+855 92 92 1000
Logo
បើមិនមានលក្ខខណ្ឌមួយនេះទេកម្ពុជា​មិនលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ
Updated on: June 6, 2022, 6:38 a.m.
Published on: May 17, 2022, 4:40 a.m.

បើមិនមានលក្ខខណ្ឌមួយនេះទេកម្ពុជា​មិនលើកលែងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​ដែល​បាន​ចូលរួម​ចំណែក​ប្រកបដោយ​ការ​ទទួលខុសត្រូវ មិន​ខ្លាច​នឿយហត់ មិន​ខ្លាច​ឆ្លង​ជំងឺ ក្នុង​បេស​កម្ម​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វី​ដ​១៩​នា​ពេល​កន្លង​មក​ក្នុង​ប្រទេស​កម្ពុជា ។ ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា ។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖«កម្ពុជា​មិន​លុប​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ហោះ​ចូល​ប្រទេស​កម្ពុជា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា ៖«ការ​លើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ពី​ក្រៅប្រទេស ប្រៀប​ដូច​លើកទឹកចិត្ត​សម្រាប់​មនុស្ស​មិន​បាន​ចាក់​វ៉ាក់សាំង ។ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង មិន​គួរ​ផ្តល់​ទិដ្ឋាការ​ឱ្យ​ចេញ​ក្រៅប្រទេស​នោះ​ទេ» ។

ក្នុង​នោះ​ផង​ដែរ ស្រប​ពេល​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ថមថយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​នៅ​មិន​ទាន់​បាត់​រលត់​ទាំងស្រុង សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល «៣​កុំ ៣​ការពារ​» បើ​ទោះបីជា​កាតព្វកិច្ច​ពាក់​ម៉ាស់​ត្រូវ​បាន​លើកលែង​យ៉ាងណា​ក៏​ដោយ ៕

Comments