+855 92 92 1000
Logo
ជំនឿលើអចលនទ្រព្យកម្ពុជាថយចុះ ដោយលោក Simon Vancliff នៅ Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: August 10, 2016, 12:44 p.m.
Realestate News

ជំនឿលើអចលនទ្រព្យកម្ពុជាថយចុះ ដោយលោក Simon Vancliff នៅ Realestate.com.khTV


perception of foreign nationals towards Cambodia often seems to have grown old like the ruins of Angkor. In fact, there is more to the country than temples...

មានការយល់ឃើញក្នុងចំណោមវិនិយោគិនអន្ដរជាតិមួយចំនួន និងក្រុមហ៊ុនជំនួញមានការយល់ឃើញថាប្រទេសនេះគឺស្ថិតក្នុងការអភិវឌ្ឍនិងគ្រប់គ្រងមិនបានល្អ។ នេះគឺជាជំនឿត្រឹមត្រូវរបស់លោកបណ្ឌិត Simon Vancliff ជានាយកវិនិយោគ និងអភិវឌ្ឍរបស់ក្រុមហ៊ុន ING Holdings ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ING City។ បានបង្ហាញគម្រោងរបស់ខ្លួនក្នុងអំឡុងពេលកម្មវិធីអចលនទ្រព្យកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេរបស់ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា PropertyGuru និង Realestate.com.kh។

លោក Vancliff  ពន្យល់ថានេះគឺជាឃ្លាតឆ្ងាយពីការពិត តាមការពិត មានតំបន់សេដ្ឋកិច្ចធំៗ និងតំបន់កំពុងអភិវឌ្ឍន៍នៅក្នុងប្រទេស ហើយទាំងនេះកើនឡើងរៀងរាល់ឆ្នាំ។ ជាក់ស្តែងគ្រាន់តែនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Coca-Cola បានសម្រេចបោះទុនចំនួន ១០០ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីឲ្យពួកគេអាចសាងសង់រោងចក្រ និងពង្រីកការបែងចែកនៅក្នុង ប្រទេស និងក្នុងតំបន់យោងទៅតាម ភ្នំពេញប៉ុស្តិ៍កាលពីខែមេសា។

ស្ថាប័នអាជីវកម្មធំៗ បាបបង្កើតចំណងមិត្តភាពជាមួយក្រុមហ៊ុនដូចជា ក្រុមហ៊ុន Akira, Toyota, Samsung, ICBC, BMW and Suzuki នេះគ្រាន់តែរាប់ឈ្មោះត្រួសៗប៉ុណ្ណោះ។ លោក  Vanclif ក្រុមហ៊ុនទាំងនេះកត់សម្គាល់មិនត្រឹមតែតម្លៃពលកម្មតិច ដែលពួកគេអាចមានគ្រប់គ្រងបាន ប៉ុន្តែថែមទាំងសេ្ថរភាពនយោបាយ នៃដែនដី និងការវិនិយោគបរទេសលើបរិស្ថានស្អាត។

គាត់បានរៀបរាប់ពីហេតុផលផ្សេងទៀតថាហេតុអ្វីការវិនិយោគនៅកម្ពុជាគំនិតល្អបំផុត  ជានេះទៅទៀតស្ថេរភាពនយោបាយ កម្ពុជាមានលក្ខណៈសម្បតិ្តជាទីតាំងល្អនៅក្នុងតំបន់ អាកាសធាតុអំណោយផលសម្រាប់ការវិនិយោគ សេដ្ឋកិច្ចវិនិយោគប្រាក់ដុល្លារអាមេរិកទ្រង់ទ្រាយធំ កំណើនសមាហរណកម្មពាណិជ្ជកម្ម ការពង្រឹងការដឹកជញ្ជូន និងការទំនាក់ទំនាក់ទំនង Telecom និងអ៊ីនធើណិតដែលមានតម្លៃទាប ធនធានធម្មជាតិ និងដីមិនទាន់កែច្នៃ  និងទីផ្សារហិរញ្ញវត្ថុដែលអាចបត់បែនបានការជ្រាបចូល និងកើនឡើងនៃទីផ្សារអតិថិជនក្នុងស្រុក ស្ថានភាពហិរញ្ញវត្ថុ កន្លែងផ្ទុកទំនិញ និងទីផ្សារហិរញ្ញវត្ថុ ដែលអាចបត់បែនបាន។ ជាងនេះទៅទៀត ដោយសារចំនួនប្រជាជនស្ថិតក្នុងអាយុធ្វើការ ស្ថានភាពប្រជាសាស្ត្រគឺក៏សាកសមសម្រាប់ការវិនិយោគ។

លោក Vancliff លើកឡើងថា ស្តុកទំនិញកម្ពុជា នឹងមានប្រហែលដប់ ទៅ ដប់ពីរក្រុមហ៊ុនចូលរួម ក្នុងពេលឆាប់ៗ និងមានបន្តកើនឡើងទៀត។ លោកសង្កត់ធ្ងន់ក្នុងករណីនេះដោយលើកឡើងថា បច្ចុប្បន្នកម្ពុជាពិតជាគ្រាប់គុជអាស៊ី(Pearl of Asia) ដែលមានប្រព័ន្ធគ្រប់គ្រងថ្នាក់កណ្តាល និងកំណត់ជាការវិនិយោគទ្រង់ទ្រាយធំសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ ភស្តុតាងក្នុងករណីនេះ ជើងហោះហើរកាន់តែច្រើនឡើងហោះដោយផ្ទាល់ទៅកម្ពុជារៀងរាល់ឆ្នាំ។  

ភាពខ្សោយមួយរបស់ប្រទេសសម្រាប់វិនិយោគិន តម្លៃអគ្គិសនី គឺគិតថានឹងធ្លាក់ចុះកាន់តែតិច ហើយរោងចក្រថាមពលសូឡា ជាដំណោះស្រាយប្រសើរឡើងសម្រាប់ការប្រើប្រាស់ និងផ្គត់ផ្គង់ ថាមពល។

លោក Vancliff និយាយថាតំបន់មួយជាពិសេសដូចជាតំបន់ខាងត្បូងទីក្រុងភ្នំពេញជាកន្លែងដែលមាន ដង់ស៊ីតេចំនួនប្រជាជនតិច និងប្រមូលផ្តុំដោយកន្លែងគាប់ចិត្តដូចប្រព័ន្ធទឹកជាដើម។ លោក Vancliff បន្ថែមថាក៏នៅមានផែនការតម្លើងហ្វាយបឺ អុបទិក (fiber optics) ក្រោមដី និងប្រព័ន្ធទូរស័ព្ទ ។ ផ្លូវថ្មីធ្វើឡើងមានកំរាស់ក្រាស់ និងឆាប់រហ័ស ដូចជាមហាវិថីហ៊ុន សែន ដែលនឹងចាប់ផ្តើមនៅ ក្នុងពាក់កណ្តាលឆ្នាំ២០១៦។ នេះនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងចូលទៅដល់ធនធាន ដែលមិនទាន់បានទៅដល់នៅក្នុងតំបន់នោះ។

ក្នុងនាមជាទីផ្សារអចលនទ្រព្យកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធដែលរីកចម្រើនឡើង លោក Vancliff សង្ឃឹមថា ការធ្វើដំណើរទស្សនាមកកាន់កម្ពុជាគឺផ្តោលើអ្វីផ្សេងច្រើនទៀតជាងប្រាសាទអង្គរវត្ត ខណៈពេលប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់កម្ពុជាត្រូវបានទទួលស្គាល់រួចទៅហើយ ដោយឡែកកម្ពុជាបន្តជម្រុញឆ្ពោះទៅរកការប្រកួតប្រជែងសេដ្ឋកិច្ចសាកល។

realestateTV

 

Comments