+855 92 92 1000
Logo
ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​
Updated on: June 6, 2022, 5:02 p.m.
Published on: October 8, 2019, 8:51 a.m.

ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ បំបែកកំណត់ត្រានៃការលក់អចលនទ្រព្យចំនួន ៣០ លានដុល្លារក្នុងពិព័រណ៍ឆ្នាំ២០១៨​


មនុស្សរាប់ពាន់នាក់ ទាំងអ្នកចូលរួមទស្សនា ​ អ្នកទិញអចលនទ្រព្យ អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នានៅសណ្ឋាគារណាហ្គាវើលកាលពីចុងសប្តាហ៍ថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ ២០១៩នេះ  នៅឯការតាំងពិព័រណ៍អចលនទ្រព្យធំជាងគេបង្អស់ នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ​ក្រុមហ៊ុន Realestate.com.kh។ 

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយវេទិកានេះមានគោលដៅសំខាន់បំផុតក្នុងការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។ លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍អចលនទ្រព្យមួយនេះជាការតាំងបង្ហាញដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់កម្ពុជានៅឆ្នាំនេះ»។

លោក O’Sullivan មានប្រសាសន៍ថា៖«នេះគឺព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន និងក្រុមការងាររបស់ Realestate.com.kh​។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ របស់យើងពិតជាទទួលបានជោគជ័យបំផុតក្នុងការលក់អចលនទ្រព្យ។ ខណៈពេលនេះយើងកំពុងធ្វើការបូកសរុបលទ្ធផលចុងក្រោយ ក៏ប៉ុន្ដែយើងប្រាកដច្បាស់ថាចំនួនអ្នកចូលរួមគឺមានការកើនឡើងទ្វេដងបើប្រៀបធៀបជាមួយព្រឹត្តិការណ៍កាលពីឆ្នាំមុន ហើយវាបានបំបែកកំណត់ត្រានៃការលក់អចលនទ្រព្យដែលមានចំនួន ៣០ លានដុល្លារកាលពីពិព័រណ៍ឆ្នាំ២០១៨​ផងដែរ។ តាមរយៈព័ត៌មានបឋមរបស់យើងបង្ហាញថាចំនួននៃការលក់អចលនទ្រព្យក្នុងកំឡុងពេលពិព័រណ៍នោះគឹមានចំនួនលើសពី ៤០ លានដុល្លារហើយ»។

ពិព័រណ៍អចលនទ្រព្យកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងល្អ និងបានទទួលការគាំទ្រកាន់តែខ្លាំងឡើង ដោយសារពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំដោយគម្រោងធំៗ អ្នកជំនាញល្បីៗក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ និងអ្នកទិញផ្ទះជាច្រើននាក់។ 

អ្នកជំនាញអចលនទ្រព្យ និងអ្នកច្បាប់ជាង ២០ នាក់បានធ្វើបទបង្ហាញអំពីប្រធានបទនានាជុំវិញ ទីផ្សារ និងនិន្នាការបច្ចុប្បន្ននៃវិស័យអចលនទ្រព្យ។ ក្នុងនោះមានដូចជា លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group ដែលបានថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីភីអិល បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate  លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate លោកស្រី Catherine Chan នាយកប្រតិបត្តិរបស់គម្រោង Urban Village និងលោក Li Min នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ជាដើម។ 

លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE កម្ពុជា ដែលជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលា បានមានប្រសាសន៍ថា៖«ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និង​មានអ្នកចូលរួមច្រើន ហើយក្រុមហ៊ុន CBRE កម្ពុជានឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយ»។

អចលនទ្រព្យជាច្រើនលក់ដាច់ភ្លាមៗនៅក្នុងពិព័រណ៍ផ្ទាល់

លោក Li Yan Jin អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន  Prince Huan Yu Real បានឲ្យដឹងថា ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group បានលក់អចលនទ្រព្យរបស់ខ្លួនចំនួន​ច្រើនជាង ៧០​ យូនីត ដែលមានតម្លៃសរុបជាង ១៥ លានដុល្លារ។

លោក Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានលក់ការិយាល័យសរុបចំនួន ៤៨ យូនីតនៃគម្រោង Prince Huan Yu Center នៅឯទីក្រុងភ្នំពេញ និងខុនដូ​ចំនួន ២៤ យូនីតនៃគម្រោង Prince Golden Bay នៅខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានអ្នកចាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួនចំនួន ១៦៨ នាក់ ដែលក្នុងនោះ ៦៨ នាក់ជាប្រជាជនកម្ពុជា។

ចំណែកក្រុមហ៊ុន Morgan Groupវិញបានលក់ខុនដូចំនួន ៥០ យូនីតនៃគម្រោង Morgan EnMaison។ ការលក់នេះមានតម្លៃសរុបប្រហែល ៧.៥ លានដុល្លារ ក្នុងនោះខុនដូ ១៧ យូនីត ត្រូវបានទិញដោយប្រជាជនកម្ពុជា​តាមការបញ្ជាក់ដោយ លោក Yao Chao អ្នកគ្រប់គ្រងផែនការរបស់ Morgan Group

គម្រោង Toul Kork Lane ក៏បានលក់ចំនួនពីរដែរ ដែលមានតម្លៃជិត ១៣ ម៉ឺនដុល្លារ។

ពិព័រណ៍ Realestate.com.kh ឆ្នាំ ២០១៩ មានការគាំទ្រពីក្រុមហ៊ុន LukFook Jewellery Cambodia ដែលជាក្រុមហ៊ុនគ្រឿងអលង្ការមានមូលដ្ឋាននៅហុងកុងដែលមានហាងលក់រាយរាប់ពាន់កន្លែងនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍។

ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗទៀតមានដូចជាក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express, ក្រុមហ៊ុន Ezecom គម្រោង LZ Sea View Residence ក្រុមហ៊ុន Cellcard ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Netease​ សណ្ឋាគារ Lumiere Residence ក្រុមហ៊ុនស្ថាបត្យកម្ម YuanDao សណ្ឋាគារ Snowbell Hotel និងហាងទំនិញរួចពន្ធ CDF។

ពិព័រណ៍អចលនទ្រព្យនេះមានអ្នកអភិវឌ្ឍន៍ចូលរួមជាច្រើនដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន​ Century 21 Cambodia ក្រុមហ៊ុន Zenearth។ 

គម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay​ គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និងគម្រោង Wealth Mansion។ 

ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia, Fresh News, EuroCham, Biz Khmer, Thmey Thmey, KHB Media, Business Cambodia, The Cambodia China Times, Forward Asia, Khmer Times, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Grep Tech, B2B Cambodia, Angkor Today, CTN, 58.com, Khmer Load និង My TV.

សូមបញ្ជាក់ដែរ បន្ទាប់ពីពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជាប្រចាំឆ្នាំ២០១៩ ដែលនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០១៩នេះ។ សម្រាប់ក្រុមហ៊ុនភ្នាក់ងារ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមដាក់ពាក្យចូលរួមដោយឥតគិតថ្លៃឥឡូវនេះ! 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments