+855 92 92 1000
Logo
ដំណឹងល្អ ! អាចនឹងបើកប្រទេសឡើងវិញ ប្រសិនបើករណីនេះកើតឡើង
Updated on: June 5, 2022, 11:13 p.m.
Published on: October 14, 2021, 4:02 a.m.

ដំណឹងល្អ ! អាចនឹងបើកប្រទេសឡើងវិញ ប្រសិនបើករណីនេះកើតឡើង


កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពជំងឺកូវីដ-១៩ក្នុងរយៈពេល២ឆ្នាំដ៏លំបាកដោយមានអ្នកឆ្លងជាង១០ម៉ឺននាក់ និងស្លាប់ប្រហែល២៥០០នាក់ ។ ប៉ុន្តែក្រោយមានវត្តមានរបស់វ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតមួយនេះ ស្ថានភាពជំងឺកូវីដ-១៩ត្រូវបានគ្រប់គ្រងដោយអត្រាឆ្លងប្រចាំថ្ងៃមានការថយចុះដែលធ្វើឱ្យស្ថានភាពក្នុងប្រទេសមានភាពល្អប្រសើរខ្ពស់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្បុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៨ តុលា កន្លងទៅនេះបានសង្កេតឃើញថា ករណីជំងឺកូវីដ-១៩នៅតែមានស្ថិរភាពដោយអត្រាឆ្លងជំងឺកូវីដ-១៩ទាប និងមានអ្នកស្លាប់តិចជាងមុនក្នុងមួយថ្ងៃ ។

សម្តេចមានប្រសាសន៍ថា ៖«ប្រសិនបើស្ថានភាពនៅតែមានស្ថិរភាពក្នុងរយៈពេល១០ទៅ១៥ថ្ងៃខាងមុខ ហើយប្រសិនបើយើងអាចរក្សាអត្រាឆ្លង និងអត្រាស្លាប់ទាប ដូចដែលយើងបានធ្វើនាពេលបច្ចុប្បន្ននេះ វាអាចដល់ពេលដែលត្រូវបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តែត្រូវទៅតាមគន្លងថ្មីដោយបន្តអនុវត្តវិធានការ៣ការពារ ៣កុំ» ។

ការបើកដំណើរការឡើងវិញរបស់កម្ពុជាគឺជាប្រធានបទនៃការពិភាក្សាជាច្រើននៅក្នុងមជ្ឈដ្ឋានជំនួញនៅទីក្រុងភ្នំពេញ ។ កាលពីខែសីហា ឆ្នាំ២០២១ ដៃគូយុទ្ធសាស្ត្រមេគង្គ (MSP) ដែលជាក្រុមហ៊ុនវិនិយោគ និងប្រឹក្សាមានមូលដ្ឋាននៅប្រទេសកម្ពុជាដែលមានប្រតិបត្តិការនៅទូទាំងតំបន់មេគង្គបានបោះពុម្ពផ្សាយរបាយការណ៍មួយដែលបង្ហាញថា ៖ «ប្រទេសកម្ពុជានាំមុខប្រទេសជិតខាងក្នុងតំបន់អាស៊ានក្នុងនាមជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេ» ។

គិតត្រឹមសប្តាហ៍ទី៤ នៃខែកញ្ញា ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតកូវីដ១៩ជូនប្រជាជនប្រមាណ ៨២% ហើយ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការជាតិទទួលបន្ទុកបង្ការជំងឺកូវីដ-១៩ ។

កាលពីចុងខែកញ្ញាកន្លងទៅនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានចែករំលែកនូវប្រសាសន៍ថា រដ្ឋាភិបាលបានចាត់វិធានការដើម្បីឱ្យប្រទេសកម្ពុជាបើកឡើងវិញប្រកបដោយសុវត្ថិភាពសម្រាប់ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩រួច ដោយមានទាំងគោលដៅធ្វើដំណើរអន្តរជាតិដែលអាចនឹងបើកដំណើរការវិញនៅត្រីមាសទី៤ ឆ្នាំ២០២១ ។

ខណៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលត្រៀមនឹងបើកឡើងវិញនោះ សម្រាប់ទីផ្សារអចលនទ្រព្យក៏រំពឹងនឹងមានការកម្រើកឡើងវិញផងដែរក្រោយពេលកម្ពុជាអាចបើកប្រទេសឡើងវិញ ។

ក្នុងនោះផងដែរគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា Realestate.com.kh បានកត់សម្គាល់ថា ការធ្លាក់ចុះនៃសកម្មភាពទីផ្សារភាគច្រើនដោយសារតែការរឹតត្បិត និងការភ័យខ្លាចជុំវិញកូវីដ-១៩ មុនពេលមានជំងឺរាតត្បាតទីផ្សារអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំងពីសំណាក់លំហូរនៃវិនិយោគិនបរទេសដែលវិនិយោគ និងស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។

ខុនដ Silvertown Metropolitan គម្រោងខុនដូជួលពេញនិយមបំផុតសម្រាប់ជនបរទេសក្នុងសង្កាត់បឹងកេងកង១ (លម្អិតអំពីគម្រោង)

អចលនទ្រព្យលំដាប់ខ្ពស់ដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញដែលាមានដូចជា ដូនពេញ, កេងកង១, ៧ មករា, កោះពេជ្រ, ចំការមន និងទួលគោក សុទ្ធសឹងជាជម្រើសរបស់វិនិយោគិនអចលនទ្រព្យជាច្រើន ។ ការអភិវឌ្ឍនៅតំបន់ទាំងនេះមានការថយចុះគួរឱ្យកត់សម្គាល់ជាពិសេសសកម្មភាពទិញ-លក់អចលនទ្រព្យដោយសារតែវិធានការរឹតបន្តឹងការធ្វើដំណើរដើម្បីបង្ការការឆ្លងរាតដាលនៃជំងឺកូវីដ-១៩បានធ្វើឱ្យអ្នកទិញបរទេសមិនអាចទៅទស្សនាគម្រោងដែលពួកគេចាប់អារម្មណ៍បាន ។

ទីផ្សារជួលក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវាមានទំនាក់ទំនងជិតស្និទ្ធជាមួយវិស័យទេសចរណ៍ជាពិសេសនៅភ្នំពេញ សៀមរាប និងខេត្តដែលជាតំបន់ទេសចរណ៍ផ្សេងទៀត ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ការចាប់ផ្តើមនៃជំងឺកូវីដ-១៩បានកាត់បន្ថយចំនួនភ្ញៀវទេសចររហូតដល់៩០% គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ។

ងាកទៅមើលសហគមន៍ និងផ្សារទំនើបវិញ បើតាមរបាយការណ៍មួយនៅដើមឆ្នាំនេះបានបង្ហាញថា ៦០%នៃអ្នកលក់ដូរក្នុងផ្សារទំនើបគឺត្រូវបានបិទទ្វាកាលអំឡុងឆ្នាំ២០២០ដោយសារបណ្តាលមកពីកង្វះភ្ញៀវទេសចរណ៍ ។

ការចាប់ផ្តើមឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាដែលមានទំហំធំគឺជារឿងដែលល្អប្រសើរសម្រាប់ការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសចំពោះកំណើនភ្ញៀវទេសចរដែលជារឿងសំខាន់ក្នុងការចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ។ កំណើនភ្ញៀវទេសចរណ៍នេះទៀតសោទអាចធ្វើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាពិសេសក្នុងរាជធានីភ្នំពេញ, សៀមរាប និងបណ្តាខេត្តដែលមានសក្តានុពលអចលនទ្រព្យអាចនឹងមានសន្ទុះងើបឡើងវិញបានមិនថាលើផ្នែកទិញ-លក់ ឬជួលក៏ដោយ ៕

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

Comments