+855 92 92 1000
Logo
Cambodia Real estate awards 2019 set for august 8 at sofitel
Updated on: June 6, 2022, 5:02 p.m.
Published on: June 14, 2019, 4:51 a.m.

ពិធីប្រកាសពានរង្វាន់ភ្នាក់ងារអចលនវត្ថុឆ្នើមឆ្នាំ២០១៩ នឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែសីហា ខាងមុខ


Cambodia real estate awards

ការសម្ពោធប្រកាសពានរង្វាន់អចលនទ្រព្យវត្ថុឆ្នាំ ២០១៩ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែសីហា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។ ការចុះឈ្មោះចូលរួមប្រគួតប្រជែងត្រូវបានបើកសម្រាប់ភ្នាក់ងារអចលនទ្រព្យទូទៅ និងអ្នកជំនាញទាំងអស់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ពានរង្វាន់ជាង ២០ ប្រភេទផ្សេងៗគ្នានឹងត្រូវផ្តល់ជូនភ្នាក់ងារនៅក្នុងកម្មវិធីសម្ពោធដ៏ធំប្រចាំឆ្នាំនេះ។ ពានរង្វាន់ភ្នាក់ងារឆ្នើមនឹងត្រូវបែងចែកជាពីរប្រភេទ ដោយផ្អែកលើទំហំការងាររបស់ភ្នាក់ងារនីមួយៗ ដែលនេះត្រូវធ្វើឡើង ដើម្បីទទួលស្គាល់ និងកំណត់ពីឧត្តមភាព និងភាពជោគជ័យពិតប្រាកដរបស់អ្នករកស៊ីនៅក្នុងវិស័យអចលនវត្ថុ។ 

ការដាក់ពាក្យនឹងត្រូវបញ្ចាប់នៅថ្ងៃទី ១ ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់ពាក្យប្រកួតប្រជែងពានរង្វាន់សូមទាក់ទងមក Realestate.com.kh តាមរយៈអ៊ីមែល: info@realestate.com.kh

ដូច្នេះ សូមប្រញាប់ឡើ់ង និងចុះឈ្មោះឲ្យបានមុនថ្ងៃទី ១ ខែកក្កដា! យើងចង់ឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ។

*** គ្រប់ក្រុមហ៊ុនភ្នាក់ងារដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវបានអញ្ជើញចូលរួម! ***

បន្ទាប់ពីថ្ងៃផុតកំណត់ទទួលពាក្យ ឈ្មោះបេក្ខភាពទាំងអស់នឹងត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបញ្ជាក់ថាអាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជីដោយស្របច្បាប់នៅក្នុងប្រទេស។  ចំណាំ៖ ក្រសួងនឹងធ្វើការពិនិត្យត្រឹមតែលេខចុះបញ្ជីអាជីវកម្មរបស់អ្នកប៉ុណ្ណោះ។

បន្ទាប់មកទៀត បេក្ខភាពទាំងអស់នឹងត្រូវបានបញ្ជូនបន្តទៅគណៈកម្មការវាយតម្លៃ និងកាត់សេចក្តី។ នៅឆ្នាំនេះគណៈកម្មការនឹងត្រូវដឹកនាំដោយលោកបណ្ឌិត សុក ស៊ីផាណា នៃក្រុមហ៊ុន SokSiphana&associates។ លោកបណ្ឌិត ស៊ីផាណា ជាមេធាវី ដែលមានស្នាដៃខ្ពស់ និងជាអ្នកដឹកនាំក្រុមហ៊ុនដែលមានការទទួលស្គាល់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។

គណៈកម្មការនឹងធ្វើការពិចារណា និងកំណត់ជ្រើសរើសអ្នកឈ្នះ។ លើសពីនេះ ដំណើរការទាំងមូលនឹងត្រូវបានធ្វើសវនកម្មដោយភាគីទី ៣ បន្ថែមទៀតមុននឹងចេញជាផ្លូវការ  ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ និងការវិនិច្ឆ័យបានត្រឹមត្រូវគ្រប់ជំហាន។

នៅថ្ងៃទី៨ ខែសីហានឹងមានកម្មវិធីលាងសោយភោជន៍ពេលលល្ងាចនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។ វេទិការនេះជាកម្មវិធីដ៏ធំអស្ចារ្យ និងភាពសប្បាយរីករាយ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ទាំងអស់ដែលចូលរួម តម្រូវឲ្យកក់សំបុត្រជាមុនសិនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

បេក្ខភាពជ័យលាភីនឹងទទួលបានពានរង្វាន់ជាមួយនឹងការបង្ហាញកេរ្តិ៍់ឈ្មោះនៅក្នុងកម្មវិធីដ៏ធំនេះ និងនៅក្នុងឆ្នាំ២០១៩។  ក្រុមថតរូប និងវីដេអូដ៏ជំនាញនឹងតាមផ្តិតយករូបភាព គ្រប់សកម្មភាព និងគ្រប់ពេលនៅក្នុងកម្មវិធីនេះទាំងមូល រួមទាំងការផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុក និងទូរទ្ទស្សន៍ CBS.

អ្នកឈ្នះនឹងមានសិទ្ធិប្រើប្រាស់រូបសញ្ញាពានរង្វាន់អចលនវត្ថុ (CREA) ផ្តាច់មុខ សម្រាប់ការផ្សព្វផ្សាយ អាជីវកម្មរបស់ពួកគេនៅក្នុងឆ្នាំខាងមុខ។ រូបថត និងវីដេអូជាច្រើននឹងត្រូវប្រគល់ជូន ដើម្បីប្រើនៅក្នុការធ្វើទីផ្សារសម្រាប់ក្រុមហ៊ុនរបស់ពួកគេផ្ទាល់។

ទាក់ទងមកកាន់ Realestate.com.kh ដើម្បីដាក់ពាក្យ និងកក់សំបុត្រដើម្បីចូលរួមអបអរសាទរពិធី លាងសោយភោជន៍ពេលលល្ងាច។ សម្រាប់អ្នកមិនចូលរួមប្រកួតប្រជែង អ្នកក៏អាចចូលរួមអបអរសាទរកម្មវិធីបានដែរ ហើយអ្នកធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីបាននៅថ្ងៃនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីពានរង្វាន់អចលនវត្ថុឆ្នាំ ២០១៩​ សូមចុចនៅទីនេះ!​

Comments