+855 92 92 1000
Logo
ស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះការជិះឧទ្ធម្ភាគចក្រកម្សាន្តជុំវិញរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:00 p.m.
Published on: January 6, 2022, 4:02 p.m.

ស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះការជិះឧទ្ធម្ភាគចក្រកម្សាន្តជុំវិញរាជធានីភ្នំពេញ


ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខក្នុងប្រទេសកម្ពុជាថ្មីៗនេះបានចាប់ផ្តើមការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ 2022 ។ គេហទំព័រអចលនទ្រព្យដ៏ពេញនិយមបើកការស្ទង់មតិប្រចាំឆ្នាំនេះដើម្បីជួយឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើន, កែលម្អស្តង់ដារ និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងទិន្នន័យសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យទាំងអស់ដោយឥតគិតថ្លៃ ។

ទំព័រស្ទង់មតិ និងរបាយការណ៍អចលនទ្រព្យរបស់ក្រុមហ៊ុន Realestate.com.kh គឺជានិន្នាការ​​ទីផ្សារ​ ​អចលនទ្រព្យ និងការសង្កេតពីការវិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ អ្នកទិញ,  អ្នកលក់, ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់សុទ្ធតែអាចទទួលបានការយល់ ដឹងបន្ថែមតាមរយៈការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ ។

ការស្ទង់មតិអំពីអចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Realestate.com.kh នេះត្រូវបានធ្វើឡើងជារៀងរាល់ ឆ្នាំដើម្បីឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Realestate.com.kh ក្នុងការផ្តល់ជូនអំពីទីផ្សារ អចលនទ្រព្យនៅក្នុងប្រទសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលផ្តល់ជូនសម្រាប់អ្នកដែលកំពុងស្វែងរកទិញ ឬជួលអចលនទ្រព្យ, ភ្នាក់ងារ និងជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នូវព័ត៌មាន សំខាន់ៗ និងការយល់ដឹងអំពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាផងដែរ ។

ការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ 2022 នេះនឹងផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់នូវទិដ្ឋភាពមួយចំនួន នៃទីផ្សារអចលនទ្រព្យដែលបានកើតឡើង និងការព្យាករណ៍នាពេលអនាគតផងដែរ ។ ទីផ្សារអចលន ទ្រព្យភាគច្រើនអាចទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតសកល ហើយការស្ទង់ មតិអចលនទ្រព្យប្រចាំឆ្នាំ 2022 នេះ ផ្តល់ឱ្យលោកអ្នកនូវចំណុចសំខាន់ៗដែលដើរតួយ៉ាងសំខាន់ក្នុង ការរក្សាទីផ្សារអចលនទ្រព្យឱ្យមានស្ថេរភាព ។

Cambodia Real Estate Survey 2022

ចុចលើរូបភាពដើម្បីធ្វើការស្ទង់មតិអចលនទ្រព្យឆ្នាំ2022

ក្រុមហ៊ុន Realestate.com.kh មានសេចក្តីសោមនស្សរីករាយក្នុងការចេញបញ្ចេញនូវការស្ទង់មតិ អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ។ ការស្ទង់មតិអចលននេះនឹងផ្លូវនូវ ព័ត៌មានសំខាន់ៗមួយចំនួនសម្រាប់អ្នកវិនិយោគ, អ្នកអភិវឌ្ឍន៍, អ្នកលក់, អ្នកទិញ, គ្រឹះស្ថានហិរញ្ញវត្ថុ,  ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកប្រើប្រាស់ដោយផ្ទាល់ផងដែរ ។ 

គោលបំណង និងវិសាលភាពនៃការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2022នេះគឺដើម្បីឈ្វេងយល់ឱ្យកាន់ តែស៊ីជម្រៅអំពីការយល់ឃើញ និងគំនិតរបស់អ្នកប្រើប្រាស់អចលនទ្រព្យដែលផ្តោតលើប្រទេសកម្ពុជា ជាចម្បងដែលទាក់ទងទៅនឹងការយល់ឃើញរបស់ពួកគេចំពោះទីផ្សារនៃអចលនទ្រព្យកម្ពុជា ។ ដូច្នេះហើយតាមរយៈការស្ទង់មតិនេះអាចអនុញ្ញាតឱ្យយើងព្យាករណ៍អំពនិន្នាការទិញ-លក់នាពេលអនាគតនៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជាបាន ។

ជាងនេះទៅទៀត នៅក្នុងការស្ទង់មតិអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022នេះផងដែរលោកអ្នកក៏អាចមាន ឱកាសក្នុងការឈ្នះការធ្វើដំណើរកម្សាន្តតាមរយៈឧទ្ធម្ភាគចក្រនៅជុំវិញរាជធានីភ្នំពេញផងដែរដែលផ្តល់ជូនដោយ Yugo Private Aviation ដែលជាក្រុមហ៊ុនផ្តល់សេវាអាកាសចរណ៍ឯកជននៅទូទាំងអាស៊ីប៉ាស៊ី ហ្វិក សម្រាប់អតិថិជនក្នុងការហោះហើរឯកជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយឧទ្ធម្ភាគចក្រ និងយន្តហោះឯកជន ។

ចូលរួមធ្វើការស្ទង់មតិអចលនទ្រព្យប្រចាំឆ្នាំ2022នៅថ្ងៃនេះដើម្បីទទួលបានឱកាសឈ្នះដំណើរកម្សាន្តតាមឧទ្ធម្ភាគចក្រនៅជុំវិញរាជធានីភ្នំពេញ !!!

Comments