ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realesestate.com.kh មានមោទកភាពសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ (CREA 2023) លើកទី4 ចាប់ផ្តើមបើកហើយ ។ ព្រឹត្តិការណ៍ជួបជុំអាហារពេលល្ងាច (Gala Dinner) នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ2023 ដើម្បីទទួលស្គាល់ និងអបអរលទ្ធផលជាមួយនឹងសមិទ្ធិផលដ៏លេចធ្លោរបស់អ្នកទទួលពានរង្វាន់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ។
ពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖
- អ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើម / ពានរង្វាន់សម្រាប់ការអភិវឌ្ឍ
- ពានរង្វាន់សម្រាប់ភ្នាក់ងារឆ្នើម
- ពានរង្វាន់កិត្តិនាមអចលនទ្រព្យ
អត្ថប្រយោជន៍នៃការចូលរួម CREA 2023
ពានរង្វាន់អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពសម្រាប់អបអរសាទរនូវសមិទ្ធិផលដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា ។ ការចូលរួមក្នុងពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 អាចធ្វើឱ្យភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ក្លាយជាសមាជិកដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ម្ចាស់ពានរង្វាន់ និងបេក្ខភាពទាំងអស់ដែលឈ្នះរង្វាន់នឹងទទួលបានដូចខាងក្រោម ៖
- ធ្វើឱ្យកេរ្តិ៍ឈ្មោះ និងការអភិវឌ្ឍរបស់លោកអ្នកកាន់តែសាយភាពទៅកាន់អតិថិជនក្នុងស្រុក និងអន្តរជាតិ ម្ចាស់អចលនទ្រព្យ និងវិនិយោគិន
- ត្រូវបានវិនិច្ឆ័យដោយអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងសាធារណជនទូទៅប្រកបដោយសុក្រិតភាព
- ទទួលស្គាល់ និងគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ទទួលស្គាល់ និងគាំទ្រដោយនិយតករអចលនទ្រព្យនៃប្រទេសកម្ពុជា
- អ្នកឈ្នះនឹងទទួលបានពានរង្វាន់ CREA ដ៏មានកិត្យានុភាព និងវិញ្ញាបនបត្របញ្ជាក់ ដើម្បីអាចដាក់តាំងបង្ហាញនៅក្នុងការិយាល័យ ឬបន្ទប់តាំងបង្ហាញ និងអាចប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ផ្សេងៗសម្រាប់បង្ហាញដល់អតិថិជន ឬអ្នកវិនិយោគ
- អ្នកឈ្នះនឹងទទួលបានត្រាផ្លូវការរបស់ CREA សម្រាប់ការប្រើប្រាស់លើសម្ភារដើម្បីការធ្វើទីផ្សាររបស់លោកអ្នក
ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បេក្ខជនដែលអាចចូលរួមក្នុងពានរង្វាន់នេះ
ក្រុមហ៊ុន និងបុគ្គលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍ CREA 2023 នេះដោយមិនគិតពីចំនួន ឬទំហំទ្រព្យសម្បត្តិនៃប្រតិបត្តិការក្រុមហ៊ុន របស់ពួកគេ ។
ក្នុងនោះផងដែរក៏មានការចូលរួមពីរដ្ឋាភិបាល, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយតករអចលនទ្រព្យនៃប្រទេសកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដើម្បីផ្តល់នូវភាពយុត្តិធម៌ និងសុក្រិតភាពតាំងពីការវិច្ឆ័យដំបូងរហូតដល់បញ្ចប់ ។ ភាពយុត្តិធម៌ និងសុក្រិតភាពទាំងអស់នេះត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់នូវសមិទ្ធផលនានាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានទាំងស្រុង ។
របៀបចុះឈ្មោះចូលរួម ៖
ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 សូមធ្វើការទាក់ទងមកក្រុមការងាររបស់យើងខ្ញុំ ឬទាញយកទម្រង់ចុះឈ្មោះនៅ «ទីនេះ» ។
អត្ថប្រយោជន៍នៃការចូលរួម ៖
- អាចពង្រឹងជំហរបន្ថែមនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
- ទទួលស្គាល់ជាផ្លូវការ ជាអ្នកឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
- អាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនានាមកពីវិស័យអចលនទ្រព្យ
- អាចទទួលបានការសិក្សាបន្ថែមលើការអភិវឌ្ឍក្នុងវិស័យកម្មអចលនទ្រព្យ
- ទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់
- អាចប្រើប្រាស់កិត្យានុភាពពានរង្វាន់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន
តើលោកអ្នកចាប់អារម្មណ៍ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា 2023 ដ៏មានកិត្យានុភាពនេះឬទេ? សូមចូលទៅកាន់គេហទំពរ www.cambodiarealestateawards.com ឬតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ «Cambodia Real Estate Awards» ។
សម្រាប់ព័ត៌មានបន្ថែមនៃការចូលរួម CREA 2023 សូមទំនាក់ទំនង ៖
ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍ (ភាសាខ្មែរ & អង់គ្លេស) ៖
Name: Ms. Annabelle Vong (Anna)
Position: Event - Sales Manager
Email: annabelle.vong@realestate.com.kh
Phone: +855 (0) 17 426 797
Chinese:
Name: Ms. Muyngy Taing (Muyngy)
Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager
Email: muyngy.taing@realestate.com.kh
Phone: +855 (0) 10 723 379
ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ (ភាសាខ្មែរ & អង់គ្លេស) ៖
Name: Ms. Sokphea Rorm (Phea)
Position: CREA Agent Entry Facilitator & REAKH Relationship Manager
Email: sokphea.rorm@realestate.com.kh
Phone: +855 (0) 81 921 707 / (0) 89 428 028
Chinese:
Name: Ms. Muyngy Taing (Muyngy)
Position: CREA Agent Entry Facilitator & REAKH Relationship Manager
Email: muyngy.taing@realestate.com.kh
Phone: +855 (0) 10 723 379
ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា ៖
Name: Ms. Annabelle Vong (Anna)
Position: Event - Sales Manager
Email: annabelle.vong@realestate.com.kh
Phone: +855 (0) 17 426 797
Comments