ជាមួយនឹងភាពរីកចម្រើនដ៏ខ្លាំងក្លានិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែផ្លាស់ប្តូរការវិនិយោគរបស់ពួកគេមកកាន់ទីផ្សារប្រទេសកម្ពុជា។
ដើម្បីបង្ហាញឱកាសវិនិយោគ និងការអភិវឌ្ឍន៍ឈានមុខគេដែលប្រទេសកម្ពុជាផ្តល់ជូននាពេលបច្ចុប្បន្ន គេហទំព័រ Realestate.com.kh បានរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេកម្ពុជា។ ការតាំងពិព័រណ៍នេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ក្នុងសាលធំ (grand ballroom) នៅជាន់ទីពីរក្នុងសណ្ឋាគារណាហ្គាវើលក្នុងរាជធានីភ្នំពេញ។ សណ្ឋាគារណាហ្គាវើលគឺជាកាស៊ីណូដែលមានអជ្ញាប័ណ្ណស្របច្បាប់នៅក្នុងទីក្រុងភ្នំពេញ។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនពាន់នាក់ ហើយក៏ដូចជាជួយដល់អ្នកស្វែងរកអចលនទ្រព្យឱ្យដឹងអំពីរបៀបវិនិយោគដោយភាពជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងតែរីកចម្រើនមួយនេះផងដែរ។
ជាមួយនឹងការជួយជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយជាដៃគូ Realestate.com.kh កំពុងតែផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីទាក់ទាញវិនិយោគិនដែលមានសក្ដានុពលទាំងអស់ក្នុងតំបន់អាស៊ីនិងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយដៃគូមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា, សារព័ត៌មានអ៊នឡាញ Bizkhmer, Khmernavi/Enjoy Cambodia សារព័ត៌មានភាសាចិន Sin Chew Daily ទស្សនាវដ្តីពាណិជ្ជកម្ម B2B សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមន៍សាងអ្នកសង់កម្ពុជា(CCA) សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) គេហទំព័រអចលនទ្រព្យ Property Guru ទស្សនាវដ្តី Property Report អន្តរជាតិ ទស្សនាវដ្តី Property Report គេហទំព័រអចលនទ្រព្យ Asian Property Review គេហទំព័រអចលនទ្រព្យ Property Guru អន្តរជាតិ គេហទំព័រអចលនទ្រព្យ Juwai.com, កាសែត Khmer Times និងការសែត La Reine។
រហូតដល់ពេលនេះព្រឹត្តិការណ៍ដ៏ធំមួយនេះមានអ្នកចុះឈ្មោះជាង១,៥០០នាក់ហើយ។ ពួកគេបានចុះឈ្មោះតាមរយៈគេហៈទំព័រជាភាសាអង់គ្លេស និងភាសាចិនដោយបានផ្តល់ជាលេខទូរស័ព្ទនិងអ៊ីម៉ែលរបស់ពួកគេមកកាន់យើងខ្ញុំ។ បន្ថែមពីនេះកម្មវិធីនេះមានអ្នកចាប់អារម្មណ៍ជាង១,៣០០នាក់ផ្សេងទៀតតាមរយៈទំព័រហ្វេសបុក។ កម្មវិធីនេះអាចចូលរួមដោយសេរី ហើយចំនួនទាំងនេះជាចំនួនពិតដែលពួកគេនឹងអញ្ជើញចូលរួម។ បន្ថែមពីនេះទៅទៀតចំនួនអ្នកចូលរួមយ៉ាងច្រើនរំពឹងថានឹងមកគ្រប់ទិសទី។ នៅសណ្ឋាគារណាហ្គាវើលមានដាក់បង្ហាញផ្ទាំងបាដាផ្សព្វផ្សាយក្នុងបន្ទប់ពិព័រណ៍ហើយការផ្សព្វផ្យាយពាណិជ្ជកម្មផ្សេងៗនឹងធ្វើនៅក្នុងអំឡុងពេលនៃកម្មវិធីនេះតែម្តង។
ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងពិសេសដោយអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ហើយក៏ដូចជាទាក់ទងទៅនឹងអាជីវកម្មដែលផ្ដោតទៅលើវិស័យអចលនទ្រព្យ និងភ្ញៀវដែលមានសក្តានុពលជាច្រើន។ ព្រឹត្តិការណ៍នេះចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖ LASTMILE VR និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systems និង Ezecom។ អ្នកដែលបានចូលរួមដាក់បង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេមានដូចជា៖ ក្រុមហ៊ុន Camhomes/HLH Group គម្រោង Habitat Condo ក្រុមហ៊ុន Royal HM Trading គម្រោង Sky31 Condo ក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ NC Maxworld Real Estate & Development គម្រោងអភិវឌ្ឍន៍ចម្រុះ Core PPSEZ គម្រោង VKirirom គម្រោងខុនដូ HighLand Condo ក្រុមហ៊ុន GRED/ One Park គម្រោង Parkway Condo គម្រោង Elements Condo គម្រោង Golden One ក្រុមហ៊ុន SC Capital និងគម្រោងខុនដូ SkyTree Condominium។
អំឡុងពេលពីរថ្ងៃនៃការពិព័រណ៍អចលនទ្រព្យ ក៏មានសិក្ខាសាលាដ៏សំខាន់មួយផងដែរដែលធ្វើឡើងដោយអ្នកជំនាញនៃវិស័យផ្សេងៗដែលរួមមាន៖ លោកបណ្ឌិត សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុម ហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina លោក Simon Griffiths នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Metro Global Pte Ltd លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍនធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន PropertyGuru Group លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។
វាគ្មិនទាំងនេះនឹងជជែកអំពីប្រធានបទផ្សេងៗគ្នា ហើយអ្នកចូលរួមទាំងអស់នឹងមានឱកាសដើម្បីស្វែងយល់អំពីប្រធានបទដូចខាងក្រោម៖
- ទស្សនកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការឈានចូលទីផ្សារក្នុងតំបន់អាស៊ាន។
- គម្រោងអភិវឌ្ឍន៍ vKIRIROM
- សិទ្ធិនៃការកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្ត
- ការបង្កើនឱកាសទីផ្សារ និងតម្លៃនៃអចលនទ្រព្យ
- ពន្ធសម្រាប់វិនិយោគិន៖ ការគិតពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា
- ទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
- ការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យ
- និន្នាការនៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា
- អចលនទ្រព្យបែបឧស្សាហកម្ម ជាមួយនឹងការវិនិយោគ និងផលប្រយោជន៍របស់រោងចក្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។
- ឱកាសវិនិយោគនៅក្នុងតំបន់ជ្រោយចង្វារ
- ការរីកចម្រើនក្នុងខេត្តព្រះសីហនុ៖ ការវិនិយោគតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។
- ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៖ ការកើនឡើងសម្រាប់វិនិយោគិនអាស៊ាន។
- ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក៖ ការពិចារណាលើកាគ្រប់គ្រងអចលនទ្រព្យរបស់អ្នកសម្រាប់វិនិយោគិន។
- ទិន្នន័យចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យ
អាចចូលរួមដោយសេរី ដូច្នេះសូមកុំខកខានព្រឹត្តការណ៍ដ៏ធំមួយនេះ!
Comments