សិង្ហ​បុរី​ទំហំ​១០០០០​ហិ​កតា​នឹង​លេច​វត្តមាន​ក្នុង​ខេត្ត១នេះ


ខេត្តកំពង់ស្ពឺ​នា​ពេល​បច្ចុប្បន្ន​កំពុង​ចាត់​ផ្តើម​ប្រែ​មុខ​ប្រែ​មាត់តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន​បាននឹង​កំពុង​បន្ត​ហូរ​ចូល​ទៅ​អភិវឌ្ឍន៍ក្នុង​ខេត្ត​ក្នុង​មួយ​នេះ​មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់ឧស្សាហកម្ម និង​ទេសចរណ៍ និង​អគារ​ឧស្សាហកម្ម​ទំនើប ។​

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ គម្រោង​មជ្ឈមណ្ឌល​កសិកម្ម កម្ពុជា​-​សិង្ហ​បុរី ដែល​ទើបតែ​បាន​ប្រកាស​បើក​សម្ពោធ​និង​ត្រូវធ្វើ​ឡើង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​១០០០០​ហិ​កតា នៅ​ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ក្រុមហ៊ុន HLH Group បាន​ចុះ​កិច្ចព្រមព្រៀង​អនុសា​រណៈ​យោគយល់ (MoU) ជាមួយ​សហព័ន្ធ​ផលិតកម្ម​សិង្ហ​បុរី ក្នុង​ន័យ​ដើម្បី​នាំ​យក​វិនិយោគិន​បន្ថែម​មក​កាន់​ប្រទេស​កម្ពុជា ។​

តាម​រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​អនុសា​រណៈ​យោគយល់ (MoU) នេះ​នឹង​ធ្វើ​ឱ្យ HLH Group អាច​ចូល​ជា​បណ្តាញ​សមាជិក​សាជីវកម្ម​ប្រមាណ​៥០០០​ក្រុមហ៊ុន និង​ដើម្បី​ប្រមូលផ្តុំ​ការ​វិនិយោគ​ចម្រុះ​លើ​វិស័យ​កសិកម្ម​ដូច​ជា ការ​កែ​ច្នៃ​ចំណីអាហារ ចិញ្ចឹមសត្វ ទីកន្លែង​ពាណិជ្ជកម្ម និង​ចម្ការ​ថាមពលព្រះអាទិត្យ​ជាដើម ។​

គម្រោង​មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា​-​សិង្ហ​បុរី នេះ​បែងចែក​ជា​១៦​តំបន់​រួម​មាន ៖ តំបន់​ពាណិជ្ជកម្ម​, ដី​កម្មសិទ្ធិឯកជន​, តំបន់​ស្នាក់​នៅ និង​លំនៅ​ដ្ឋា​ន​សាធារណៈ​, គម្រោង​អភិវឌ្ឍន៍​ចម្រុះ​, តំបន់​ដំណាំ​កសិកម្ម​, តំបន់កសិកម្ម​ចិញ្ចឹមសត្វ​, តំបន់ឧស្សាហកម្ម​ធន់​ស្រាល​, តំបន់ឧស្សាហកម្ម​កែ​ច្នៃ​អាហារ និង​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​, តំបន់កសិកម្ម​ចិញ្ចឹម​ត្រី សត្វ និង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​, តំបន់​ជីក​យក​រ៉ែ​ថ្ម​, តំបន់​លក់​សម្ភារៈ​សំណង់​, រោងចក្រ​ផ្គត់ផ្គង់​ទឹក និង​ស្តុក​ទឹក​, អាង​ស្តុក​ទឹក​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ​, កសិកម្ម​លម្អ​ត្រី កង្កែប និង​បង្កង និង​តំបន់​សម្រាប់​អាជីវកម្ម​លើ​រូប​បដិមា ។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោងនេះនៅជិតផ្លូវជាតិលេខ ៣, ៤, ៤១, ៤៤ និង ៥១ ដែលមជ្ឍមណ្ឌលផ្តល់នូវមធ្យោបាយងាយស្រួលក្នុងការធ្វើដំណើរសម្រាប់អាជីវកម្មដែលមានតម្រូវការដឹកជញ្ជូនតូចធំ និងផ្តល់ភាពងាយស្រួលសម្រាប់អាជីវកម្មនៅទីក្រុងជុំវិញទៅមជ្ឍមណ្ឌលក្នុងគោលបំណងធ្វើជំនួញជួញដូរគ្រប់ប្រភេទ ៕

Comments