កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022 (CREA) ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី07 ខែមេសា ឆ្នាំ2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ។ CREA គឺជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលប្រារព្ធឡើងដើម្បីទទួលស្គាល់ភាពជោគជ័យរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ល្អបំផុតក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ។
ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Realestate.com.kh ដែលធ្វើការសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា រួមជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។
ភ្ញៀវកិត្តិយសជាង 500 នាក់មកពីវិស័យអចលនទ្រព្យក៏ដូចជាដៃគូសហការនានាបានអញ្ជើញដើរលើកម្រាលព្រំក្រហមឆ្ពោះទៅសាលធំ នៃសណ្ឋាគារសូហ្វីតែល ដែលជាកន្លែងត្រូវប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច និងការប្រកាសជាផ្លូវការអំពីអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2022 ។
ខណៈកំពុងទទួលទានអាហារពេលល្ងាច និងការកម្សាន្តចំនួនបីពេលយប់ ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមជាសាក្សី និងអបអរសាទរ ខណៈដែលអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជានឹងត្រូវបានបង្ហាញ និងទទួលស្គាល់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងវិស័យអចលនទ្រព្យកម្ពុជា ។
អ្នកឈ្នះរង្វាន់ជាង 30 នាក់មកពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារឈានមុខគេក្នុងប្រទេសកម្ពុជានឹងត្រូវបានបង្ហាញ ហើយត្រូវបានផ្តល់រង្វាន់ជានិមិត្តរូបត្រា CREA ដ៏មានកិត្យានុភាព និងពានរង្វាន់មាសដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុន និងភ្នាក់ងារដែលបានខិតខំនាពេលកន្លងមក ។
Urban Hub និងការអភិវឌ្ឍ Urban Village ដំណាក់កាលទី 2 ត្រូវបានផ្តល់រង្វាន់ជាអ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍប្រចាំឆ្នាំរៀងខ្លួន ។ TK Central, Borey Maha Boeng Trea, Wealth Mansion, Picasso City Garden, MSQM, Prince Huan Yu ក៏ជាអ្នកឈ្នះរង្វាន់ធំនៅក្នុងផ្នែកអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ផងដែរ ។
ខណៈដែលអ្នកឈ្នះដ៏ធំបំផុតក្នុងពេលរាត្រីរួមមាន Golden Century Cambodia ទទួលបានពានរង្វាន់ចំនួន 5 នៅទូទាំងគម្រោងដែលរួមមាន Landed Property Developer of Year for Borey Nadi ក៏ដូចជាអចលនទ្រព្យដែលមានអ្នកមើល ច្រើនបំផុតសម្រាប់ GC Oressey ។
អ្នកឈ្នះដ៏សំខាន់ផ្សេងទៀតដែលមានរង្វាន់ចំនួន 4 រួមមាន Morgan Group ដោយទទួលបានរង្វាន់ជាច្រើនតំណាងឱ្យគម្រោងទាំងអស់រួមទាំង Morgan Tower និង Morgan EnMaison ដែលទើបនឹងបញ្ចប់ថ្មីៗនេះ ។
IPS Cambodia, CBRE, Knight Frank និង Century 21 Advanced Proeprty បានក្លាយជាម្ចាស់ពានរង្វាន់ទីភ្នាក់ងារឆ្នើមប្រចាំឆ្នាំ (Agency of the year) ខណៈដែល Pointer Property ត្រូវបានផ្តល់រង្វាន់ជាជម្រើសនិយោជក (Employer of Choice) ។
C-Herald Property Service បានក្លាយជាម្ចាស់ពានរង្វាន់ Agency of Choice Award និងពានរង្វាន់ Property Management Firm of the Year សម្រាប់ឆ្នាំ2022នេះ ។
ក្នុងនោះផងដែរក៏មានសិក្ខាកាមពីររូបចូលក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា - Hall of Fame 2022 ។ សាជីវកម្មវិនិយោគកម្ពុជានៅបរទេស (OCIC) ត្រូវបានបញ្ចូលជាអ្នកអភិវឌ្ឍន៍សម្រាប់រយៈពេល 20 ឆ្នាំបូករួមឆ្នាំនៃការរួមចំណែកដល់វិស័យអចលនទ្រព្យកម្ពុជា និងប្រទេសទាំងមូល ។ ខណៈលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Properties Limited (CPL) គឺជាបុគ្គលដំបូងគេដែលបានចូលក្នុង Hall of Fame សម្រាប់រយៈពេល 20 ឆ្នាំរបស់លោកបូករួមទាំងសេវាកម្មដល់វិស័យអចលនទ្រព្យ ។
លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh
លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានថ្លែងថា ៖«ខ្ញុំអាចប្រាប់អ្នកថា យើងមានបេក្ខភាព ជាង 100 ក្នុងឆ្នាំនេះជាមួយនឹងជាង 50 បេក្ខភាពដែលធ្វើឱ្យពានរង្វាន់អចលនទ្រព្យនេះក្លាយជាព្រឹត្តិការណ៍ដែលទទួលបានជោគជ័យបំផុតរបស់ខ្លួន ។ ហើយសូមអរគុណអ្នកគ្រប់គ្នាដែលបានចំណាយពេលវេលាដើម្បីបញ្ចូលវីដេអូ និងរៀបចំសំណុំបែបបទដើម្បីចូលរួមទាំងអស់» ។
បញ្ជីឈ្មោះបេក្ខភាពដែលទទួលបានពានរង្វាន់
Agency winners
CREA Hall of Fame 2022 - Lok Oknha Cheng Kheng, Cambodia Properties Limited (CPL)
Real Estate Agency of the Year (Enterprise) - CBRE Cambodia
Real Estate Agency of the Year (Enterprise) - Century 21 Advanced Property
Real Estate Agency of the Year (Corporate) - Knight Frank Cambodia
Regional Agency of the Year - IPS Cambodia
Property Management Firm of the Year - C-Herald Property Service
Property Management Firm of the Year - Pointer Property
Research & Valuation firm of the Year - Knight Frank Cambodia
International Agency of the Year - IQI Cambodia
International Agency of the Year - Century 21 Fortuna Investment
Agency - Employer of Choice - Pointer Property
Agency of Choice - Century 21 Advanced Property
Agency of Choice - C-Herald Property Service
Developer winners
CREA Hall of Fame 2022 - Overseas Cambodian Investment Corporation (OCIC)
Developer of the Year - Urban Hub Cambodia
CSR & Social Impact Developer of the Year - Prince Huan Yu Real Estate (Cambodia) Group
Borey (Landed) Property Developer of the Year - Golden Cambodia Century (GCC)
Commercial Developer of the Year - Morgan Group
Condominium Developer of the Year - MSQM ZTH
Development winners
Development of the Year - Urban Village Phase 2
Commercial Development of the Year - Morgan Tower
Borey (Landed) Property Development of the Year - Borey Nadi
Condominium Development of the Year - Vue Aston
Serviced Apartment of the Year - Picasso City Garden
Mixed-use Development of the Year - TK Central
Retail Development of the Year - Prince Golden Bay
Office Development of the Year - Morgan Tower
New City Development of the Year - Borey Nadi
Borey (Landed) Property Development of the Year (Southern) - Borey Maha Boeng Trea
Affordable Housing Development of the Year - Borey Maha Boeng Trea
Mid-Range Housing Development of the Year - La Palm Residences
Luxury Housing Development of the Year - Borey Nadi
Premium Condominium of the Year - Picasso City Garden
Condominium Design of the Year - Picasso City Garden
Waterfront Condominium of the Year - Wealth Mansion
Waterfront Condominium of the Year - Morgan EnMaison
Most Viewed Property 2022 - GC Orussey market
Special Recognition - World Bridge Sport Village
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ 2022 ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន Panasonic ដែលមានបំពាក់បច្ចេកវិទ្យា nanoe™X ថ្មីដែលផ្តល់ការការពារ 24/7 ពីបាក់តេរី និងមេរោគ
Comments