+855 92 92 1000
Logo
កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២
Updated on: June 6, 2022, 5:06 p.m.
Published on: November 7, 2016, 7:47 a.m.
Realestate News

កម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ២


Horizontal-Ribbon-Editorial cambodia-reak-magazine ពួកយើងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទំាងអស់គ្នាសម្រាប់ការគំាទ្រក្នុងកម្មវិធីសម្ពោធទស្សនាវដ្តីអចលនទ្រព្យកម្ពុជា លេខ២ ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា នៅក្លឹបកំសាន្ត EPIC!
ភ្ញៀវកិត្តិយសដែលបានចូលរួម៖

កម្មវិធីនេះត្រូវបានដំណើរការយ៉ាងរលូនប្រកបដោយភាពជោគជ័យដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៦៥០នាក់មកពីគ្រប់ស្ថាប័នរួមមាន៖ ភ្នាក់ងារអចលនទ្រព្យចំនួន៥១ក្រុមហ៊ុន ម្ចាស់គម្រោងអភិវឌ្ឍន៍ចំនួន៣៧ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន២១ ភ្នាក់ងារផ្សព្វផ្សាយចំនួន១៦ ក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ចំនួន៦០ ក្រុមហ៊ុនច្បាប់ចំនួន៧ សភាពាណិជ្ជកម្មចំនួន១៤ ស្ថានទូតនិងមន្រ្តីរដ្ឋាភិបាលជាដើម!

ដូចជម្រាបជូនខាងលើមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករមកពីគ្រប់ស្ថាប័ន ដែលញ្ញុំាងឲ្យបរិយាកាសកាន់តែអធិកអធម ហើយភ្ញៀវកិត្តិយសប្រមាណ១១២នាក់គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ៣០នាក់ជានាយកប្រតិបត្តិ ៣៣នាក់ជាអគ្គនាយក ២៣នាក់ជាស្ថាបនិកក្រុមហ៊ុន ៣៤៥នាក់ជាបុគ្គលិកក្រុមហ៊ុនទូទៅ មន្រ្តីរដ្ឋាភិបាលចំនួន២នាក់ ជាពិសេសភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់គឺ ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

កម្មវិធីនេះអាចដំណើរការបានយ៉ាងរលូនក៏ដោយសារមានការចូលរួមពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីមានដូចជា៖ Imperial Crown, Ford, The Piano Shop, Cellcard, Kilat Events, E-Design Photography, Image Printing និង BOSE ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីចាប់រង្វាន់ផ្សងសំណាងក្នុងរាត្រីនោះផងដែរ។

ពួកយើងត្រេកអរយ៉ាងខ្លំាងក្នុងការបង្កើនចំនួនបោះពុម្ពទស្សនាវដ្តីដែលកើនឡើងដល់ចំនួន១៥,០០០ក្បាល។  ទស្សនាវដ្តីអចលនទ្រព្យកម្ពុជាអាចរកបាននៅតាមទីតំាងប្រមាណ៨០០កន្លែងនៅទូទំាងប្រទេស។ ទីតំាងទំាងនោះមានដូចជា៖ ផ្ទះគម្រូរបស់គម្រោងអចលនទ្រព្យផ្សេងៗ ក្រុមហ៊ុនអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ស្ថានទូត ហាងកាហ្វេ ភោជនីយដ្ឋាន និងមានជាច្រើនទៀត។ លោកអ្នកអាចអានទស្សនាវដ្តីអ៊នឡាញតាមរយៈគេហទំព័រ ប្រព័ន្ធសារអេឡិកត្រូនិក និងបណ្តាញទំនាក់ទំនងសង្គមដែលមានអ្នកអានជាតិ និងអន្តរជាតិជាង១០,០០០នាក់។

រូបភាពនៅក្នុងកម្មវិធី៖
thx-u-party-2

ចូលមើលកម្រងរូបភាពទំាងអស់ក្នុងកម្មវិធីនេះ! សូមជួយធ្វើការចែកផ្សាយបន្ត!

ប្រញាប់ឡើងសូមធ្វើការកក់ទំព័រពាណិជ្ជកម្មរបស់អ្នកនៅក្នុងទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣!

ពួកយើងមានក្តីសោមនស្សរីករាយជម្រាបដំណឹងអំពីទស្សនាវដ្តីអចលនទ្រព្យកម្ពុជាលេខ៣នឹងចេញនៅខែមករាឆ្នំា២០១៧។ ពួកយើងបានត្រៀមអត្ថបទសម្រាប់ទស្សនាវដ្តីលេខបន្ទាប់នេះបណ្តើរៗហើយ ក៏ដូចជាម្ចាស់ឧបត្ថម្ភក៏នៅតែគំាទ្រសម្រាប់ទស្សនាវដ្តីលេខ៣នេះផងដែរ។

ប្រសិនបើលោកអ្នកចង់ធ្វើការផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីលេខ៣នេះ សូមធ្វើការកក់ទំព័រណាមួយដែលលោកអ្នកពេញចិត្ត សូមបញ្ជាក់ថាទំព័ររពាណិជ្ជកម្មរបស់យើងមានកំណត់។ សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈអ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782

សូមអរគុណម្តងទៀតចំពោះការគំាទ្រ! ពួកយើងនឹងរងចំាលោកអ្នកចូលរួមកម្មវិធីសម្ពោធទស្សនាវដ្តីលេខ៣នៅក្នុងខែមករា២០១៧។ កុំខកខានជាមួយកម្មវិធីផ្សេងទៀតរបស់ពួកយើង…

សូមរួសរាន់ឡើងធ្វើការទំនាក់ទំនងមកកាន់ពួកយើងដើម្បីធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីបន្ទាប់! ប្រសិនបើអ្នកចាប់អារម្មណ៍ធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីសម្ពោធទស្សនាវដ្តីដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់លោកអ្នកទៅកាន់ភ្ញៀវកិតិ្តយសសំខាន់ៗនៅក្នុងវិស័យអចលនវត្ថុកម្ពុជា សូមធ្វើការទំនាក់ទំនងមកកាន់កញ្ញា Bonanza Mily តាមរយៈ អ៊ីម៉េល mily.bonanza@realestate.com.kh ឬលេខទូរស័ព្ទ+855  (0) 98 676 782

resized-magazine-issue-2

Click here to download your free copy!

Comments