+855 92 92 1000
Logo
មកដល់ហើយ ! ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០២២សម្រាប់វិស័យអចលនទ្រព្យ
Updated on: June 4, 2022, 12:21 p.m.
Published on: January 26, 2022, 8:42 a.m.

មកដល់ហើយ ! ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០២២សម្រាប់វិស័យអចលនទ្រព្យ


ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ២០២២ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំបានមកដល់ហើយគឺជាកម្មវិធីនៃការ​ប្រគល់ពាន​រង្វាន់​អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២២  ។ កម្មវិធីដ៏ល្អអស្ចារ្យសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាមួយ​នេះ​ត្រូវ​បានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា​បានធ្វើការ​សហ​ការ​ជាមួយ​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះឡើង ។

ព្រឹត្តិការណ៍ CREA កន្លងមក

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២នេះមានសារៈសំខាន់បំផុតសម្រាប់វិស័យ​អចនល​ទ្រព្យ​ទាំងមូល​នៅក្នុងប្រទេសកម្ពុជា ដែលពានរង្វាន់នេះបង្កើតឡើងដើម្បីទទួលស្គាល់ស្នាដៃក៏ដូចជាភាពជោគជ័យរបស់​អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា​ដោយមិន​គិតអំពីទំហំក្រុមហ៊ុនតូចឬធំ និងតិចឬច្រើន គឺសុទ្ធតែអាចចុះឈ្មោះចូលរួមដើម្បីទទួលបានបានរង្វាន់នេះ​បាន​ទាំងអស់ ។

ជាងនេះទៅទៀត ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២នេះ និងមានឱកាសជួបជុំគ្នាមួយដ៏សំខាន់សម្រាប់អ្នកមានអាជីពក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើការពិភាក្សាគ្នា ផ្លាស់​ប្ដូរ​យោបល់ និងឆ្លុះបញ្ចាំងអំពីភាពជោគជ័យដែលពួកគេសម្រេចបានក្នុងឆ្នាំកន្លងទៅ​នេះ ។

CREA Trophy

 

ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ បានបន្ថែមប្រភេទពានរង្វាន់ថ្មីផ្សេងៗសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលរួមមានដូចជា ៖ អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ (Developer of the Year) , អ្នកអភិវឌ្ឍន៍ខុនដូប្រចាំឆ្នាំ (Condominium Developer of the Year) , អ្នកអភិវឌ្ឍន៍បុរីប្រចាំឆ្នាំ (Borey Developer of the Year), អ្នកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំឆ្នាំ (Commercial Developer of the Year) និង CSR & Social Impact Developer of the Year ។

ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២នេះធ្វើឡើងដោយមានភាពសុក្រិតបំផុតពីគណកម្មាធិការវាយតម្លៃរបស់កម្មវិធី ហើយសម្រាប់អ្នកដែល​ទទួល​បានពានរង្វាន់នឹងទទួលបាននូវ ៖

  • ពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាត
  • ត្រាពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏មានកិត្យានុភាពដែលអាចប្រើប្រាស់សម្រាប់ធ្វើទីផ្សារចំពោះអតិថិជនគោលដៅ
  • វិញ្ញាបនបត្រដែលមានស៊ុមបញ្ជាក់ពីសមិទ្ធិផល

ព្រឹត្តិការណ៍ CREA កន្លងមក

សមាជិកជាច្រើនបាន និងកំពុងធ្វើការចុះឈ្មោះចូលរួមដែលមានដូចជា មន្ត្រីរាជរដ្ឋាភិបាល, អ្នកអភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ,​ វិនិយោគគិន និងអ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនផ្សេងៗទៀត ។ កម្មវិធីនេះផងដែរ មានចំនួន​កំណត់សម្រាប់ភ្ញៀវកិត្តិយសដែលមានបំណងចុះឈ្មោះចូលរួម ដូច្នេះលោកអ្នកអាចចាប់ផ្តើម​​ចុះឈ្មោះ​ចូលរួម​ចាប់​ពីថ្ងៃនេះ​តទៅបាន ។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ នេះនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ​ដែល​មាន​ការ​រៀបចំសម្រាប់ការពិសារអាហារពេលល្ងាចជុំគ្នា និង ការប្រកាសជាផ្លូវការរបស់ម្ចាស់ជ័យលាភី​នៃកម្មវិធី​ប្រគល់​ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ផងដែរ ៕

ដើម្បីចុះឈ្មោះចូលរួមសូមចុចប៊ូតុងចុះឈ្មោះខាងក្រោម

Comments