+855 92 92 1000
Logo

Editorial content

ត្រឹម​ពេល​2​ថ្ងៃ ! ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​2022​ធ្វើ​ឱ្យ​កក្រើក​ក្នុង​វិស័យ​អចលនទ្រព្យ
Updated on: July 19, 2022, 9:23 a.m.
Published on: July 5, 2022, 7:32 a.m.

ត្រឹម​ពេល​2​ថ្ងៃ ! ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​2022​ធ្វើ​ឱ្យ​កក្រើក​ក្នុង​វិស័យ​អចលនទ្រព្យ


រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​ក្រុមហ៊ុន​ម៉ាក​យីហោ​ធំ​ៗ, អ្នក​អភិវឌ្ឍន៍​គម្រោង​ល្បី​ៗ, ភ្នាក់ងារ​, ធនាគារ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជាង​១០០​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​កម្មវិធី​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ «​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២» ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Realestate.com.kh នៅ​មជ្ឈមណ្ឌល ដឹ ព្រេ​មៀរ សេន​ធ័​រ សែន​សុខ កាលពី​ថ្ងៃ​ទី​២-៣ ខែកក្កដា កន្លង​ទៅ ។

ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២ ឆ្នាំ​នេះ​បាន​បន្ត​ជោគជ័យ​ជាមួយនឹង​ការ​លក់​គម្រោង​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ជាង​៣០​លាន​ដុល្លារ ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​ថ្លៃ​តាំងពិព័រណ៍ និង​រង្វាន់​ធំ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​បាន​ផ្តល់​ជូន​អតិថិជន​ក្នុង​ថ្ងៃ​នៃ​កម្មវិធី​ផង​ដែរ ។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Realestate.com.kh បាន​មាន​ប្រសាសន៍​ថា ៖"​យើង​បានដឹង​ហើយ​ថា បន្ទាប់​ពី​ខកខាន​មិន​អាច​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​អស់​រយៈពេល​ជាង 2 ឆ្នាំ ពេល​នេះ​យើង​បាន​ធ្វើ​ឱ្យ​មាន​ប្រជាប្រិយភាព និង​ការ​ចូលរួម​យ៉ាងច្រើន​កុះករ ។ ប៉ុន្តែ​យើង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ចំនួន​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​ដែល​ធ្វើ​បាន​សម្រេច​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ ។ ខណៈ​ការ​លក់​ឈាន​ដល់ 30 លាន​ដុល្លារ គឺជា​ភាព​ជោគជ័យ​ដ៏​ធំធេង​មួយ ក្នុង​នោះ​ក៏​នឹង​មានការ​លក់​រាប់រយ​ផ្សេង​ទៀត​ដែល​អាច​នឹង​កើតឡើង​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​” ។

លោក Tom បាន​បន្ត​ថា ៖“​ខ្ញុំ​គិត​ថា​នេះ​គឺជា​គុណភាព​នៃ​គម្រោង​នៅ​លើ​ទីផ្សារ ក៏​ដូច​ជា​ទំនុកចិត្ត​ពី​អ្នកទិញ​ក្នុងស្រុក និង​អន្តរជាតិ ។ ជា​ការ​ពិត​ណាស់ វា​មិន​អាច​ទៅ​រួច​ទេ​បើ​គ្មាន​ការ​គាំទ្រ​ពី​អ្នក​អភិវឌ្ឍន៍​គម្រោង​ដែល​មានគុណ​ភាពល្អ​បំផុត​, ភ្នាក់ងារ ធនាគារ និង​ម៉ាក​យីហោ​ផ្សេង​ៗ​ដែល​បន្ត​គាំទ្រ Realestate.com.kh និង​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​នេះ​” ។

ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 បាន​ទទួល​ការ​គាំទ្រ ដោយ​មានការ​ចូលរួម​ពី ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​, កាសែត​ខ្មែរ​ថា​ម​ស៍​, សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA), សភាពាណិជ្ជកម្ម ព្រមទាំង​ដៃគូ​សំខាន់​ៗ​ផ្សេង​ទៀត​ក្នុង​វិស័យ​ឯកជន​រួម​មាន Ezecom, Legend Cinema, LM Car, Nham24, Provida Spring Water និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​នេះ ។

ក្នុង​អំឡុង​រយៈពេល​២​ថ្ងៃ​នៃ​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន ភាព​រំជើបរំជួល​ដល់​អ្នកទិញ​សម្រាប់​ការ​តាំង​ពិ​ព័រ​ណ៌ ក្រុមហ៊ុន Realestate.com.kh ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ឡើង​ក៏​មាន​ផ្តល់​ជូន​ការ​វាយ​បំបែក​ស៊ុត​មាស​ដែល​មាន​រង្វាន់​ចាប់ពី​គ្រឿងអលង្ការ​, ប័ណ្ណ​ភាពយន្ត​, គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​, ឧបករណ៍​ប្រើប្រាស់ រួម​ជាមួយនឹង​សេវាកម្ម​ពិសេស​ៗ​ជា​ច្រើន​ដែល​អ្នក​ឧបត្ថម្ភ​បាន​ផ្តល់​ជូន​សម្រាប់​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០២២​នេះ ។

ការ​បញ្ចុះតម្លៃ និង​រង្វាន់​ធំ​របស់​ពិព័រណ៍ EXPO 2022 បាន​បង្កើត​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង ខណៈ​ដែល​មនុស្ស​ជាង 12,000 នាក់​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ក្នុង​រយៈពេល​ត្រឹមតែ 2 ថ្ងៃ​ប៉ុណ្ណោះ ពោល​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ទទួល​បាន​ឱកាស​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​អភិវឌ្ឍន៍ និង​ទទួល​បាន​ដំបូន្មាន រួម​ជាមួយនឹង​ជំនួយ​ជា​ច្រើន​ក្នុង​ការ​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ និង​ការ​វិនិយោគ​អចលនទ្រព្យ​របស់​ពួក​គេ ។

អ្នកជំនាញ​មួយ​ចំនួន​មក​ពី​ឧស្សាហកម្ម​ផ្សេង​ៗ​ដូច​ជា អចលនទ្រព្យ​, សំណង់​, ធនាគារ និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង និង​ផ្នែក​បន្ថែម​ជា​ច្រើន​ទៀត​បាន​រៀបចំ​សិក្ខាសាលា​ផ្តាច់មុខ និង​ឥត​គិតថ្លៃ​សម្រាប់​អ្នកចូលរួម​ដែល​គ្របដណ្តប់​លើ​ប្រធានបទ​ផ្សេង​ៗ​អំពី​អចលនទ្រព្យ​កម្ពុជា ចាប់ពី​គន្លឹះ​ទិញ​អចលនទ្រព្យ​ទូទៅ​រហូត​ដល់​ទស្សនវិស័យ​រយៈពេល​វែង ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ទីផ្សារ​ក្រោយ​ជំងឺ​រាតត្បាត ។

ការ​លក់​ជាង​៣០​លាន​ដុល្លារ​ក្នុង​ពិព័រណ៍ EXPO 2022 បាន​បង្ហាញ​ពី​ទីផ្សារ​កម្ពុជា​ដែល​មាន​ភាព​ធន់​ជាមួយនឹង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ទិញ​ផ្ទះ និង​វិនិយោគ​លើ​អចលនទ្រព្យ ។ Realestate.com.kh នៅ​តែ​បន្ត​ទទួល​បានការ​សាកសួរ​បន្ថែម​ពី​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​ជា​បន្តបន្ទាប់​ពី​អ្នក​តាំងពិព័រណ៍ EXPO 2022​

Realestate.com.kh បន្ត​កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​ក្រៅ​បណ្តាញ​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពួក​យើង​រង់ចាំ​ការ​ណែនាំ និង​ឱកាស​ដ៏​ល្អ​ត្រឹមត្រូវ​មួយ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ជា​ថ្មី​ម្តងទៀត ៕

Comments