+855 92 92 1000
Logo
ពន្ធអចលនទ្រព្យកម្ពុជា និងការផ្លាស់ប្តូរច្បាប់ជាមួយ   Anthony Galliano នៅ Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: August 12, 2016, 3:36 a.m.
Realestate News

ពន្ធអចលនទ្រព្យកម្ពុជា និងការផ្លាស់ប្តូរច្បាប់ជាមួយ Anthony Galliano នៅ Realestate.com.khTV


នៅពេលអ្នកនិយាយអំពីសេដ្ឋកិច្ចរីកចម្រើន ស្ថិតនៅក្នុងប្រភេទណាមួយ វាជៀសមិនផុតពីការពីការពិភាក្សាពីប្រព័ន្ធពន្ធ ដារដែលរៀបចំដោយរដ្ឋាភិបាល ទំាងអស់នេះដើម្បីសេ្ថរភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុន។

វិស័យមួយក្នុងចំណោមវិស័យផ្សេងទៀត ឫឧស្សាហកម្មដែលបានដំណើរការ ទាក់ទងនឹងដំណើរការនៃការផ្លាស់ប្តូរពន្ធគឺទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ពន្ធអាជីវកម្ម៖

លោក Galliano និយាយថាជាទូទៅវាហាក់ដូចជាមានលំបាកសម្រាប់អាជីវកម្មដែលមិនទាន់បានប្រឡូកជាច្រើនឆ្នាំ និងបានគេចវេសពីកាតព្វកិច្ចបង់ពន្ធ។  

នេះដោយសារអាជីវកម្មដែលជួលលការិយាល័យគឺទាមទារឲ្យបង្ហាញវិក័យបត្របង់ពន្ធអចលនទ្រព្យដែលគួបានមកពីម្ចាស់អចលនទ្រព្យនោះ។ ប្រសិនបើម្ចាស់អចលនទ្រព្យទាំងនេះ  មិនទាន់បានបង់ ពន្ធ នេះធ្វើឲ្យមានបញ្ហាជាមួយសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីជាមួយក្រសួង។

លោកនិយាយថា “យើងអាចឃើញបញ្ហានេះពីអ្នកដែលបានចុះបញ្ជីអាជីវកម្ម ដែលប្រហែលមកពី ម្ចាស់អគារទាំងនោះមិនបានបង់ពន្ធពីមុនមក។ ហើយមានមួយចំនួនចង់ជួលអចនលទ្រព្យនិងទាម ទារឲ្យមានវិក័យបត្រពន្ធ ដើម្បីចុះបញ្ជីអាជីវកម្ម ហើយពួកគេមិនអាចចុះបញ្ជីបាន ដោយសារម្ចាស់ទ្រព្យមិនបានបង់ពន្ធកាលពីមុនមក។ ” ពន្ធបុគ្គលៈ លោក Galliano បន្តទៀតថា បញ្ហានៃការបង់ពន្ធ ជាមួយអ្នកជួល ប្រហែលដោយសារតែ “ការព្រងើយមិនខ្វាយខ្វល់”  ពីការបង់ពន្ធនៅក្នុងប្រទសកម្ពុជា ដែលស្គាល់ថាជាពន្ធបុគ្គល។

ប៉ុន្តែដោយសារមានការរឹតបន្តឹងលើការអនុវត្តន៍ច្បាប់ លោកនិយាយថា ការព្រងើយនឹងការបង់ពន្ធ មិនធ្វើបានយូរទៀតទេ។ ពួកគេត្រូវបង្ខំឲ្យអប៉រំខ្លួនឯងអំពីច្បាប់នៃការបង់ពន្ធ និងត្រូវបង់ទៅលើការ ការវិនិច្ឆ័យរបស់ពួកគេ។

លោក Galliano និយាយថា “ប្រសិនបើអ្នកគ្រាន់តែមានអចលនទ្រព្យមួយ នោះអ្នកទទួលខុសត្រូវលើការបង់ពន្ធក្នុងនាមជាម្ចាស់់។”

លោកបន្តថា “ប្រាកដណាស់ប្រសិនបើអ្នកកំពុងគ្រប់គ្រងអចលនទ្រព្យ អ្នកត្រូវទទួលខុសត្រូវលើការចុះបញ្ជី និងបង់ពន្ធអចលនទ្រព្យនោះ។”

ហើយបច្ចុប្បន្នមានការអំពាវនាវឲ្យមានការអនុវត្តច្បាប់ ម្ចាស់កម្មសិទ្ធិពិតជាមិនមានជម្រើសក្រៅពី បង់ពន្ធ ឫ ហានីភ័យផ្សេងគឺការផាកពិន័យ និងផលវិបាកផ្សេងទៀតដែលជាលទ្ធផលនៃការរឹងរូស របស់ពួកគេ។

ទស្សនៈចំពោះការផ្លាស់ប្តូរពន្ធដារ៖ 

បញ្ហាទាំងនេះអាចត្រូវត្រួតពិនិត្យតាមរបៀបពីរយ៉ាង។ អ្នកអាចមើលក្នុងទម្រង់ងាយស្រួល ឫ មើល ក្នុងទម្រង់ជាប្រព័ន្ធតម្រង់ និងរបៀបអភិវឌ្ឍន៍ប្រសើរឡើងនៃការផ្ទេរនៅក្នុងប្រទេស។ នេះផ្តល់ជូន ការកាពារសម្រាប់អ្នកវិនិយោគ ព្រមទាំងដោយសារឥឡូវពួកគេមានស្តង់ដារដែលពឹងផ្អែកលើនីត្យានុកូលភាពនៃការវិនិយោគរបស់ពួកគេ។

ប៉ុន្តែលោក Galliano បានបន្ថែមថា ការផ្លាស់ប្តូរទៅមុខប្រហែលកាន់តែងាយស្រួលសម្រាប់វិនិយោគិន ដែលអ្នកអភិវឌ្ឍន៍បច្ចុប្បន្នផ្តល់ជូនសេវាកម្មគ្រប់គ្រងអចលនទ្រព្យសម្រាប់ម្ចាស់កម្មសិទ្ធិ។ មានន័យថា នឹងមានការពង្រឹងដំណើរនៃការបង់ និងប្រមូលពន្ធ ដែលអាចជួលដល់កំណើនស្ថេរភាព សេដ្ឋកិច្ច។

ក្នុងករណីណាក៏ដោយ អ្វីដែលសំខាន់គឺត្រូវប្រាកដថាពន្ធប្រភេទណាដែលអ្នកគួរបង់ពន្ធដល់រដ្ឋ ដូច្នេះគឺអាចជៀសវាងបញ្ហាណាមួយដោយសារការអនុវត្តន៍ច្បាប់ជាបន្ទាន់។

សិក្សាបន្ថែមទៀងអំពី ច្បាប់ពន្ធដារអចលនទ្រព្យកម្ពុជា! realestateTV

Comments